រឿងអាពាហ៌ពិពាហ៍បោកប្រាស់

157 5 3
                                        

Episode 32

« យល់ព្រម!បើវាជាតម្រូវការរបស់អូនហើយនោះ »

ព្រឹកស្អែក Taehyung នៅកំដរ Eunji ពេញមួយថ្ងៃរហូតដល់នាងបានដឹងខ្លួនវិញ

« Tae » គ្រាន់តែ Eunji ភ្ញាក់ដឹងខ្លួនភ្លាមក៏ហៅឈ្មោះ Taehyung

« អូនភ្ញាក់ហើយមែនទេ » Taehyung

« អឹម..តើអូនកើតអីមែនទេ » Eunji សួរទៅ Taehyung ទាំងឆ្ងល់នាងមិនដឹងថាខ្លួនឯងកើតអីទេ នាងដឹងថាពេលនាងយំគឺឈឺក្បាលខ្លាំងណាស់

« គឺអូនសុខភាពមិនល្អទេ អូនញ៉ាំមិនគ្រប់គ្រាន់ហើយភ័យរន្ធត់ខ្លាំងទើបធ្វើឲ្យឈឺក្បាលវិលមុខប៉ះពាល់ដល់ទារកក្នុងផ្ទៃព្រោះតែអូនជាស្ត្រីមានផ្ទៃពោះនោះអី » Taehyung និយាយមកទាំងមុខមិនរីកសោះ

« ចុះពេលណាទើបអូនបានចេញពីពេទ្យ » Eunji

« គ្រូពេទ្យប្រាប់ថាបើអូនដឹងខ្លួនរាងធូរហើយអាចចេញបានហើយ » Taehyung

« អញ្ចឹងចេញឥឡូវទៅ » Eunji

« OK អូនរៀបចំខ្លួនទៅ » Taehyung

បន្ទាប់ពី Eunji រៀបចំខ្លួនរួចរាល់ហើយ Taehyung ក៏គ្រា Eunji ចេញទៅ ដើរៗ Taehyung ក៏ប្រទះភ្នែកឃើញ Jennie កំពុងដើរកាន់ដែកសម្រាប់ដាក់សេរ៉ូ នាងដើរយ៉ាងវេទនា បញ្ជាក់បន្តិច Jennie មុតជើងហូរឈាមច្រើនទើបត្រូវការភ្ជួរសេរ៉ូ Jennie ក៏ក្រឡេកបន្តិចក៏ប៉ះភ្នែកគ្នាជាមួយ Taehyung ដែលសម្លឹងមើលមកនាង Jennie ក៏សម្លឹងមើល Taehyung ទាំងដៃក្ដាប់ដែកសម្រាប់ដាក់សេរ៉ូនោះជាប់នាងខំទប់ទឹកភ្នែកណាស់មិនចង់ឲ្យហូរទេ ដើម្បីគេច Jennie ក៏បែកមុខចេញហើយក៏ដើរទៅបន្ទប់អ្នកជម្ងឺរបស់នាង Taehyung ក៏តាមសម្លឹងមើល Jennie ដើររហូតដល់នាងចូរក្នុងបន្ទប់បាត់ទើបជូន Eunji ទៅ ពេលនេះឥឡូវនេះគេមិនដឹងធ្វើអ្វីទេ គេពិបាកចិត្តណាស់ប៉ុន្តែគ្មាននរណាម្នាក់ដឹងក្រៅពីគេខ្លួនឯងទេចង់ឲ្យតែគេដឹងគ្រប់គ្នាថាខ្លួនស្រលាញ់ Jennie ខ្លាំងប៉ុណ្ណា Taehyung ពិតជាចង់ទៅមើល Jennie ខ្លាំងប៉ុន្តែគេដឹងច្បាស់ហើយបើគេទៅច្បាស់ណាស់ថា Jennie និងដេញចេញមកវិញមិនខានណាមួយមិនចង់រំខាននាងទេ

3 ម៉ោងក្រោយ លោក Junseok លោកតា Yujun បានមកមើល Jennie នៅមន្ទីរពេទ្យ

« Jennie ចៅយ៉ាងម៉េចហើយបានធូរទេ » លោកតា Yujun

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now