Episode 31
« ហេតុអីក៏យកបេះដូងបងលេងសើចអូនបានចាកចេញហើយ ហេតុអីឥឡូវមកវិញបងបានស្រលាញ់គេហើយ »
មួយអាទិត្យក្រោយមកពេលព្រឹក
« Taehyung បងក្រោកឡើង » Jennie ទាញភួយដាស់ Taehyung ឲ្យភ្ញាក់
« សុំគេងបន្តិចទៀតសិន » Taehyung និយាយទាំងភ្នែកមិនទាន់ទាំងបើកផង ភ្លាមៗ នោះក៏មានអ្នកខលចូលក្នុងទូរស័ព្ទរបស់ Taehyung
« Taehyung ទូរស័ព្ទបងមានអ្នកខលមកហើយ » Jennie
« អូនទទួលជំនួសបន្តិចទៅ » Taehyung
« OK ក៏បាន » Jennie ក៏ដើរទៅទទួលទូរស័ព្ទប៉ុន្តែទូរស័ព្ទត្រូវបានដាច់ទៅហើយ តែក៏ចូលជាសារមកជំនួសវិញ Jennie ក៏បើកសារមើលវាគឺជាទូរស័ព្ទរបស់ Eunji ហើយក៏ជា Eunji ដែលផ្ញើរសារមកក្នុងសារគឺ
“ Taehyung អូនមានផ្ទៃពោះហើយ ” បន្ទាប់ពីនេះគឺមានភ្ជាប់នឹងរូបភាពមួយសន្លឹកមកជាមួយផងដែរគឺរូប Taehyung និង Eunji ស្ថិតនៅក្នុងស្ថានភាពដេកជាមួយគ្នាព្រមទាំងគ្មានសម្លៀកបំពាក់ទៀតផង Jennie ឃើញហើយអានហើយអារម្មណ៍ក្ដុកក្ដួលអួលណែនតក់ស្លុតរកអ្វីមក ថ្លែងពុំបានវាឈឺជាងគេយកកាំបិតរាប់ពាន់មកចាក់ទៅទៀតទឹកភ្នែកនាងរមៀលតាមថ្ពាល់ធ្លាក់មកលើដីទាំងមិនបានប្រឹង ទូរស័ព្ទដែលកាន់ជាប់នឹងដៃក៏របូតធ្លាក់ចេញពីដៃមួយរំពេចធ្វើឲ្យមានសម្លេងរំខានដល់អ្នកម្ខាងកំពុងដេកយ៉ាងស្កប់ស្កល់នោះឲ្យភ្ញាក់វាដូចជាដាស់នាយយ៉ាងចឹង
បន្ទាប់ពីភ្ញាក់ហើយ Taehyung ក៏ដើរមករក Jennie ឃើញនាងពីក្រោយខ្នងហើយក៏ដើរទៅអោបចង្កេះពីក្រោយជាប់តែទឹកភ្នែកក៏ធ្លាក់មកត្រូវដៃរបស់នាយធ្វើឲ្យនាយដឹងថាប្រពន្ធរបស់គេកំពុងយំ
« Jennie នេះអូនយំមែនទេអូនយំរឿងអី » Taehyung សួរទាំងការងឿងឆ្ងល់នាយឃើញ ទូរស័ព្ទជ្រុះក៏យកបើកមកមើលគឺគេឃើញទាំងអស់គេក៏ទម្លាក់ទូរស័ព្ទចោលវិញគេក៏ភ្ញាក់ផ្អើលផងដែរ
« តើវាជាស្អីឆាប់និយាយមក » Jennie ស្រែកដាក់ Taehyung ខ្លាំងៗ
« គឺ ! គឺ Jennie ស្ដាប់បងនិយាយសិនណា » Taehyung កាន់ដៃ Jennie
« បានឆាប់បកស្រាយមកតើវាជាស្អី » Jennie ក៏ទុកឪកាសឲ្យ Taehyung និយាយ
ВЫ ЧИТАЕТЕ
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
ФанфикшнKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
