រឿងអាពាហ៌ពិពាហ៍បោកប្រាស់

Comincia dall'inizio
                                        

ពេលនេះម៉ោងប្រមាណជាង 1 ទាបភ្លឺហើយគេមើលទៅខាងក្រៅតាមបង្អួចបញ្ចក់ថ្លាដែលមិនបានបាំងដោយវាំងននឡើយហើយខាងក្រៅគឺមានព្រះចន្ទធំហើយមូលក្រឡងដែលធ្វើឲ្យចិត្តរាងសង្ហារនឹករលឹកដល់មនុស្សស្រីជាទីស្រលាញ់ជាពន់ពេករួចក៏ដើរសម្ដៅទៅបន្ទប់របស់នាងតូច Jennie បើកទ្វារមើលយឺតៗ ឃើញនាងគេងលង់លក់យ៉ាងសុខស្រួលគេក៏ធូរចិត្តមកវិញព្រោះខ្លាច Jennie ទៅចោលគេដូច Eunji និងដូចអ្វីដែលគេបានឃើញនៅក្នុងសុបិន្តនោះគេខ្លាចខ្លាចបាត់បង់ណាស់គេក៏គិតថាបំភ្លេច Eunji ចោលជ្រើសរើស Jennie តែក្នុងចិត្តនៀគវាមិនឲ្យភ្លេចសោះមនុស្សដែលស្រលាញ់ស្មើជីវិតត្រូវបាត់បង់ឲ្យបំភ្លេចយ៉ាងម៉េចហើយនេះនាងមិនទាន់បានស្លាប់គេក៏មិនអាចបំភ្លេចបានដែរគេនៅតែនឹកនាគេចង់ជួបចង់អោបចង់ប៉ះចង់ថែរក្សាមិនឲ្យឃ្លាតចេញផុតពីគេឡើយឲ្យតែនឹកម្ដងៗ ក្នុងចិត្តមិនដែលបានសុខសោះឡើយព្រោះតែនារីម្នាក់ឈ្មោះ Eunji តែម្នាក់គត់

បន្ទាប់ពីមើលឃើញ Jennie គេងរួចគេក៏មកផ្ទះបាយចាក់ស្រាផឹកដើម្បីបំភ្លេចទុកដូចបានដឹងចឹងផឹកល្មមៗ Taehyung មិនស្រវឹងឡើយផឹកស្រាពីរបីដបដូចផឹកទឹកសុទ្ធមួយដបចឹងរហូតផឹកអស់រាងច្រើនដែលចង់ផឹកដើម្បីឆាប់បានគេងវិញតែទោះផឹកអស់មួយលានដបទៀតភ្នែកនៅតែបើកមិនព្រមគេងតាមបញ្ជាដែលចិត្តប្រាប់សោះនាយផឹកៗ រហូតម៉ោង 2 : 30 នាទីហើយគេផឹកឡើង 1:30 ហើយនៅមិនឈប់ទៀត

« សម្លេងស្អីមិចក៏រំខានម្ល៉េះ » នាងតូច Jennie ត្រូវរំខានហើយក៏ភ្ញាក់ដោយសារការផឹករបស់អ្នកកម្លោះ Taehyung ផឹកឥតឈប់ទោះស្រវឹងខ្លាំងយ៉ាងណាក៏មិនខ្ចីឈប់ដែលចង់ផឹកៗ ឲ្យស្លាប់តែម្ដងទៀតរឹតតែល្អ

« ស្អីនឹង Taehyung លោកកំពុងធ្វើស្អីពេលនេះម៉ោង 2 ជិត 3 ហើយលោកនៅផឹកស្រាហើយផឹកតាំងពីស្មាណាមកហាស » ដោយសារសម្លេងរំខានពេករាងស្ដើង Jennie នាំខ្លួនចុះមកតាមសម្លេងដែលរំខាននោះដោយចុះមកឃើញថា Taehyung ផឹកឡើងស្រវឹងជោកជាំទៅហើយនេះគេកើតអីហេតុអីផឹកៗ ដល់ថ្នាក់ហ្នឹងហាស Taehyung បន្ទាប់ពីឃើញ Jennie ហើយក៏នឹកស្រមៃទៅ Eunji ទើបគិតថាម្នាក់ស្រីដែលនៅចំពោះមុខនេះគឺ Eunji ណាមួយស្រានាំមុខ Taehyung ឲ្យឃើញថាជាមនុស្សស្រីដែលគេស្រលាញ់ដែលគេចង់មើលថែចង់ជួបខ្លាំងបំផុត ក៏ស្ទុះទៅអោបជាប់មិនប្រលែងសោះ

« លោក!លោក លោកកើតអីនឹង » ដោយឃើញរឹកពាររបស់ Taehyung ចម្លែកៗ Jennie ក៏សួរ

« Eunji អូនមករកបងហើយតើមែនទេ » Taehyung អោប Jennie ប៉ុន្តែស្រែកហៅតែឈ្មោះអ្នកផ្សេងពេលនេះបើ Jennie ស្រលាញ់ Taehyung ប្រហែលខូចចិត្តខ្លាំងណាស់ហើយតែសំណាងដែលនាងមិនបានស្រលាញ់គេទេ

« លោកច្រឡំហើយខ្ញុំមិនមែន Eunji ដែលលោកថានោះទេ » Jennie ព្យាយាមរុញកាយធំមាំដែលមកសង្កត់អោបនាងនោះចេញតែដឹងហើយថាខ្លួនឯងនៀគវាតូចវាល្អិតគ្មានកម្លាំងណាទៅតទល់នឹង បុរសមាឌមាំនៅចំពោះមុខនេះទេតែនៅតែប្រើកម្លាំងឥតប្រយោជន៍មករុញទៀត

« ហ៉ឹកៗ Eunji បងនឹកអូនណាស់ដឹងទេ » Jennie ក៏ឈប់រើបម្រះពី Taehyung បន្ទាប់ពីទឹកភ្នែកនាយស្រកចុះមកមួយតំណក់ចេញពីភ្នែកបែរមកវិញហើយក៏គោះស្មានាយតិចៗ ជាការលួងលោមព្រោះ Taehyung តែងតែលួងលោមនាងរហូតតែឥឡូវសូមឲ្យប្ដូរនាងជាអ្នកលួងលោមគេវិញម្ដង

« មិនអីទេខ្ញុំមិនដឹងថាលោកពិបាកចិត្តរឿងអីទេតែក៏កុំ sad ពេកអីខ្ញុំនឹងកំដរលោកណាមិនអីទេ » Jennie និយាយបណ្តើរគោះខ្នងគេតិចៗ បណ្ដើរប៉ុន្តែមិនដឹងថាអ្នកម្ខាងដែលកំពុងអោបខ្លួននាងពេលនេះទន់ខ្លួនលង់លក់លើខ្លួននាងបាត់ទៅហើយ ធ្វើឲ្យពិបាកដល់ Jennie ត្រូវគ្រាគេឡើងលើទាំងធ្ងន់ក៏ធ្ងន់ហើយនៅជាប់ក្លិនស្រាទៀត

----------------------------------------------------------------------------

សូមរង់ចាំទស្សនាភាគបន្ត

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Dove le storie prendono vita. Scoprilo ora