« ចៅហ្វាយតូចប្រញាប់មកផ្ទះវិញមក យប់ហើយពេលនេះមានគ្រោះថ្នាក់ណាស់ពួកក្រុមអា Jinwon វាកំពុងវាយប្រហារលើពួកយើងហើយលោកប្រុសតូចប្រយ័ត្នប្រយែងផង » Det និយាយទាំងភ័យៗ ព្រោះមិញនេះមានសារផ្ញើរមកគម្រាម
« មិនអីទេយើងចេះការពារខ្លួនហើយ ប៉ុន្តែមិញនេះយើងក៏ដូចជាមានអារម្មណ៍ថាអ្នកណាកំពុងតាមដានយើងដែលប្រហែលកូនចៅរបស់អា Jinwon ហើយ » Taehyung
« អញ្ចឹងចៅហ្វាយតូចគួរតែមកឲ្យលឿនមកតាមដែលអាចធ្វើបានអ្នកនៅផ្ទះបារម្ភពីចៅហ្វាយតូចណាស់ » Det
« អឹម..ដឹងហើយ បានហើយយើងប្រញាប់ទៅវិញឥឡូវនេះ » Taehyung ក៏ដាក់ទូរស័ព្ទចុះមិនទាន់ទាំងបានបិទផងខ្សែម្ខាងនៃទូរស័ព្ទរបស់ Det ក៏លឺសម្លេង “ ផាំង ”
« ចៅហ្វាយមានរឿងអីមែនទេ អាឡូចៅហ្វាយ ចៅហ្វាយ » Det បានស្រែកហៅចៅហ្វាយដោយមិនដឹងរឿងអីពីអ្នកម្ខាងទៀតនោះ
កាត់មកខាង Jennie នាងកំពុងតែចុចទូរស័ព្ទក៏ឃើញព័ត៌មានគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងនៅសេអ៊ូលកន្លែងស្ងាត់ដែលជាតាមផ្លូវខុនដូរបស់នាងទៅភូមិគ្រឹះគ្រួសារត្រកូល Kim របស់ Taehyung ក្នុងព័ត៌មាន
“ ពួកក្រុមការងារប៉ូលិសបានរកឃើញគ្រោះថ្នាក់ចរាចរណ៍ដែលស្រវឹងស្រា ផ្លាកលេខរថយន្តនោះគឺ 2964 ដែលរថយន្តនោះគឺជាសេរីទំនើបក្រោយគេបង្អស់មានតែមួយទេអ្នកប្រើក្នុងប្រទេសកូរ៉េគឺលោក Kim Taehyung ប្រធានក្រុមហ៊ុន T-KimGroup ពួកប៉ូលិសសន្និដ្ឋានថាវាជាគ្រោះថ្នាក់ចរាចរណ៍ដែលលោក Kim Taehyung ស្រវឹងស្រាព្រោះតែលោកនៅមិនដាច់ចិត្តពីប្រពន្ធអ្នកនាង Kim Jennie » Jennie ឃើញវិដេអូព័ត៌មាននេះហើយនាងតក់ស្លុតរន្ធត់ខ្លាំងណាស់នាងមិនជឿទេវាមិនមែនជាការពិតទេ Taehyung មិចនិងអាចបែបនេះបានទៅ នាងទប់លំនឹងខ្លួនមិនជាប់ក៏ដួលទៅលើសាឡុងអ្នកបម្រើម្នាក់របស់នាងបានមកមើលនាង
« អ្នកនាង Jen មានរឿងអីមែនទេ » អ្នកបម្រើស្រី
« ឆាប់នាំយើងទៅសេអ៊ូលឥឡូវនេះភ្លាម » Jennie ស្រែកបញ្ជាទៅអ្នកបម្រើ
« ច-ច៎ា ចាំខ្ញុំឲ្យតៃកុងឡានរបស់អ្នកនាងរៀបចំជូន » អ្នកបម្រើស្រី
ប៉ុន្មានម៉ោងក្រោយមក Jennie ក៏មកដល់សេអ៊ូលគឺនៅកន្លែងដែលគ្រោះថ្នាក់ចរាចរណ៍នោះឯងនៅព្យាយាមចូលទៅមើល Taehyung ប៉ុន្តែប៉ូលិសមិនអនុញ្ញាតឲ្យនាងចូរមើលឡើយ
« ហឹកៗ លែងខ្ញុំ Tae តើជាគាត់មែនទេ » Jennie នៅតែព្យាយាមរុញប៉ូលិសចេញដើម្បីចូលទៅមើល Taehyung ពេលនោះក៏មានអ្នកសែងយក Taehyung ចេញមកខាងក្រៅ Jennie ក៏រត់ទៅមើលម្នាក់ដែលគេសែងនោះគឺនាងបានបើកក្រណាត់សចេញពីមុខរបស់គេម្នាក់នោះពិតជា Taehyung ពិតមែននាងក៏យំថែមទៀតមិចក៏ក្លាយទៅជាបែបនេះ Jennie ក៏សន្លប់ភ្លាមៗ ព្រោះនាងរន្ធត់ចិត្តខ្លាំងណាស់ណាមួយនាងកំពុងមានផ្ទៃពោះទៀតផងប៉ុន្តែត្រូវបានលោក Dura ដែលនៅទីនោះជួយទប់ជាប់
កាត់ដល់ព្រឹកស្អែកនៅមន្ទីរពេទ្យ
« Jennie ទីបំផុតកូនដឹងខ្លួនហើយ » លោក Junseok ក៏ងើបឈរភ្លាមព្រោះមិញនេះគាត់អង្គុយអោបក្រសោបដៃនាងជាប់
« កូនអត់អីទេលោកប៉ា ហើយចុះៗ ឯណាលោកប៉ាឯណា Taehyung លោកប៉ាគេនៅឯណា » Jennie ក៏ស្រាប់តែសួររក Taehyung
« គឺ... Taehyung បានស្លាប់បាត់ហើយ គ្រួសាររបស់គេយកទៅបញ្ចុះសពនៅឯផ្ទះឯណោះ » លោក Junseok
« អត់ទេមិនពិតទេលោកប៉ាគាត់អត់បានស្លាប់ទេលោកប៉ាកុហក ហឹកៗ » Jennie
« ប៉ាអត់បានកុហកទេ លោកប៉ា Nadi Jewoo បានទៅចូលរួមរំលែកទុក្ខនៅឯផ្ទះរបស់គេហើយ » លោក Junseok
« អត់ទេលោកប៉ា ហឹកៗ ហេតុអីមកពីខ្ញុំមែនទេ ខ្ញុំមិនស្ដាប់ហេតុផលរបស់គាត់ គាត់ផឹកក៏ព្រោះតែខ្ញុំ ខ្ញុំជាអ្នកខុសខ្ញុំអត់អោនឲ្យគាត់ហើយ ហឹកៗ លោកប៉ាជូនខ្ញុំទៅ » Jennie
« កូនរៀបចំខ្លួនសិនទៅ » លោក Junseok
ភូមិគ្រឹះគ្រួសារត្រកូល Kim ខាង Taehyung
« ហឹកៗ Tae » Jennie មកដល់ភ្លាមក៏មកមើលសាកសពរបស់ Taehyung នាងយំនាងខុស ខុសនឹងគេខ្លាំងនាងកំពុងស្ដាយក្រោយរាល់កំហុសទាំងអស់នាងបានដឹងរឿងថាយប់មិញ Taehyung បានតាមរកនាង នាងក៏មិនគួរមានចិត្តឆេវឆាវដល់ថ្នាក់នឹងពេកដែល
« នាងមកធ្វើអីហាស ព្រោះនាងនឹងហើយទើបកូនប្រុសរបស់យើងស្លាប់ » លោកស្រី Tysong បានស្ដីបន្ទោសឲ្យ Jennie គាត់ខឹងនឹងនាងខ្លាំងណាស់បើពេលនោះគាត់ឃាត់ Taehyung មិនឲ្យចេញទៅតាមរក Jennie ទេ ម្ល៉េះពេលនេះក៏គ្មានរឿងចឹងកើតឡើងដែល
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៌ពិពាហ៍បោកប្រាស់
Start from the beginning
