Episode 13
« លោកទំនេរទេ »
« Taehyung នៅខាងក្រោម » ពាក្យប៉ុន្មានម៉ាត់ដែល Jennie និយាយនេះពិតជាបានផលពិតមែន Jewoo ក៏រត់ចុះទៅខាងក្រោមយ៉ាងលឿនឯ Jennie វិញក៏ធ្វើការងារជំនួស Jewoo
« ឯងទៅបង្រៀនការងារបុគ្គលិកថ្មីដែលឥតប្រយោជន៍ទាំងអស់នោះទៅ » Jennie បញ្ជា Phat
« “ ទ្រូត..ទ្រូត ” អាឡូ Jennie មានអីមែនទេ » Taehyung ទទួលទូរស័ព្ទរបស់ Jennie
« ស្ដាប់ខ្ញុំ Taehyung Jewoo ទៅរកលោកឥឡូវហើយចឹងខ្ញុំសុំពឹងលោកយកនាងទៅណាក៏បានដែរ » Jennie
« មិចក៏ជាខ្ញុំ ហើយចុះនាងនៅធ្វើអី » Taehyung
« ព្រោះលោកសង្ហារហើយមិនបាច់ចាំខ្ញុំទេខ្ញុំរវល់ការងារណាស់ » និយាយចប់ហើយក៏ចុចបិទទូរស័ព្ទមិន
« នេះនាង... » Taehyung កំពុងក្ដៅស្លឹកត្រចៀកនឹង Jennie ហើយ
បន្ទាប់ពី Jennie ដោះស្រាយបញ្ហានៅក្រុមហ៊ុនរួចរាល់អស់ហើយក៏ល្ងាចល្មម តែលោកតា Yujun ខលហៅ Jennie និង Taehyung ឲ្យទៅផ្ទះមួយភ្លែតគាត់មានរឿងសំខាន់ចង់និយាយជាមួយអ្នកទាំងពីរ
ពេល Jennie ចុះដល់ក្រោមក៏ឃើញ Taehyung ឈរចាំរួចជាស្រេចតែ Jennie ក៏រអៀសខ្លួនខ្លះដែលព្រោះថាឃើញគេមុខមិនរីកសោះមុខក្រញូវស្មើៗ ដូចគេយកទៅចង់បាញ់
« លោក Tae » សម្លេងស្រាលៗ បានដាស់អារម្មណ៍គេឲ្យងាកទៅរកម្ចាស់សម្លេងដែលហៅនោះតែថាមុខមិនផ្លាស់ប្តូរទៅណាសោះ
Taehyung អត់បានតបនឹងស្រីក្រមុំតូចទេតែបែរជាទាញដៃរបស់នាងឲ្យចូលក្នុងឡានហើយទ្រោបពីលើខ្លួនរបស់ស្រីតូចមាឌល្អិតហើយទឹកមុខមាំដូចរក្សានៅដដែលមើលទៅសភាព Taehyung ពេលនេះដូចគួរឲ្យខ្លាចណាស់
« លោកចង់ធ្វើអីនេះក្នុងឡានណា » ស្រីតូច Jennie បែរជាគិតទៅវែងឆ្ងាយឯណោះវិញមិនគិតថាខ្លាចគេសម្លាប់អត់ទៅគិតខ្លាចរឿងអីផ្សេងវិញ
« នាងគិតដល់ឋានណាហើយហាខ្ញុំមិនធ្វើស្អីនាងទេគ្រាន់តែគិតក៏មិនហ៊ានផង » Taehyung បែរជាបោះសម្ដីឲ្យស្រីតូច Jennie ខ្មាសគេតែម្ដង
« អាប៉ិកឆ្កួតធ្វើស៉ីអារម្មណ៍ឯងរហូតបានហើយងើបចេញពីខ្លួនខ្ញុំទៅ » Jennie និយាយបែបទឹកមុខស្មើនិងដូចអស់សង្ឃឹមក្នុងជីវិតយ៉ាងចឹងគិតខុសរហូត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
