រឿងអាពាហ៌ពិពាហ៍បោកប្រាស់

Start from the beginning
                                        

« មែនហើយ Eunji ពេលនេះម៉ោងប៉ុន្មានហើយ » Taehyung សួរ Eunji ដែលខ្លួនកំពុងដេកអោបនាងយ៉ាងជាប់ស្អិតព្រោះពួកគេបានរួបរួមដេកជាមួយគ្នា

« ពេលនេះម៉ោង 11:30 នាទីយប់ហើយ » Eunji

« ហាស » Taehyung លឺហើយក៏ក្រោកឡើងទាំងភ្ញាក់ផ្អើលនេះគេភ្លេច Jennie បានយ៉ាងម៉េចហាស

« បងមានអីមែនទេ » Eunji

« Eunji បងសុំទោសផងពេលនេះបងរវល់ » និយាយហើយ Taehyung ក៏យកខោអាវមកស្លៀកពាក់រត់ចេញទៅ

ផ្ទះរបស់ពួកគេ

« Sing អ្នកនាងរបស់ឯងមកហើយឬនៅ » Taehyung មកដល់ផ្ទះភ្លាមក៏សួររក Jennie តែម្ដង

« ច៎ា លោកប្រុសគឺអ្នកនាងថ្ងៃនេះមិនបានទៅធ្វើការទេគឺគាត់នៅផ្ទះពេញមួយថ្ងៃដូចជាចាំអ្នកណាចឹង » Singsing ដែលរៀបនឹងចូលគេងកាលបើលឺលោកប្រុសសួរក៏នៅឆ្លើយបន្តិចទៅ

« ហើយចុះពេលនេះនៅឯណា » Taehyung

« គឺអត់ដឹងថានៅឯណាទេលោកប្រុស » Singsing

« ចឹងនាងទៅសម្រាកចុះ » Taehyung

« មែនហើយចុះខុនដូរបស់នាង » និយាយចប់ Taehyung ក៏ឡើងឡានជិះទៅរក Jennie

ខុនដូរបស់ Jennie

Taehyung ចូលមកគឺឃើញស្ងាត់ណាស់ក៏ឡើងរក Jennie ពេលដល់បន្ទប់ Taehyung បានបើកទ្វារមកក៏ឃើញ Jennie កំពុងគេងនៅខាងក្រោមលើការ៉ូហើយថែមទាំងឃើញនំខេករបស់ Jennie នៅលើតុទៀត Taehyung ឃើញហើយក៏បិទទ្វារវិញ

ម៉ោងប្រហែលជា 11:59 នាទី

« “ រីង រីង រីង ” ហឹម » សម្លេងម៉ោងរោទ៍ធ្វើឲ្យស្រីតូចបើកភ្នែកទាំងមិនចង់មកបិទ

« អេហើយ ខ្ញុំដាក់ម៉ោងរោទ៍ទាំងពាក់កណ្ដាលអាធ្រាត្រតាំងពីពេលណាមក » បន្ទាប់ពីចុចបិទម៉ោងរោទ៍រួចហើយក៏ឃើញណូតមួយបិទនៅលើតុក្នុងណូត

( នៅពេលភ្ញាក់ហើយមកជួបខ្ញុំជាបន្ទាន់នៅ... )

« ស្អីនឹងនេះយប់ហើយណា » Jennie រអ៊ូរតែមាត់ទេតែនៅតែទៅ

មកដល់កន្លែងណាត់ជួប Jennie ពិតជាស៊ុបហ្វ្រាយខ្លាំងណាស់

« រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ តើវាមិនទាន់ហួសពេលទេមែនអត់ » Taehyung

« Taehyung នេះៗ លោកជាអ្នករៀបចំឬ » Jennie

« មែនហើយជាពិសេសសម្រាប់អូន » Taehyung

« គ្រែងថ្ងៃនេះជាថ្ងៃខួបរបស់ Eunji របស់លោកមិចមកធ្វើឲ្យខ្ញុំវិញគ្រែងលោកនៅជាមួយនាង » Jennie

« បងនៅជាមួយអូនកុំនិយាយពីអ្នកផ្សេងបានអត់ » Taehyung និយាយហើយក៏កាន់នំខេកដើរសម្ដៅទៅរក Jennie

« ផ្លុំទៀនទៅ » Taehyung

« អរគុណ » បន្ទាប់ពីផ្លុំរួច Jennie ក៏អរគុណ Taehyung

« មិនអីទេ នេះបងមានការដូឲ្យ » Taehyung ក៏ហុចប្រអប់ការដូតូចមួយឲ្យ Jennie ពេល Jennie បើកមកគឺខ្សែកពេជ្រមួយខ្សែដែលស្រស់ស្អាតណាស់ខ្សែតូចបន្តោងរូបបេះដូងដាំពេជ្រយ៉ាងស្អាត

« តើនេះមិនមែនសុបិន្តទេមែនអត់ » Jennie

« មែនហើយវាជាការពិត » Taehyung ក៏យកខ្សែកមកពាក់ឲ្យ Jennie មើលទៅសាកសមនឹងនាងណាស់

« បានហើយតោះយើងត្រលប់ទៅផ្ទះវិញ » Taehyung ក៏បបួល Jennie ទៅផ្ទះវិញ

« អឹម » Jennie យល់ព្រម

ស្អែកឡើងនៅក្នុងក្រុមហ៊ុន Kim J-Group កំពុងតែមានការប្រជុំបន្ទាប់ពីការប្រជុំបានបន្តិច

« តើខ្ញុំអាចធ្វើជាអ្នកដែលសម្រួលគម្រោងនេះបានទេ » Jewoo ស្នើសុំប្រធានក្រុមហ៊ុន ដែលសហការជាមួយគ្នានោះឲ្យនាងបានកែសម្រួលគម្រោងដែលចង់ធ្វើ

« សុំទោសផងអ្នកនាង Jewoo តែខ្ញុំចង់ឲ្យអ្នកនាង Jennie ជាអ្នកកែវិញ » ប្រធានក្រុមហ៊ុននោះបដិសេធនឹង Jewoo តែបែរជាចង់ឲ្យ Jennie ជាអ្នកកែវិញ

« តែខ្ញុំជា..... » Jewoo និយាយបានតែប៉ុននឹង Taehyung ក៏និយាយកាត់

« អ្នកនាង Jewoo សូមគោរពតាមតម្រូវការរបស់គេផង » Taehyung

« អញ្ចឹងឲ្យបងស្រីខ្ញុំជាអ្នកកែចុះមិនអីទេ » Jewoo ក៏ឈប់ប្រកែក បន្ទាប់ពីការប្រជុំចប់សព្វគ្រប់អស់ហើយ

ពេល Jennie ចូលមកដល់ Office របស់នាងបានឃើញលិខិតអញ្ជើញទៅចូលរួមកម្មវិធី in love ( Admin ដាក់ឈ្មោះកម្មវិធីខ្លួនឯងទេ ) ដែលកម្មវិធីនោះអាចនាំគូរស្នេហ៍របស់អ្នកដែលត្រូវអញ្ជើញយកមកបានដែរមិនមែនលិខិតនេះបានតែ Jennie ទេគឺក្រុមហ៊ុនធំៗ ជាច្រើនក៏មានលិខិតអញ្ជើញនេះដែរ

--- ពេលល្ងាចនៅផ្ទះរបស់ Taehyung និង Jennie ---

« បងនឹងចូលរួមជាមួយអ្នកណា » Jennie ក៏សួរ Taehyung ដែលនាងក៏ដឹងថាមនុស្សដែល Taehyung ជ្រើសរើសគឺជា Eunji តែនាងនៅតែសួរ

----------------------------------------------------------------------------

សូមរង់ចាំទស្សនាភាគបន្ត

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now