Episode 23
« សួស្ដីលោក Taehyung ខ្ញុំល្បីលោកយូរហើយទើបតែបានជួបទេ »
« បងដឹងថាអូនប្រាកដជាដឹងច្បាស់ហើយ » Taehyung
« មែនហើយអូនដឹង » Jennie
« បើដឹងហើយមិនបាច់សួរច្រើនទេយប់នេះបងអត់នៅគេងផ្ទះទេ » Taehyung
« ទៅរកស្រីស្នេហ៍មែនទេ » Jennie
« មិចក៏អូននិយាយចឹង Eunji ជាមនុស្សដែលបងស្រលាញ់មិនមែនស្រីកំដរទេ » Taehyung
« អូនអត់ខ្វល់ផង » Jennie ធ្វើហីហីដូចជានាងមិនបានខ្វល់ខ្វាយពី Taehyung ពិតមែន
« មិនខ្វល់យ៉ាងម៉េចនេះបងទៅរកស្រីផ្សេងណា » បន្ទាប់ពីលឺថា Jennie មិនខ្វល់ Taehyung ក៏និយាយឌឺ Jennie
« ហេតុអីក៏ត្រូវខ្វល់មិនមែនរឿងរបស់អូនផង » Jennie
« បើអូនមិនខ្វល់ក៏អត់ទៅបងទៅហើយ » និយាយចប់ Taehyung ក៏ដើរចេញទៅ
--- ព្រឹកថ្ងៃថ្មី ---
« Phat » Jennie ក៏ហៅឈ្មោះ Phat ដែលជាជំនិតរបស់នាង
« បាទអ្នកនាង » Phat តប
« ល្ងាចនេះឯងទំនេរទេ » Jennie
« បាទអ្នកនាងខ្ញុំទំនេរទេ អ្នកនាងចង់ឲ្យខ្ញុំជូនទៅកម្មវិធី in love នោះមែនទេ » Phat
« មែនហើយតែយើងចង់ឲ្យឯងធ្វើជាដៃគូរបស់យើង » Jennie
« មិនបានទេអ្នកនាង » Phat គ្រាន់តែលឺភ្លាមក៏ប្រកែក
« ហេតុអី ? » Jennie
« ព្រោះខ្ញុំនិងអ្នកនាងខុសឋានៈគ្នាឆ្ងាយណាស់ » Phat
« មិនអីទេយើងអត់ប្រកាន់ផង » Jennie
« អត់ទេអ្នកនាង ចុះលោក Taehyung » Phat
« គេមានដៃគូហើយ » Jennie
« អឺចុះលោក Jibon » Jibon ជាមិត្តភក្តិរបស់ Jennie តែម្នាក់គត់ហើយ Jibon ក៏លង់ស្រលាញ់ Jennie តែ Jennie បដិសេធចឹងហើយទើបពួកគេមិនដែលជួបមុខគ្នាទេនិយាយទៅមើលមុខគ្នាមិនចំ
« តើអាចដែលទេ » Jennie
« អ្នកនាងសាកខលទៅគាត់ទៅទើបដឹង » Phat ជាមនុស្សដែលស្និទ្ធជាមួយនឹង Jennie ចឹងហើយរឿងរបស់ Jennie Phat ក៏ដឹងរាងច្រើនដែល
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
