Episode 17
«ទៅផ្សំដំណេកជាមួយ Eunji របស់បងទៅ »
« Ok ខ្ញុំនឹងទៅឥឡូវនេះ » Eunji ក៏ឡើងទៅលើបន្ទប់រៀបចំឥវ៉ាន់ចាកចេញពីទីនេះ
ពេលវេលាកន្លងទៅពេលនេះល្ងាចហើយ Taehyung ក៏មកពីធ្វើការវិញដែល
« Eunji អូននៅធ្វើអីនឹង » Taehyung មកដល់ភ្លាមក៏ស្រែកសួរអ្នកដែលអង្គុយបែរខ្នងដាក់គេនោះដែរគិតថាជា Eunji សំណព្វចិត្តរបស់គេ
« ខ្ញុំមិនមែន Eunji របស់លោកទេ » Jennie បែរមកក៏ធ្វើឲ្យ Taehyung ភ្ញាក់ផ្អើលជាខ្លាំង
« ហាស Jennie មិចក៏ជានាងហើយឯណា Eunji » Taehyung ចោទសួរទៅ Jennie ភ្លាមតែម្ដង
« នាងទៅបាត់ហើយ » Jennie Taehyung គ្រាន់តែលឺបេះដូងរបស់គេដូចជាធ្លាក់នរកម្ដងទៀតចិត្តដឹងថា Jennie បាននិយាយអីប្រាប់ Eunji របស់គេហើយប៉ុន្តែនៅមិនអស់ចិត្តដើរមកជិត Jennie ហើយអង្រួនស្មា Jennie ខ្លាំង
« តើនាងនិយាយអីឲ្យ Eunji ដឹងហា » Taehyung
« ដូចលោកគិតចឹងខ្ញុំនិយាយថាខ្ញុំនិងលោកជាគូរដណ្ដឹងជាមួយគ្នា » Jennie
« ហេតុអីហាស Jennie នាងអាក្រក់ណាស់ » Taehyung ប្រលែងដៃពីស្មារបស់ Jennie ហើយក៏រត់ទៅរក Eunji រកសឹងតែគ្រប់កន្លែងហើយតែនៅមិនឃើញ
ទីបំផុត Taehyung រក Eunji ឃើញនៅចំណតឡានក្រុងមួយកន្លែងនាងកំពុងអង្គុយចាំឡានក្រុង
« Eunji » គ្រាន់តែឃើញភ្លាម Taehyung ក៏ស្រែកហៅ Eunji ពីចម្ងាយតែម្ដងតែ Eunji ក្រោយពីឃើញ Taehyung ហើយនាងក៏រកនឹងដើរចេញតែត្រូវ Taehyung មកអោបពីក្រោយជាប់
« លែងអូន Tae » Eunji ប្រកែកនឹងការអោបរបស់ Taehyung
« បងប្រាប់ហើយថាបងអត់ស្រលាញ់នាងទេ » Taehyung ប្រាប់ក្ដែងៗ តែម្ដងថាខ្លួនអត់ស្រលាញ់ Jennie ដែលជាគូរដណ្តឹងនោះទេ
« តែអូនអត់ចង់ធ្វើជាជនទីបីឡើយ » Eunji
« អូនមិនមែនជនទីបីទេនាងទេដែលជាជនទៅបីនោះ » Taehyung
« អត់ទេកុំនិយាយបែបនេះលែងអូនសិនទៅ Tae » Eunji ក៏ឲ្យ Taehyung ប្រលែងខ្លួននាងហើយនាងក៏បែរមុខមករក Taehyung
« គ្រែងអូនសន្យាជាមួយបងហើយតើថាអូននឹងនៅក្បែរបងរហូតនោះអីហេតុអីអូនភ្លេចហើយមែនទេ » Taehyung និយាយៗ ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងដូចជាដឹងចិត្តអ្នកកំពុងឈឺចាប់ចឹង
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
