រឿងអាពាហ៍ពិពាហ៍បោកប្រាស់

182 2 0
                                        

Episode 27

« ឥឡូវអូនសួរបងវិញស្រលាញ់អូនអត់ »

« អូនខឹងរឿងនេះមែនទេ » Taehyung សួរ Jennie តែ Jennie មិនតបនៅតែធ្វើមុខក្រញូវដដែលពេលនេះនាងខឹងនាងប្រច័ណ្ឌ Taehyung ហើយ

« អូនស្រលាញ់បងមែនទេ » Taehyung សួរ Jennie ចំៗ តែម្ដងចង់ដឹងណាស់ស្រលាញ់ Taehyung មែនទេគ្រែងធ្លាប់និយាយហើយតើថាគ្មានថ្ងៃដែលនាងស្រលាញ់ Taehyung បានទេពេលនេះនាងខុសសម្ដីហើយ

« គ-គឺអត់ទេ កុំចេះតែថាព្រោះខ្ញុំមិនពេញចិត្តនៅទង្វើរបស់លោក » Jennie

« រឿងធម្មតាតើប្ដីប្រពន្ធគេធ្វើចឹងឯងហើយនេះក៏បញ្ជាក់បានថាអូនស្រលាញ់បងដែរ » Taehyung

« មិនអាចទេដែលលឺខ្ញុំនិយាយទេ » Jennie ប្រកែកដាច់ខាតនាងអត់បានស្រលាញ់ Taehyung នោះទេ

« និយាយអីទៅណ៎បងដូចជាមិនចាំសោះ » Taehyung ធ្វើជាភ្លេចចង់ឲ្យ Jennie និយាយម្ដងទៀតច្បាស់ៗ

« គឺខ-ខ្ញុំ នឹងមិនលង់ស្រលាញ់លោកជាដាច់ខាត » Jennie និយាយទាំងរអាក់រអួល

« នេះអូនបាត់យំហើយមែនទេ » Taehyung និយាយតែងតែបង្វែរសាច់រឿងរហូត

« ខ្ញុំយំមិនយំទាក់ទងអាជាមួយលោក » Jennie

« ហ៉ឹម.. មិនទាក់ទងយ៉ាងម៉េចបានបើបងជាដើមហេតុនឹង » Taehyung និយាយព្រមទាំងលើកបី Jennie ថែមទៀតផង

« ធ្វើអីទៀតហើយលែងខ្ញុំដាក់ខ្ញុំចុះ » Jennie

« គឺលួងអូនធ្វើឲ្យអូនឈប់ខឹងនោះអី » Taehyung បី Jennie ដាក់លើសាឡុងរួចហើយក៏ចាប់នាងអោបហើយថើប ប៉ុន្តែ Jennie អោប Taehyung វិញហើយក៏ព្រមថើបតបទៀតផង Taehyung ជំនាញនឹងរឿងនេះខ្លាំងណាស់ទោះមិនធ្វើអីក៏អាចធ្វើឲ្យប្រពន្ធរឿងច្រើនពូកែងរម្នាក់នេះណាគេងលក់ទាំងមិនដឹងខ្លួនបានដែរ
រាងថ្ងៃបន្តិច Jennie បានភ្ញាក់

នៅពេលនាងបានភ្ញាក់ឡើងនាងបានមើលទៅបន្ទប់ហើយគឺបន្ទប់របស់នាងត្រូវបានរៀបចំនិងសម្អាតរួចរាល់អស់ហើយច្បាស់ណាស់វាជាស្នាដៃប្ដីរបស់នាង Jennie ក៏ចុះទៅខាងក្រោមគឺឃើញស្វាមីរបស់នាងកំពុងរៀបចំអាហារ

« Jennie អូនភ្ញាក់ហើយមែនទេ មកនេះមកបងបានរៀបចំអាហារឲ្យអូនញ៉ាំរួចហើយ » Taehyung Jennie លឺ Taehyung ហៅហើយសាមីខ្លួននាងក៏ដើរទៅរកតុអាហារ

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Où les histoires vivent. Découvrez maintenant