« មិនអីទេលោកតាចៅធូរច្រើនហើយ! លោកប៉ា » Jennie
« មានការអីមែនទេកូនស្រី » លោក Junseok និយាយព្រមទាំងអង្អែលសក់របស់នាង
« កូនចង់លែងលះ » Jennie និយាយទាំងអោនមុខចុះយ៉ាងស្រពាប់ស្រពោន
« ថាមិច!ហេតុអី?ចុះកូន.... » លោក Junseok
« ដូចលោកប៉ាលឺចឹងកូនចង់លែងលះ ហេតុផលនោះគឺពួកយើងរស់នៅគ្មានក្ដីសុខឡើយ ចំណែកឯកូនរបស់ខ្ញុំ ខ្ញុំគិតចង់យកចេញ » Jennie
« មិនបានទេចៅស្រីកូនក៏ជាសាច់ឈាមរបស់ចៅវាជាឈាមដំបូងរបស់ចៅទៀតផងបើចៅមិនចិញ្ចឹមយកឲ្យតាចិញ្ចឹមក៏បាន » លោកតា Yujun
« បានហើយកូន Jen យ៉ាងណាក៏ជាជីវិតមួយដែល » លោក Junseok
« ចុះឪពុករបស់ក្មេង ក្មេងកើតមកគ្មានឪពុកហៅវាពិបាកណាស់ខ្ញុំជួបរួចហើយ » Jennie
« ឲ្យប៉ានិងលោកតាកូនចិញ្ចឹមមកសូមកូនកុំយកក្មេងចេញអី » លោក Junseok
« មិនអីទេខ្ញុំមិនយកចេញក៏បានរឿងកូនរបស់ខ្ញុំទុកឲ្យខ្ញុំជាអ្នករ៉ាប់រងមើលថែតែម្នាក់ឯងបានហើយ រឿងនេះទុកថាដឹងតែគ្រួសារយើងទេ Tae មិនបាច់ប្រាប់ឡើយ » Jennie
« អឺ....មិនអីទេ » លោក Junseok មើលមុខលោកតា Yujun បន្តិចហើយទើបនិយាយ
« កូនញ៉ាំអីហើយឬនៅ » លោក Junseok បង្វែរសាច់រឿងនិយាយអីផ្សេងវិញកុំឲ្យបរិយាកាសអួលអាប់
« កូនអត់ឃ្លានទេ » Jennie
« កុំអី Jennie ទោះមិនឃ្លានក៏ត្រូវតែញ៉ាំដែល ដើម្បីចៅរបស់ប៉ាណា » លោក Junseok ក៏ច្បិចថ្ពាល់របស់ Jennie ធ្វើឲ្យនាងញញឹមចេញ
មួយសប្តាហ៍ក្រោយមក Jennie មិនបានមកផ្ទះវិញទេប៉ុន្តែ Taehyung នៅតែរងចាំ Jennie ត្រឡប់មកវិញគេអត់បានទៅរក Jennie នៅឯផ្ទះរបស់នាងទេ ប៉ុន្តែចម្លែកថ្ងៃនេះ Taehyung រងចាំដូចរាល់ដងចឹងគឺ Jennie បានត្រឡប់មកវិញ
« Jennie អូនមកវិញហើយមែនទេ » Taehyung ញញឹមភ្លាមរួចហើយក៏ទៅទទួលនាង Taehyung រៀបនឹងអោប Jennie ទៅហើយប៉ុន្តែថា Jennie ថយមួយជំហានចេញពី Taehyung
« Jennie » Taehyung សម្លឹងមើលមុខ Jennie ទាំងគួរឲ្យអាណិត
« ខ្ញុំមកដើម្បីប្រាប់ថា ពួកយើងនឹងលែងលះថ្ងៃស្អែកជួបគ្នានៅតុលាការ » គ្រាន់តែលឺ Jennie និយាយចប់ភ្លាមធ្វើឲ្យ Taehyung ឈឺបេះដូងដូចគេចាក់រាប់ពាន់កាំបិទចឹងគេមិននឹកស្មានថាមានថ្ងៃនេះពាក្យនេះចេញពីមាត់របស់ Jennie សោះ Taehyung ចាំ Jennie ដើម្បីនិយាយរឿងរ៉ាវប្រាប់នាងគ្រប់យ៉ាងគេលែងចង់លាក់ហើយអំពីចិត្ដរបស់គេ Taehyung ពិតជាចង់បង្វិលពេលវេលាថយក្រោយណាស់ប៉ុន្តែធ្វើមិនបានមិនដឹងថាពេលណាទើបគេជួបស្នេហ៍ដែលទុកចិត្តគ្នាមិនបែករស់នៅជាមួយគ្នារហូតទេ
« ហេតុអី Jennie បងៗ ខុសអូនចង់ធ្វើអ្វីលើបងក៏បានដែរសុំកុំបែបនេះអី » Taehyung
« សូមលោកគោរពតាមសម្ដីរបស់ខ្ញុំដែលនិយាយផង » Jennie និយាយក៏ឈឺមិនចាញ់ Taehyung ប៉ុន្មានដែល
« យល់ព្រម!បើវាជាតម្រូវការរបស់អូនហើយនោះ » Taehyung ក៏ឈប់ប្រកែកនិង Jennie ព្រោះគេដឹងថាទោះប្រកែកឲ្យបែកបំពង់កទៀតក Jennie នៅតែនិយាយដដែលនឹង
« ទុកថាកន្លងមកជាសុបិន្តអាក្រក់ដែលយើងគេងយល់សប្តិឃើញតែប៉ុននឹងបានហើយ » Jennie និយាយហើយក៏ដើរចេញទៅបាត់ពីផ្ទះដែលមានអនុស្សាវរីយ៍រវាងនាងនិង Taehyung ជាច្រើនទុកឲ្យ Taehyung ឈរស្រកទឹកភ្នែកស្តាយក្រោយនឹងកំហុសដែលប្រព្រឹត្តទៅលើនាង នាយពេលនេះគឺស្រលាញ់ Jennie ខ្លាំងណាស់ពិតជាស្រឡាញ់ខ្លាំងមែនគ្មានអ្វីមកប្រៀបផ្ទឹមបានទេ
ថ្ងៃស្អែកនៅតុលាការមាន Jennie Jewoo Taehyung លោក Junseok លោកតា Yujun លោកស្រី Nadi លោក Dura លោកស្រី Tysong
បន្ទាប់ពីមួយសន្ទុះធំក្រោយមក ការផ្ដឹតមេដៃលែងលះក៏ត្រូវបានបញ្ចប់់គ្រប់គ្នាចេញមកខាងក្រៅវិញ
« Jennie ក្មួយមិនអីទេមែនទេ?? » លោក Dura លើកសំណួរសួរទៅ Jennie ដែលរៀបនឹងចូលឡាននោះ
« ច៎ាសអរគុណលោកពូហើយខ្ញុំមិនអីទេ បើអស់អីហើយលោកពូអ្នកមីងខ្ញុំសូមលាទៅសិនហើយ » Jennie លើកដៃសំពះលាទៅលោក Dura និងលោកស្រី Tysong រួចក៏ចូលឡានទៅ
ភូមិគ្រឹះត្រកូល Kim (គ្រួសាររបស់ Jennie )
« Jennie កូនចង់ទៅថ្ងៃនេះមែនទេ » លោក Junseok
« ច៎ា មានរឿងមែនទេលោកប៉ា » Jennie
« ហេតុអីបងមិននៅទីនេះជាមួយពួកយើង » Jewoo សួរទៅ Jennie ទាំងទឹកមុចស្រពាប់ស្រពោន
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៌ពិពាហ៍បោកប្រាស់
Start from the beginning
