Episode 16
« មុខក្រាស់ម្ល៉េះដឹងថាគេមានគូរដណ្តឹងជិតរៀបការហើយនឹង »
« បង Tae លែងអូនសិនទៅ » Eunji ព្យាយាមរុញនាយកម្លោះ Taehyung ចេញពីខ្លួនតូចល្អិតរបស់នាង
« អូនទើបមកពីណាហាសដឹងទេបងនឹកអូនណាស់ » និយាយទាំងខ្លួនអោបកាយតូចរបស់ Eunji មិនលែងហើយនិយាយទាំងស្រវឹងមិនដឹងខ្យល់អីទៀត
« អូនគិតថាបងស្រវឹងខ្លាំងហើយមោះអូនជូនទៅខុនដូវិញ » Eunji Taehyung ក៏មិនប្រកែកនឹង Eunji ដែលហើយ Eunji បានគ្រា Taehyung ចូលទៅក្នុងឡានបើកជូន Taehyung ទៅខុនដូរបស់គេវិញហើយ Jennie ឥឡូវក៏មិននៅខុនដូជាមួយ Taehyung ទៀតដែលព្រោះនាងបានទិញខុនដូមួយសម្រាប់រស់នៅខ្លួនឯងបានហើយ ហើយខុនដូរបស់នាងគឺនៅជិតខុនដូរបស់ Taehyung ទៅបើមើលពីបន្ទប់របស់នាងគឺមើលឃើញខុនដូរបស់ Taehyung បានច្បាស់ល្អណាស់
--- មកដល់ខុនដូ Taehyung ---
ស្អែកឡើងដល់ព្រឹកថ្ងៃថ្មីទៀតហើយ
« ហឹម~ » Taehyung ភ្ញាក់ពីគេងក៏ឃើញថាខ្លួននៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនឯងហើយក៏គិតថាខ្លួនឯងម្សិលមិញផឹកច្រើនប្រហែល Jennie ជូនមកវិញហើយ ពេលក្រោកមកក៏ដើរទៅផ្ទះបាយមុនគេមនុស្សស្រីដែលឃើញដំបូងនោះគឺ Eunji នាងកំពុងធ្វើម្ហូបឲ្យ Taehyung ញ៉ាំ
« Eunji » Taehyung ចុះមកដល់ឃើញ Eunji នាយភ្ញាក់ផ្អើលណាស់ព្រោះគិតថាយប់មិញខ្លួនឯងគ្រាន់តែយល់សប្តិឃើញ Eunji តែប៉ុណ្ណោះមិននឹកស្មានថាវាជាការពិត Taehyung រំភើបចិត្តសារជាថ្មីដើរទៅជិត Eunji ហើយអោបនាងទាំងទឹកភ្នែកហូរសស្រាក់
« ពិតជាអូនមែន Eunji បងអត់បានយល់សប្តិទេ » ពេល Taehyung អោប Eunji ហើយ Eunji ក៏រាងភាំងស្មារតីបន្តិចដែរ
« អូនទើបមកពីណាហា » បន្ទាប់ពីការអោបយ៉ាងណែនរបស់ Taehyung ហើយនាយក៏សួរទៅសង្សារជាទីស្រឡាញ់
« អូន...អូនសុំទោស » Eunji គ្មានពាក្យអ្វីនិយាយក្រៅពីពាក្យថាសុំទោសទេ
« អូនសុំទោសធ្វើអី » Taehyung ក្រសោបមុខរបស់ Eunji ដែលអោនទៅក្រោមនោះឲ្យងើបមកមើលមុខរបស់គេ
« អូនពិតជាមិនចង់ពិតមែនតែ កាលៈទេសៈបង្ខំហើយបងខឹងអូនមែនអត់ » Eunji
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
