រឿងអាពាហ៍ពិពាហ៍បោកប្រាស់

154 2 0
                                        

Episode 21

« អូនសម្លាញ់ជេបងម្ដងទៀតទៅវាធ្វើឲ្យបងចូលចិត្តណាស់ដឹងទេ »

Taehyung ក៏មិនបានមាត់អ្វីដែលក៏បោះជំហានដើរយឺតៗ ទៅរក Jennie រួចក៏ជួយដុះខ្នងឲ្យនាងទៅ

« ហេតុអីដៃធំម្ល៉េះ » Jennie គ្រាន់តែសួរតែមិនបានលឺចម្លើយចេញពីមាត់អ្នកម្ខាងទៀតឆ្លើយតបឡើយ

« បានហើយអរគុណនាងចេញទៅវិញទៅ » បន្ទាប់ពី Taehyung ដុះខ្នងឲ្យ Jennie បានមួយសន្ទុះមក Jennie ក៏ដេញឲ្យទៅវិញ Taehyung ក៏ដើរទៅវិញទាំងមិននិយាយអ្វីទាំងអស់

« Sing យកឈុតឲ្យយើងបន្តិច » មិនទាន់បានប៉ុន្មានផង Jennie ក៏ស្រែកហៅ Singsing ឲ្យយកឈុតមកនាង

« ច៎ា អ្នកនាង » Singsing ក៏តបប៉ុន្តែ Taehyung ក៏ស្ដាប់លឺដែលចឹងហើយគេក៏មកស្ទាក់មុខ Sing sing

« មិនបាច់ទេទុកឲ្យយើងយកទៅដោយខ្លួនឯង » Taehyung ក៏យកឈុតមួយផ្សេងទៀតដែលមិនមែនជាឈុតដែល Singsing កាន់នឹងដៃ

« លោកប្រុស តែមិនមែនឈុតមួយនឹងទេ » Sing sing និយាយទៅ Taehyung ដោយស្មានថា Taehyung ច្រឡំឈុត

« មិនបាច់ទេយកឈុតនឹងហើយ » Taehyung និយាយចប់ក៏កាន់យកឈុតនោះឡើងទៅលើ

« ឲ្យមក » Jennie ក៏យកឈុតពីដៃរបស់ Taehyung ទាំងមុខបែរទៅម្ខាងនិយាយទៅ Jennie អត់បានឃើញ Taehyung ទេ

« Sing នាងយកឈុតស្អីហាស » Jennie និយាយចប់ក៏បែរមករកអ្នកម្ខាងដែលគិតថាជា Singsing អ្នកបម្រើរបស់ខ្លួនតែពេលងាកមកក៏ឃើញ Taehyung ជាអ្នកមើលមកនាងទាំងកែវភ្នែកព្រាន

« អាស... » Jennie ក៏ស្រែកឡើងមួយរំពេចហើយយកឈុតដែល Taehyung យកមកឲ្យនោះខ្ទប់ខ្លួនជាប់ព្រោះថា Jennie កំពុងរុំកន្សែងខ្លីមួយដែលធ្វើឲ្យចេញគល់ទ្រូងនិងភ្លៅតិចៗ វាមើលទៅ sexy និងទាក់ទាញណាស់

« ស្រែកអីប្ដីតើ » Taehyung និយាយទាំងភ្នែកនៅសម្លឹងមើលរាងកាយរបស់ Jennie sexy នោះ

« ចេញទៅ » Jennie ក៏ស្រែកឲ្យ Taehyung ចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ខ្លួន

« ហេតុអីក៏ត្រូវចេញ » Taehyung និយាយបែបលេងសើច

« ខ្ញុំស្លៀកពាក់សិន » Jennie

« ស្លៀកពាក់ធ្វើអីអូនធ្វើបែបនេះទាក់ទាញបងណាស់ដឹងទេ » លឺសម្ដី Taehyung និយាយបែបនេះ Jennie កាន់តែភ័យហើយ

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Onde histórias criam vida. Descubra agora