រឿងអាពាហ៍ពិពាហ៍បោកប្រាស់

Start from the beginning
                                        

« អឺ...គឺ...គឺថា.... » Taehyung និយាយបកស្រាយមិនចេញព្រោះភស្តុតាងនៅនឹងមុខច្បាស់ៗ ទៀតផង

« យ៉ាងម៉េចហើយនិយាយលែងចេញមែនទេព្រោះវាជាការពិតត្រូវទេ អ៎ភ្លេចភស្តុតាងនៅនឹងមុខហើយ រកលេះអីសមទៅ » Jennie

« Jennie មិនមែនដូចអូនគិតទេ » Taehyung

« មិនមែនដូចខ្ញុំគិតឬចុះវាយ៉ាងម៉េចទៅវិញបានហើយៗ ឈប់ទៅ ឈប់បោកប្រាស់អារម្មណ៍របស់ខ្ញុំទៀតទៅ ចេញឲ្យឆ្ងាយទៅ » Jennie រុញ Taehyung ចេញក្រៅបន្ទប់ហើយក៏បិទទ្វារចាក់សោរបាត់ពេល Taehyung ចេញក្រៅក៏លឺសូររបស់របរធ្លាក់បែកខ្ចាត់ខ្ចាយ Taehyung ក៏គោះទ្វារ

« Jennie អូនកុំអញ្ចឹងអី » Taehyung គោះទ្វារបណ្ដើរនិយាយបណ្ដើរ

“ ផាំង..ផាំង ” សម្លេងធ្លាក់បែកគឺកាន់តែច្រើនយូរបន្តិចក៏ស្ងាត់ Taehyung គឺកាន់តែបារម្ភពី Jennie ទៀតហើយ Taehyung ក៏យកសោខាងក្រៅមកចាក់ចូលបន្ទប់គឺចូលទៅសិទ្ធិតែអំបែងដបអំបែងចានអីជាច្រើននៅរាយប៉ាយពាសពេញបន្ទប់ហើយក៏បានឈាមទៀតចូលទៅ កន្លែងគេងក៏ឃើញ Jennie ដេកដួលនៅលើការ៉ូឯជើងវិញគឺសុទ្ធសឹងតែរបួសដែលមុតដោយអំបែង

« Jennieៗ អូនយ៉ាងម៉េចហើយ » និយាយបានប៉ិននឹង Taehyung ក៏បី Jennie ចូលឡានដើម្បីជិះទៅមន្ទីរពេទ្យ
មកដល់មន្ទីរពេទ្យរាងថ្ងៃបន្តិច Jennie ក៏ដឹងខ្លួនពីការសន្លប់ពេលដឹងខ្លួនគឺនាងនៅមន្ទីរពេទ្យជាមួយប៉ានិងលោកតារបស់នាងគឺគ្មានវត្តមានរបស់ Taehyung នោះទេគឺ Taehyung ទៅរក Eunji បាត់ហើយ

« Jennie កូនដឹងខ្លួនហើយមែនទេកូនយ៉ាងម៉េចហើយ » លោក Junseok សួរទៅ Jennie តែ Jennie មិនតបក៏សម្លឹងរកមើលនរណាម្នាក់ចឹង

« ចៅតាមិនបាច់រក Taehyung ទេគេមិននៅឡើយ » លោកតា Yujun និយាយទៅ Jennie ប៉ុន្តែ Jennie នៅតែមិនតបនាងក៏ផ្ដាច់សេរ៉ូចេញពីដៃរបស់នាង

« កូនធ្វើអីនឹង Jennie » លោក Junseok ទៅចាប់ Jennie ដើម្បីកុំឲ្យនាងចេញទៅ

« លែងខ្ញុំ » Jennie និយាយទាំងទឹកភ្នែកហូររហេមរហាម

« កុំយំអីកូនស្រីប៉ាតើកូនមានរឿងអីហេតុអី ក៏ខឹងនឹង Taehyung យ៉ាងនេះ » លោក Junseok សួរទៅ Jennie តែ Jennie មិនតបហើយមើលមុខរបស់ប៉ានាងហើយក៏យំអោបប៉ានាង

« ហឹកៗ លោកប៉ា » Jennie នាងគិតតែពីយំ

« កុំយំអីណាកូនស្រី ប្រាប់ប៉ាមកថា Taehyung ធ្វើអីកូនខ្លះហាស » លោក Junseok អោប Jennie វិញព្រមទាំងអង្អែលខ្នងរបស់នាងថ្នមៗ ជាការលួងលោម

« ហេតុអី! ហេតុអីលោកប៉ា ហឹកៗ » Jennie នៅតែនិយាយរឿងរ៉ាវមិនចេញព្រោះវាអួលណែនពេញទ្រូងពេកនាងគ្មានពាក្យដែលត្រូវនិយាយរ៉ាយរ៉ាប់ប្រាប់អ្នកណាទេ

« មិនអីទេ កូនសម្រាកសិនចុះ » លោក Junseok មើលមុខទៅលោកតា Yujun បន្តិចទើបនិយាយ

កាត់មកខាង Taehyung វិញ

« Tae ទីបំផុតបងមករកអូនវិញហើយ » គ្រាន់តែឃើញ Taehyung ភ្លាម Eunji ក៏ស្ទុះរត់ទៅអោប ប៉ុន្តែ Taehyung បែរជាធ្វើមុខស្មើធេងនិងព្យាយាមប្រលេះដៃរបស់ Eunji ចេញពីខ្លួន

« Tae ហេតុអី បងមិនចង់ទទួលខុសត្រូវលើអូនទេមែនអត់?? » Eunji ប្រលែង Taehyung ហើយទើបនិយាយ

« ប្រាប់បងមក Eunji ហេតុអីក៏អូនធ្វើបែបនេះ » Taehyung ស្រែកដាក់ Eunji

« ហឹកៗ ហេតុអីក៏បងថាឲ្យអូន » Eunji រលីងរលោងទឹកភ្នែក

« ហេតុអីក៏យកបេះដូងបងលេងសើចអូនបានចាកចេញហើយ ហេតុអីឥឡូវមកវិញបងបានស្រលាញ់គេហើយ » Taehyung ស្រែកទាំងអួលដើមក

« អត់ទេ Taehyung អូនសុំទោសអត់អោនទោសឲ្យអូនបានទេយើងអាចចាប់ផ្ដើមម្ដងទៀតបានទេ ធ្វើជាគូរស្នេហ៍លួចលាក់ក៏បានដែរ » Eunji លើកកាន់ដៃរបស់ Taehyung អង្វរទាំងទឹកភ្នែកនាងពិតជាសុំទោសខ្លាំងណាស់ពេលនេះនាងគ្មានសល់អ្នកណាទៀតទេក្រៅពី Taehyung

« សុំទោស Eunji បងមិនអាចចាប់ផ្ដើមឬក៏ដូចដើមជាមួយអូនវិញទេ » Taehyung ងាកមុខចេញពី Eunji
Eunji នាងយំរហូតសឹងតែសន្លប់ទៅហើយប៉ុន្តែត្រូវ Taehyung ទប់ជាប់

« Eunji អូនកើតអីនឹង ចាំបន្តិចណាបងជូនទៅពេទ្យ » Taehyung ប្រញាប់បី Eunji ដាក់ឡានយកទៅមន្ទីរពេទ្យ នៅក្បែរនោះមានតែមន្ទីរពេទ្យមួយតែប៉ុណ្ណោះគឺពេទ្យដែល Taehyung បាននាំ Jennie ទៅនោះឯង Taehyung មិនចង់នាំ Eunji ទៅមន្ទីរពេទ្យនោះទេប៉ុន្តែហាក់យកទៅមន្ទីរពេទ្យផ្សេងមិនទាន់ទើបយកនាងទៅមន្ទីរពេទ្យមួយនោះ

សូមរង់ចាំទស្សនាភាគបន្ត

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now