« បងមិនអីទេបងចេះប្រយ័ត្នប្រយែងខ្លួនហើយ កុំបារម្ភពេកអី តែ...បងមានរឿងមួយទៀត » Taehyung
« រឿងអី...??? » គ្រាន់តែលឺថា Taehyung មានរឿងមួយទៀតភ្លាម Eunji ក៏មើលមុខ Taehyung ទាំងដាក់សញ្ញាសួរពេញខួរក្បាល
« អឺ...គឺ....គឺបងបានជួប Jennie » Taehyung ស្ទាក់ស្ទើនឹងនិយាយ
« ថាមិច នាងមើលស្គាល់បងទេ.. » Eunji អន្ទះសាចង់ដឹងណាសើ
« ស្គាល់ប៉ុន្តែបងបានប្រកែកនាងក៏ជឿបងដែល » Taehyung
« មិនកើតទេ ទោះនាងជឿបងក៏ដោយនាងក៏មិនអស់ចម្ងល់ដែល ពួកយើងរើចេញពីទីនេះទៅ » Eunji ប្រញាប់ប្រញាល់និយាយទៅ Taehyung ចង់នាំគ្នាចេញពីទីនេះព្រោះតែនាងខ្លាច ខ្លាច Taehyung ចាកចេញពីនាងទៅរក Jennie ពេលនេះគឺនាងមិនអាចរស់នៅខ្វះ Taehyung បានទេ ទោះឥឡូវ Taehyung មិនបានស្រឡាញ់នាងក៏ដោយ នាងក៏ចង់ទុក Taehyung ក្បែរខ្លួនជានិច្ច
« បងមិនរើចេញពីទីនេះទេ » Taehyung ក៏ប្រកែក
« ហេតុអី ព្រោះតែបងនៅស្រឡាញ់នាងតើមែនទេ » Eunji ក៏ស្រែកសួរទៅ Taehyung
« មែនហើយបងស្រឡាញ់នាង » Taehyung ឆ្លើយទាំងមិនស្ទាក់ស្ទើរចិត្តមិនបានខ្វល់ពីចិត្តរបស់ Eunji ថាវាខ្ទេចខ្ទាំប៉ុណ្ណាឡើយ គ្រាន់តែលឺមួយប្រយោគនេះភ្លាម Eunji ក៏ស្រក់ទឹកភ្នែកមកម៉ាត់ៗ តែម្ដង
« Taehyung ឥឡូវនេះ 6 ឆ្នាំហើយណា មិចក៏បងមិនអាចបំភ្លេចនាងបាន មិចមិនមើលឃើញអូនខ្លះផង អូននិងបងស៊ូទ្រាំមករហូតជាមួយគ្នាចុះនាងបានជួយស្អីបងខ្លះហាស ហេតុអីក៏បងមិនអាចបំភ្លេចនាងបាន ហ៉ឹកៗ » Eunji ស្រែកថាឲ្យ Taehyung ខ្លាំងៗ ដែលពេលនោះ Soorin ក៏ចុះមកមើលក៏ឃើញទិដ្ឋភាពនិងសម្ដីបែបនេះនាងពិតជាអន់ចិត្តខ្លាំងណាស់ទោះនាងនៅក្មេងក៏ដោយនាងក៏មានចិត្តដែលតើ
« ហ៉ឹកៗ ... » Soorin ឃើញឪពុកម្តាយរបស់នាងឈ្លោះគ្នានាងក៏យំ ប៉ុន្តែ Eunji ហាក់ដូចជាមិនសូវខ្វល់ខ្វាយប៉ុន្មានទេ ចំណែកឯ Taehyung ឃើញបែបនោះក៏លើកពរ Soorin និងលួងលោមនាងឲ្យបាត់យំ Eunji ឃើញបែបនេះក៏មិនសុខចិត្ដដែលនាងទាញ Soorin ចេញពីដៃរបស់ Taehyung ធ្វើចឹង Soorin រឹតតែយំខ្លាំងទៀត
« កូនឈប់យំភ្លាមទៅ Soorin កូនធំហើយណាមិនមែនក្មេងទៀតទេ កូនមិនដែលលឺម៉ាក់ប្រដៅទេអី » Eunji មិនបានលួងលោម Soorin ដូចជា Taehyung ទេ ផ្ទុយទៅវិញនាងបែរជាស្ដីបន្ទោសនាងទៅវិញ Soorin ក៏អន់ចិត្តរឹតតែខ្លាំងនាងក៏រត់ចេញពីផ្ទះ Taehyung និង Eunji ក៏មិនបានចាប់អារម្មណ៍ដែលព្រោះគិតថា Soorin រត់ចេញមិនបានឆ្ងាយហើយនាងចេញក៏មិនបានយូរដែលបន្តិចទៀតនាងនឹងមកវិញ Eunji ក៏បានឡើងទៅលើបន្ទប់របស់នាង Taehyung ឈរម្នាក់ឯងរួចក៏ស្រមៃថយក្រោយបន្តិចកាលពី 6 ឆ្នាំមុនពេលគាត់គ្រោះថ្នាក់ចរាចរណ៍
ពេលឡានដែលបើកតាមគាត់រហូតក៏មកស្ទាក់មុខឡានរបស់គាត់ Taehyung ក៏ចុះពីឡានដើម្បីទៅមើល
« តើឯងជាអ្នកណាជាកូនចៅរបស់អា Jinwon មែនទេ » Taehyung សួរទៅជនបិទមុខពាក់សម្លៀកបំពាក់ខ្មៅ 4-10 នាក់ដែលចុះពីឡានខ្មៅនោះប៉ុន្តែគ្មានការឆ្លើយតបបុរសឈុតខ្មៅម្នាក់ក្នុងចំណោមបុរសទាំងអស់លើកកាំភ្លើងមកបាញ់ Taehyung ពីរគ្រាប់ចំពោះ
“ ផាំង..ផាំង ” ធ្វើឲ្យ Taehyung ឈឺផ្សាណាស់ ក្រុមបុរសនោះបានបញ្ច្រកស្រា Taehyung អស់មួយដបរួចហើយក៏ដាក់ Taehyung ក្នុងឡានយកឡានធំមួយមកបុករួចក៏រត់គេចខ្លួនឡានក៏បានផ្ទុះឡើង ប៉ុន្តែក្រុមរបស់ពួកគេគឺ Jinwon មិនទាន់ជឿជាក់ 100% ទេថា Taehyung ស្លាប់ព្រោះពួកគេបាន បាញ់ Taehyung ពីរគ្រាប់ចំពោះប៉ុន្តែការពិនិត្យសាកសពគឺគេសន្មតថា Taehyung ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គ្មានស្លាកស្នាមកាំភ្លើងនៅលើសាកសពឡើយ ងាកមកក្រោយបន្តិច បុរសម្នាក់បានលើកគ្រា Taehyung ដើម្បីដាក់ចូលក្នុងឡានប៉ុន្តែ Ta Ta នៅសល់កម្លាំងតិចតួចក៏យកដបស្រាដែលនៅជិតនោះវាយឲ្យសន្លប់និងបុរសនោះក៏ធំក្លិនស្រាដែលព្រោះត្រូវ Taehyung វាយនឹងស្រា ពេលមកបុកឡានធ្វើឲ្យឡានក្រលាប់ Taehyung ក៏ខំប្រឹងរត់ចេញពីឡានដែលកំពុងផ្ទុះនោះយ៉ាងលឿនទើបអាចរួចផុតបាន សូម្បីតែគ្រួសាររបស់គេក៏មិនដឹង បន្ទាប់ពីសាកសពក្លែងក្លាយរបស់ Taehyung ត្រូវបានបញ្ចុះរួចរាល់ហើយ Taehyung ក៏មក
រក Eunji ដើម្បីឲ្យនាងជួយ ទើបរឿងក្លាយជាបែបនេះ
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៍ពិពាហ៍បោកប្រាស់
Start from the beginning
