« ហេតុអីក៏គាត់ចាកចេញតើមានរឿងអីមែនទេ » Yoosung សួរទាំងមុខស្រពោនគេពិតជាអាណិត Jennie ណាស់
« កំហុសមកពីខ្ញុំពួកយើងបានលែងលះវាជារឿង កាលពី 6 ឆ្នាំមុនមកម្ល៉េះខ្ញុំបានយល់ច្រលំនឹងគាត់ខ្ញុំបានសម្លាប់គាត់ ហឹកៗ » Jennie និយាយដល់រឿងនេះ នាងក៏ចាប់ផ្តើមយំម្ដងទៀត
« អ្នកនាងមិនបានរៀបការជាមួយអ្នកណាផ្សេងទេអី » Yoosung នៅតែបន្តសួរទាំងទឹកមុខស្រពាប់ស្រពោន
« មិនអាចទេគាត់ជាម្ចាស់បេះដូងរបស់ខ្ញុំតែម្នាក់គត់ ខ្ញុំអ្នកសម្លាប់គាត់ខ្ញុំមិនសមមានក្ដីសុខឡើយ ហឹកៗ » នាងស្រែកប្រាប់ដាក់ Yoosung ហើយក៏យំយ៉ាងខ្លាំង
« ឈប់កុំយំអី វាប្រហែលជាមិនមែនកំហុសរបស់អ្នកនាងទេ អ្នកនាងបានយល់ច្រលំតិចតួចតើ ខ្ញុំមិនជឿថាអ្នកនាងសម្លាប់គាត់ដោយដៃទេ » Yoosung ក៏អោបលួងលោម Jennie
« អត់ទេវាជាការយល់ច្រលំធំណាស់ បើសិនពេលនោះខ្ញុំមិនយល់ច្រលំខ្ញុំមិនមកប៊ូសាន គាត់ក៏មិនបានទៅជាបែបនេះដែរ គាត់បានគ្រោះថ្នាក់ចរាចរណ៍នៅពេលជិះឡានតាមរកខ្ញុំ » Jennie រុញ Yoosung ចេញហើយក៏និយាយខ្លាំងៗ ដាក់ Yoosung
« សុំទោសប្រហែលខ្ញុំចង់ដឹងរឿងរបស់អ្នកនាងពេក » Yoosung ក៏អោនមុខសុំទោស Jennie ដូចជាមានកំហុសអីផ្សេងពីនេះចឹង
“ ច្បាស់ណាស់ Taehyung ពិតជាបងហេតុអីក៏បងកុហកអូន កែវភ្នែកដែលបងមើលមកអូនគឺនៅដដែល ” Jennie សម្លឹងមើល Yoosung រួចក៏និយាយក្នុងចិត្ត
“ បងសុំទោស Jennie បងពិតជាសុំទោសមែនបងមិនអាចបង្ហាញអូនបានទេ អូនរស់នៅបែបនេះគឺល្អបំផុតហើយ ដែលគ្មានបងឲ្យអូនលំបាកហើយ មើលថែកូនរបស់ពួកយើងតែម្នាក់ឯង ” តាមពិត Yoosung គឺជា Taehyung ពិតប្រាកដមែន
« អញ្ចឹងអ្នកនាងខ្ញុំសុំលាទៅសិនហើយ » Taehyung
« ច៎ាស លាហើយ » Jennie
Taehyung ក៏ដើរចេញទៅនាយដើរបានបន្តិចក៏ងាកក្រោយបែរមកមើលមុខរបស់ Jennie ចំណែកឯ Jennie បានត្រឹមតែមើលពីក្រោយទាំងមិនអស់អាល័យនាងក៏រត់ទៅអោប Taehyung ពីក្រោយយ៉ាងលឿន
« កុំចាកចេញអី ហឹកៗ » Jennie
« អ្នកនាងចង់និយាយអំពីអីទៀតហើយ » Taehyung
« សុំទោស តើពួកយើងអាចជួបគ្នាទៀតទេ ពួកយើងអាចជួបគ្នាទៀតបានពេលណាដែល » Jennie ដឹងថា Taehyung ទៅម្ដងនេះប្រហែលមិនឲ្យនាងឃើញទៀតទេគឺធ្វើយ៉ាងម៉េចឲ្យបាត់ពីមុខរបស់នាង
« បើមាននិស្ស័យពួកយើងនឹងជួបគ្នាម្ដងទៀត » Taehyung
“ សុំទោស Jennie ប្រហែលជានេះជាការជួបគ្នាលើកចុងក្រោយហើយ ” ក្នុងចិត្តរបស់ Taehyung
“ តើបងពិតជាដាច់ចិត្តពីអូននិងកូនមែនទេ បងមិនទាន់បានជួបកូនទេ ហើយកូនក៏មិនទាន់ជួបបងដែល គេពិតជាចង់ជួបបងណាស់ ” ក្នុងចិត្តរបស់ Jennie
“ លំបាកអូនម្ដងទៀតហើយណាមើលថែកូនពួកយើងឲ្យល្អ ” ក្នុងចិត្ត Taehyung
« លាហើយ » Taehyung ក៏លើកដៃលា Jennie ដើរទៅបាត់ មកដល់ផុត Jennie រាងឆ្ងាយបន្តិច Taehyung ក៏ចាប់ផ្ដើមយំគេខំទប់ទឹកភ្នែកមកជាយូរពេលនេះគេសុំយំឲ្យអស់ចិត្តសិនគេធ្វើបែបនេះព្រោះគេរស់នៅជាមួយ Eunji ហើយក៏មានមនុស្សតាមសម្លាប់ បើគេដឹងថានៅរស់ប្រាកដណាស់ទៅដល់ទីណាក៏មានតែមនុស្សតាមសម្លាប់ដែល Eunji និង Taehyung តែងតែលាក់ខ្លួននិងលាក់អត្ថសញ្ញាណរហូតមកព្រោះ Eunji ក៏ជាប់ពាក់ព័ន្ធជាមួយ Taehyung ដែលដូចនេះ Taehyung មិនចង់ឲ្យ Jennie មកពិបាកជាមួយទេគេតែម្នាក់គឺគ្រប់គ្រាន់ហើយមិនចង់ឲ្យអ្នកណាមកពាក់ព័ន្ធលូកដៃជួយទេនាំពិបាក មកមើល Jennie នាងក៏យំខូចចិត្តមិនចាញ់ Taehyung ប៉ុន្មានដែលនាងឈឺចាប់ណាស់ជាពិសេស ទ្រូងខាងឆ្វេងវាអួលណែនហេតុអី Taehyung កុហកឲ្យនាងរស់នៅក្នុងវិប្បដិសារី 6 ឆ្នាំមកនេះហេតុអីនាងឲ្យ Taehyung ទៅហេតុអីគេចង់ចាកចេញពីនាង Jennie នាងមិនយល់ទេគ្រែងស្រឡាញ់គ្នាមែនទេហេតុអីបានជាកុហកគ្នាតើដោយសារអ្វីដោយសារអ្នកណាទើបបែបនេះនាងមិនដឹងបន្ទោសអ្នកណាក្រៅពីខ្លួនឯងទេនាងគិតថា Taehyung ស្អប់នាងហើយទើបគេធ្វើបែបនេះមិនស្គាល់នាងចឹង
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៍ពិពាហ៍បោកប្រាស់
Start from the beginning
