Episode 3
« អ្វីគ្រប់យ៉ាងគឺប៉ា ប៉ាគឺជាអ្នកដែលធំជាងខ្ញុំ ធំជាងពួកវាតែប៉ាលម្អៀងណាស់ »
« ខ្ញុំមិនគិតសោះថាលោក Kim Taehyung ប្រកាន់រឿងទាំងនេះដែល » នាងតូចនិយាយទៅកាន់នាយកម្លោះសង្ហារទាំងស្នាមញញឹម
« ខ្ញុំមិនចង់និយាយច្រើនទេចូរមករឿងការងារវិញ » និយាយចប់ក៏នាំគ្នាប្រជុំ
បន្ទាប់ពី30នាទី កន្លងទៅការប្រជុំក៏ចប់
« ខ្ញុំរីករាយនឹងសហការជាមួយលោក Lee Hayu ណាស់ » និយាយដោយភាពគួរសម
« បាទខ្ញុំរីករាយដូចគ្នា » លោក Lee Hayu និង Jennie បានចាប់ដៃគ្នា
« ចឹងអ្នកនាង Jennie ខ្ញុំសុំត្រឡប់ទៅវិញហើយ » Hayu
« ច៎ាលោក Hayu អញ្ជើញតាមសម្រួល!Phat ជូនដំណើរលោក Hayu ទៅ » និយាយទៅកាន់ Hayu រួចក៏បញ្ជាជំនិតរបស់ខ្លួនឲ្យជូនដំណើរភ្ញៀវបន្ទាប់ពីអ្នកនៅខាងក្នុងចេញអស់ហើយគឺនៅសល់បីនាក់គឺ Taehyung Jennie និង Jewoo Jennie នាងតូចក្រមុំម្នាក់នេះក៏ទម្លាក់ខ្លួននៅលើកៅអីទាំងភាពអស់កម្លាំងនិងនឿយហត់
« ន៎ែមិនយើងនៅនឹងទេអីមកធ្វើដូចជា ហីហីចឹង » បន្ទាប់ពីអង្គុយមិនទាន់និងបាត់ហត់ផងក៏ឮសម្លេងប្អូនស្រីចុងកំណាចរបស់ខ្លួននិយាយ
«.....អ៎បងស្រីសុំទោសខ្ញុំនិយាយខ្លាំងៗ ដាក់បងហើយ » បន្ទាប់ពីស្ងាត់មកបន្តិចក៏ដឹងខ្លួនថាមានវត្តមាន Kim Taehyung ដែលជា cr មកជាយូរកក៏ប្ដូរអត្តចរិតយ៉ាងលឿន
« ខ្ញុំមិនចង់បានពាក្យសុំទោសក្លែងក្លាយរបស់នាងទេឆាប់ចេញពីទីនេះទៅខ្ញុំចង់សម្រាកខ្លះ » នាងនិយាយយ៉ាងផ្ដាច់ការម្ដងទៀតដែលអ្នកកម្លោះ Kim Taehyung បានឮ
« បងស្រី » និយាយទៅអ្នកដែលអង្គុយកៅអីដែលមិនខ្ចីងាកមកមើលមុខគ្នានាង
« កុំហៅយើងថាបងស្រីពេញមាត់បែបនេះយើងទើបជាកូនតែម្នាក់នៅក្នុងគ្រួសារនាងគ្រាន់តែជាកូនក្រៅខោតែប៉ុណ្ណោះ » នាងនៅនិយាយទាំងមិនមើលមុខប្អូនស្រីចុងរបស់ខ្លួនទេទាំងសម្ដីគ្មានធម៌មេតានិងរាងខឹងតិចៗ
« អ៎ខ្ញុំនឹងភ្លេចទៅហើយនាងមកវិញរកងាប់ស្អីមិនទៅដេកស៉ីប្រុសរបស់នាងនៅឯប្រទេសអូស្ត្រាលីទៅ » នាងនិយាយទាំងសម្ដីមើលងាយទៅកាន់ប្អូនដោយមិនគិតពីកេរ្តិ៍ឈ្មោះប្អូនដែលមានអ្នកអង្គុយស្ដាប់សោះ
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
