រឿងអាពាហ៍ពិពាហ៍បោកប្រាស់

149 2 0
                                        

Episode 34

« ម៉ាក់ ម៉ាក់សុំទោស Jennie ម៉ាក់ខុសចំពោះកូនខ្លាំងណាស់ »

« កុំចឹងអីអូនយ៉ាងណាពេលនេះ Jennie កំពុងមានផ្ទៃពោះណា » លោក Dura ព្យាយាមលួងលោមប្រពន្ធកុំឲ្យថាឲ្យ Jennie

« វាយ៉ាងម៉េចបើមានកូននោះ បើខ្ញុំផ្ដាច់ពាក្យតាមសម្ដីរបស់កូនក៏គ្មានរឿងបែបនេះកើតលើកូនរបស់យើងដែល » លោកស្រី Tysong

« មែនហើយខ្ញុំខុស អ្នកមីងចង់ថាឲ្យខ្ញុំយ៉ាងម៉េចក៏បានដែរខ្ញុំទទួលទាំងអស់ព្រោះវាពិតជាកំហុសរបស់ខ្ញុំមែន ទោះសុំទោសរាប់ម៉ឺនដងទៀតក៏មិនអាចសងបានដែរ » Jennie

« អត់ទេអ្នកនាង Jennie មិនបានខុសឡើយអ្នកខុសពិតប្រាកដនោះគឺខ្ញុំ ខ្ញុំជាដើមហេតុទាំងអស់ » Eunji មិនដឹងចេញមកពីណាទេនាងដើរមកនិយាយកាត់ Jennie

« មិនបាច់ទទួលកំហុសជំនួសខ្ញុំទេ អ្វីគ្រប់យ៉ាងគឺខ្ញុំ គាត់តាមរកខ្ញុំទើបគាត់ក្លាយជាបែបនេះ » Jennie ក៏ទន់ជង្គង់ដួលនាងយំខ្លាំងណាស់ នាងពិតជាមានវិប្បដិសារីខ្លាំងណាស់នាងស្អប់ខ្លួនឯងមិចក៏ឲ្យរឿងទៅជាបែបនេះ

ល្ងាចហើយជិតយប់ពិធីបុណ្យសពក៏រួចរាល់ផងដែរ ( សុំទោស Admin អត់ដឹងអំពីពិធីបុណ្យសពនៅកូរ៉េច្រើនទេ ) នៅគ្រួសាររបស់ Jennie

« ខ្ញុំនឹងទៅរស់នៅប៊ូសានវិញមិនមកវិញទេលោកប៉ា » Jennie

« មិនអីទេកូនសម្រាកឲ្យបាត់ហត់ចុះកន្លងមកកូនហត់ច្រើនហើយ » លោក Junseok

« Jennie » លោកស្រី Nadi បានមកនិយាយម្ដង

« មានរឿងអីមែនទេលោកស្រី » Jennie

« ឲ្យម៉ាក់សុំទោសរឿងកន្លងមកផងណា តើកូនអាចហៅម៉ាក់ថាម៉ាក់បាន » លោកស្រី Nadi

« បានណាម៉ាក់ » Jennie ញញឹមទៅលោកស្រី Nadi ទាំងអារម្មណ៍សោកសៅ

« កូនកុំពិបាកចិត្តពេកអី មនុស្សដែលស្លាប់ហើយគេនឹងមានក្ដីសុខនៅពិភពផ្សេងណា ម៉ាក់មានព័ត៌មានពីម៉ាក់របស់កូនហើយគឺបងស្រី Minnie » (គីមមីននី) ជាម៉ាក់របស់ Jennie

« ថាមិច...ចុះឥឡូវគាត់នៅឯណា » គ្រាន់តែលឺបែបនេះភ្លាម Jennie ក៏សួរទៅលោកស្រី Nadi យ៉ាងលឿន

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Donde viven las historias. Descúbrelo ahora