រឿងអាពាហ៌ពិពាហ៍បោកប្រាស់

180 2 0
                                        

Episode 10

« តើយប់មិញនេះមានរឿងអីកើតឡើងលោកបានធ្វើអីខ្ញុំ »

បន្ទាប់ពីលឺភ្លាម Jennie ក៏ស្រាប់តែទន់ជង្គង់ដួលលើ Taehyung តែម្ដង

« Jennie នាង OK ទេ » Taehyung ទប់ Jennie ហើយទើបនិយាយ

« ខ្ញុំមិនអីទេឥឡូវនេះខ្ញុំចង់ទៅមើលលោកតា » Jennie ក្រោកពីដើមទ្រូងហាបណែនរបស់ Taehyung ដើររកនឹងចូលទៅមើលលោកតាតែត្រូវម្ដាយចុងចិត្តអប្រិយបាំងពីមុខមិនឲ្យ Jennie ចូលទេ

« ឆាប់ជៀសចេញពីផ្លូវរបស់ខ្ញុំ » Jennie

« នាងថាបើលោកប៉ាអស់អីហើយនាងនឹងចេញតែពេលណាទើបនាងចេញមើលនាងពេលនេះទៅខ្លួនក្លិនស្អុយសុទ្ធតែស្រា » លោកស្រី Nadi

« ទោះខ្លួនខ្ញុំយ៉ាងម៉េចក៏មិនទាក់ទងអីនឹងលោកស្រីដែល » Jennie

« នាងនៅមិនដឹងទៀតលោកប៉ាទៅជាយ៉ាងនេះគឺដោយសារអ្នកណាគឺដោយសារនាងនឹងហើយបើលោកប៉ាឃើញនាងទៀតប្រហែលបន្ទប់សង្រោះបន្ទាន់ជួយលែងបានហើយមើលទៅ » លោកស្រី Nadi

« ថាមិចខ្ញុំជាអ្នកធ្វើឲ្យលោកតាទៅជាបែបនេះ » Jennie

« មែនហើយឬមួយនាងចង់ឲ្យលោកប៉ាស្លាប់ទើបនាងសមចិត្តហាស » លោកស្រី Nadi

« បានខ្ញុំនឹងទៅឥឡូវនេះ » Jennie ក៏ដើរទៅតែក៏ងាកមកមើលមុខលោក Junseok ដែលជាឪពុកចង់ដឹងថាគាត់នឹងហៅនាងមកវិញអត់តែពេលងាកទៅគាត់បែរជាបែរមុខចេញពីនាងទៅវិញ

Taehyung ក៏រកដើរទៅតាម Jennie ប៉ុន្តែដោយសារមិញ Jewoo ឃើញ Taehyung ស្និទ្ធស្នាលនិងបារម្ភពី Jennie ចឹងហើយនាងធ្វើជាដួលដែលដើម្បីបង្វែរចំណាប់អារម្មណ៍របស់ Taehyung តែ Jennie ក៏ងាកមកមើលដូចគ្នាហើយក៏មើលមុខរបស់ Taehyung

Taehyung ក៏ជាសុភាពបុរសដែលចឹងហើយក៏ទៅជួយមើល Jewoo រួចហើយ Jennie ក៏ដើរចេញទៅ Taehyung ចង់ទៅតាមណាស់តែ Jewoo ចេះតែទាញអាវជាប់មិនឲ្យ Taehyung ទៅជាមួយ Jennie បានសោះ

« Jewoo លោកយ៉ាងម៉េចនឹង » លោក Junseok ក៏សួរទៅកូនដែលដួលទន់ជង្គង់ទៅលើឥដ្ឋនោះ

-------------------------------------

កាត់មក Jennie មកនៅក្នុងក្លឹបដដែលនេះវិញនាងផឹកៗ មិនឈប់សោះបន្ទាប់ពីនាងផឹកអស់កន្លះម៉ោងនាងក៏ស្រវឹងខ្លាំងណាស់តែនាងក៏ឲ្យគេចាក់ស្រាឲ្យទៀតមិនឈប់សោះពេលនេះម៉ោងនេះនាទីនេះក្នុងវិនាទីនេះនាងពិតជាពិបាកចិត្តខ្លាំងណាស់តើឲ្យនាងធ្វើយ៉ាងណាក្រៅពីផឹកបំភ្លេចទុកនោះតែទុកនេះនៀគទោះផឹកយ៉ាងណាក៏វាមិនបាត់ដែលផ្ទុយទៅវិញវាក៏កាន់មានច្រើនឡើងច្រើនឡើង

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Dove le storie prendono vita. Scoprilo ora