រឿងអាពាហ៍ពិពាហ៍បោកប្រាស់

Start from the beginning
                                        

« គឺម៉ាក់បានដឹងថាបងស្រី Minnie បានមកពីអូស្ត្រាលីកាលពីម្សិលមិញដើម្បីចូលរួមកម្មវិធីបុណ្យសព » លោកស្រី Nadi

« ចុះមិចក៏ខ្ញុំមិនឃើញគាត់ចឹង » Jennie

« ប្រហែលជាគាត់លាក់ខ្លួនមិនឲ្យកូនឃើញហើយ » លោកស្រី Nadi

« អញ្ចឹងសុំពឹងអ្នកម៉ាក់ជួយស៉ើបពីគាត់ហើយ បន្ទាប់ពីដឹងព័ត៌មានរបស់គាត់ខ្ញុំនឹងចាកចេញពីសេអ៊ូលនេះ » Jennie

« អឹម...ច៎ាចាំម៉ាក់ជួយស៉ើបឲ្យ » លោកស្រី Nadi

ប៉ុន្មានថ្ងៃកន្លងផុតទៅ Jennie នាងនៅផ្ទះដែល Taehyung និងនាងរស់នៅជាមួយគ្នាដោយយំស្ទើរតែរាល់ថ្ងៃនាងគេងអោបរូបថតរបស់ Taehyung រហូតសូម្បីតែនាងគេងក៏នៅអោបជាប់ផងដែរ

« Jennie ម៉ាក់គឺ Nadi ណា » លោកស្រី Nadi បានមកគោះទ្វារ Jennie នៅក្នុងបន្ទប់ឲ្យនាងបើកទ្វារឲ្យ

« ម៉ាក់ចូលមកទ្វារអត់ចាក់សោរទេ » Jennie និយាយប្រាប់ពីខាងក្នុង

« កូន Jen តើកូនមិនអីទេមែនអត់ » លោកស្រី Nadi សួរទាំងបារម្ភទៅកាន់ Jennie

« ច៌ា ហើយចុះម៉ាក់មកមានការអីដែរ » Jennie សួរ

« គឺម៉ាក់មានដំណឹងពី បងស្រី Minnie ហើយ » លោកស្រី Nadi

« ថាមិចរកឃើញហើយ ចុះពេលនេះគាត់នៅឯណា » គ្រាន់តែលឺភ្លាម Jennie ក៏ស្ទុះងើបពីលើគ្រែដែលគេងមិញនេះមកកាន់ដៃលោកស្រី Nadi ដើម្បីសួរគាត់

« គឺចាំម៉ាក់ឲ្យអស័យដ្ឋានកូន កូនទៅរកគាត់ចុះ ហើយកូនត្រូវតែយកគាត់ត្រឡប់មកនៅផ្ទះយើងវិញឲ្យបានណា » លោកស្រី Nadi យកដៃអង្អែលថ្ពាល់របស់នាងថ្នមៗ

« ច៎ា » Jennie

មួយសន្ទុះធំក្រោយមកនៅខុនដូរមួយកន្លែង Jennie បានឈរនៅទីនេះ ក៏ចុចកណ្ដឹងទ្វារផ្ទះ ក៏មានរាងចំណាស់ជាអ្នកបម្រើចេញមកបើកទ្វារ

« សួស្ដីក្មួយស្រី តើក្មួយមករកអ្នកណាដែល » សម្លេងស្អកៗ របស់ស្ត្រីចំណាស់បានបន្លឺសួរទៅ Jennie

« ច៎ាស ជម្រាបសួរអ៊ំស្រីតើលោកស្រី Minnie នៅផ្ទះដែលឬទេ » Jennie សួរទៅស្ត្រីចំណាស់ដែលឈរមុខខ្លួននេះ

« អឺ..ក្មួយមករកម្ចាស់ស្រីមែនទេ គាត់ទៅផ្សារបាត់ហើយតើក្មួយស្រីអាចចាំឬក៏ចាំមកម្ដងទៀតនៅពេលក្រោយក៏បានដែរ » ស្ត្រីចំណាស់

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now