Episode 28
«
ពេលមកដល់ផ្ទះពេលយប់រាងជ្រៅបន្តិចទើប Taehyung បានមកដល់ផ្ទះ
« Jennie » Taehyung មកដល់ផ្ទះក៏ឃើញ Jennie អង្គុយចាំនៅលើសាឡុងបែរទៅខាងក្រោយ
« បងមកយប់ម្ល៉េះ » Jennie និយាយទាំងមុខស្មើ
« គឺនៅក្រុមហ៊ុនបងរវល់ការងារច្រើន » Taehyung តបទាំងញញឹមទៅ Jennie
« ញ៉ាំអាហារហើយឬនៅ » Jennie ក៏ងាកមកសួរ Taehyung
« មែនហើយបងញ៉ាំរួចហើយតែបងនៅឃ្លាន » Taehyung
« ចឹងក៏ទៅធ្វើញ៉ាំខ្លួនឯងទៅគ្រែងបងពូកែធ្វើម្ហូបណាស់អ្ហី » Jennie
« អត់ទេបងចង់ញ៉ាំរបស់ផ្សេង » Taehyung មិនថែមតែនិយាយទេគឺដើរទៅអោប Jennie ពីក្រោយទៀត
« ឃ្លានរបស់អីក៏ទៅទិញទៅ » Jennie
« អូនពិតជាមិនយល់ពីបងនិយាយមែនឬ » Taehyung សួរ Jennie បញ្ជាក់
« មិនយល់អីគ្រែងបងឃ្លាន » Jennie ធ្វើមុខឆ្ងល់
« គឺបងចង់ញ៉ាំអូន » Taehyung និយាយទាំងអោនទៅថើបករបស់នាង
« អត់ទេ » Jennie ក្រោកចេញពីសាឡុងដែលអង្គុយមុននោះ
« ហេតុអី » Taehyung
« គ្មានអារម្មណ៍ » Jennie
« បងមាន » Taehyung
« អូនអត់ » Jennie នៅតែប្រកែក
« អូនមានរឿងអី » Taehyung
« គ្មានអីទេ » Jennie
« អូនខឹងបង » Taehyung
« អត់ទេ » Jennie
« អូន ប្រចណ្ឌបង » Taehyung
« អត់ទេ » Jennie
« អូនហត់នឹងការងារ » Taehyung
« អត់ទេ » Jennie
« អូនមានរឿងនៅក្រុមហ៊ុន » Taehyung និយាយលើកនេះ Jennie អត់បានតបអ្វីទាំងអស់
« អ៎... មានរឿងជាមួយ Jewoo ទៀតហើយឬ » Jennie នៅមិនតប
« អូនរករឿងគេទៀតហើយមែនអត់ » Taehyung
« គិតអូនក្នុងផ្លូវល្អខ្លះផងកុំអាងអីបន្តិចខុសតែអូនរហូត » Jennie
« បើអូនអត់រករឿងតើអ្នកណាហ៊ានមករករឿងអូនទៅ » Taehyung
« គិតតាមចិត្តចុះចឹង » Jennie ហត់នឹងនិយាយជាមួយ Taehyung ក៏រៀបនឹងឡើងទៅលើដើម្បីគេងតែ Taehyung ទាញដៃ Jennie មកអោបជាប់ទ្រូង
« លែងបងធ្វើអីនឹង » Jennie
« កុំរឹងរូសពេកឲ្យបងអោបបន្តិចទៅ » Taehyung
« ហឹម អោបទៅរួចហើយក៏ទៅសម្អាតកាយចេញផង » Jennie ដកដង្ហើមធំបន្តិចទើបនិយាយ
« ទទួលបញ្ជាប្រពន្ធសម្លាញ់ » Taehyung ប្រលែង Jennie រួចហើយក៏ឡើងទៅងូតទឹកបាត់
មកដល់បន្ទប់ទឹក Taehyung ក៏ឃើញអាវរបស់ Jennie ក៏ទៅមើលគេក៏យកប្រដាប់ថតសម្លេងមកស្ដាប់ ស្ដាប់ដំបូងធម្មតាទេឃើញនាងសប្បាយរីករាយតើ ស្ដាប់បានមួយសន្ទុះក៏លឺ Jewoo ដើរមក office របស់ Jennie ហើយក៏ចាក់សោ
« Jewoo ឯងមកធ្វើអីមិនទៅធ្វើការទេអី » Jennie សួរ Jewoo ទាំងដៃនៅចុចកុំព្យូទ័រ
« បងស្រីមានដឹងពីខ្លួនឯងខ្លះទេធ្វើឲ្យក្រុមហ៊ុនចលាចលហើយណា » Jewoo ដើរមកជិត Jennie
« រឿងអី » Jennie
« គឺពត៍មាននេះ » Jewoo យកទូរស័ព្ទមកឲ្យ Jennie មើលគឺជាពត័មានដែលនាងទៅចូលរួមកម្មវិធី in love នោះឯង គឺមានពាក្យចចាមអារ៉ាមថានាងដេកជាមួយ Jibon ហើយរៀនការជាមួយ Taehyung ចង់បានក្រុមហ៊ុន
ភាគនេះរាងតិចបន្តិចហើយព្រោះភ្លេចសាច់រឿង
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
