រឿងអាពាហ៍ពិពាហ៍បោកប្រាស់

182 3 0
                                        

Episode 9

« គ្រួសារនេះពូកែសម្ដែងមែនសម្ដែងខ្លាំងជាងតួរកុនទៅទៀត »

តែថា Jennie មិនខ្មាសគេជាមួយទេបើលោកស្រី Nadi មកទៅនាងវ៉ៃទាំងលោកស្រី Nadi ទៀត

« " ផាច់ " អួយ នាងក្មេងឆ្កួតហេតុអីវ៉ៃយើងចឹង » ពេលនេះលោកស្រី Nadi និយាយទាំងខឹងកំហឹងនៀគទប់លែងជាប់ហើយធាតុពិតក៏មិនលាក់ដែលព្រោះថាឥឡូវមុខចាស់នៀគត្រូវមួយកំភ្លៀងរបស់ក្មេងទៅហើយ

« ចាស់ដូចលោកស្រីក៏មិនគួរឲ្យខ្ញុំគោរពដែល » Jennie

« នាង.... » លោកស្រី Nadi យាដៃរកនឹងវ៉ៃ Jennie វិញតែត្រូវដៃតូចរបស់ Jennie ចាប់ជាប់ Jennie ក៏ក្រវាសដៃរបស់លោកស្រី Nadi ទៅម្ខាង

« កុំស្មានឲ្យសោះថាដៃស្មោគគ្រោករបស់អ្នកស្រីអាចមកវ៉ៃខ្ញុំបានឲ្យសោះ » Jennie បានថាលោកស្រី Nadi មួយចាស់ដៃដែលទំរាំលោក Junseok មកដល់ហើយហេតុការណ៍ដែលលោកបានឃើញនោះគឺ Jennie ក្រវាសដៃរបស់លោកស្រី Nadi ដែលជាប្រពន្ធចុងរបស់ខ្លួននិងពាក្យសម្ដីមើលងាយរបស់ Jennie ដែលថាឲ្យលោកស្រី Nadi នោះ

« Jennie ហេតុអីក៏មិនស្ដាប់បង្គាប់ប៉ាហាស » លោក Junseok ស្រែកដាក់ Jennie ទាំងកំហឹង

« ប៉ាឲ្យខ្ញុំធ្វើបានដែលអី...មនុស្សដែលលួចខ្ញុំកំពុងតែមានមោទនភាពចំពោះខ្លួនឯងឲ្យខ្ញុំធ្វើបានយ៉ាងម៉េចហើយក៏ជាមនុស្សដែលខ្ញុំស្អប់បំផុតដែល » Jennie ស្រែកខ្លាំងដាក់លោក Junseok

« " ផាច់ " Jennie ឯងផ្ដេសផ្ដាសពេកហើយ » ដោយកំហឹងខឹងខ្លាំងលោក Junseok ទះ Jennie មួយដៃដែលនេះជាដៃទីពីរហើយដែលគាត់វ៉ៃនាង

« ហ៉ឹកៗ... នេះលោកប៉ាវ៉ៃខ្ញុំទៀតហើយប៉ានៅតែដដែលមិនថែមទាំងដដែលទេថែមទាំងកាត់ទៅរកម្ដាយកូនអប្រិយទាំងពីរនាក់នេះទៀត » Jennie និយាយទាំងទឹកភ្នែកហូរមិនឈប់

« Jennie កុំធ្វើឲ្យប៉ាអាក្រក់ជាងនេះទៀតណា » លោក Junseok ស្ទើរតែទប់អារម្មណ៍មិនជាប់ទៅហើយយាដៃរកនឹងវ៉ៃនាងទៀតតែក៏មានអារម្មណ៍តូចមួយកុំឲ្យលោក Junseok ធ្វើបែបនេះ

« ប៉ាអាក្រក់ស្រាប់ហើយមិនបាច់ទៅអាក្រក់ជាងនេះទៀតទេ បើប៉ាចង់ទះទៀតក៏ទះមកមិនបាច់ធ្វើជាទប់កំហឹងជាមួយខ្ញុំទេ គ្រែងចិត្តប៉ាពីដើមមកមិនដែលមានខ្ញុំស្រាប់ហើយតើ » Jennie

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now