រឿងអាពាហ៍ពិពាហ៍បោកប្រាស់

Start from the beginning
                                        

និយាយចប់ពួកគេក៏ចូលក្នុងឡានជិះធម្មតាវិញ នៅក្នុងឡាន

« លោកទំនេរទេ » អង្គុយសុខៗ Jennie ស្រាប់តែបោះសំណួរសួរទៅ Taehyung ព្រោះចង់នាំ Taehyung ទៅជួបលោកតា

« ទំនេរតើមានការអីឬចង់ឲ្យខ្ញុំទៅកំដរ Jewoo ទៀត » Taehyung និយាយទាំងមិនមើលមុខ Jennie ភ្នែកកំពុងផ្ដោតទៅលើតែផ្លូវទេតែមាត់នៅឆ្លៀតនិយាយឌឺដងដៀមដាមឲ្យអ្នកម្ខាងដែលសួរនោះទៀត

« មិនមែនទេលោកខឹងខ្ញុំរឿងនឹងអី » Jennie តបហើយក៏សួររបៀបឌឺទៅគេវិញ

« ហឹម~ នៅមានមុខមកសួរទៀត » Taehyung ដកដង្ហើមធំទើបនិយាយ

« ហិហិ » Jennie មិនតបតែលួចសើចចំអកឲ្យ Taehyung

« ហើយនាងសួរខ្ញុំធ្វើអី » Taehyung

« សួរអី » Jennie ធ្វើជាភ្លេចថាខ្លួនសួរអី Taehyung

« គឺគ្រែងនាងសួរខ្ញុំថាទំនេរឬអត់នោះអី » Taehyung

« អ៎មែនហើយលោកតាហៅពួកយើងទៅមួយភ្លែតគាត់ថាមានរឿងសំខាន់ត្រូវនិយាយ » Jennie

« ចឹងមិចក៏មិនប្រាប់ជិះដល់ពាក់កណ្តាលផ្លូវហើយទើបនឹកឃើញប្រាប់ » Taehyung

« ខ្ញុំភ្លេចនឹងណាលោកនាំខ្ញុំនិយាយធ្វើអី » Jennie

« អ៎ ចឹងខ្ញុំជាអ្នកខុសមែនទេ » Taehyung

« មិនប្រាកដដែលនឹង » Jennie ពួកគេនិយាយឌឺដងផ្លែផ្កាឲ្យគ្នារហូតមកដល់ភូមិគ្រឹះត្រកូល Kim

--- ភូមិគ្រឹះត្រកូល Kim ---

« លោកតា » Jennie ពេលមកដល់ក៏ចុះពីឡានហើយដើរសម្ដៅទៅលោកតា

« ចៅ Jennie ចៅតាពីរថ្ងៃនេះមិនឃើញមកលេងតាសោះ » លោកតា Yujun

« ជម្រាបសួរលោកតា » Taehyung

« អឹម មោះចូលមកខាងក្នុងមកតាចង់មានរឿងចង់និយាយ » លោកតាកាន់ដៃអ្នកទាំងពីរចូលក្នុងផ្ទះ

នៅពេលមកខាងក្នុងពួកគេទាំងបីនិយាយលើសាឡុង

« តើលោកតាមានរឿងអីចង់និយាយប្រាប់ពួកខ្ញុំលោកតាឆាប់មាន ប្រសាសន៍មក » Taehyung សួរទៅលោកតាទាំងការងើងឆ្ញល់

« គឺកាលពីម្សិលមិញប៉ាម៉ាក់របស់ចៅបានមករកតា » លោកតា Yujun

« ពួកគាត់មករកលោកតាធ្វើអីទៅ » Jennie

« គឺនិយាយពីរឿងរៀបការរបស់ពួកចៅនឹងហើយ » លោកតា Yujun

« ហ៎ាសរៀបការ » Jennie និង Taehyung និយាយស្មើៗ គ្នាទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង

« មែនហើយ » លោកតា Yujun និយាយទៅពួកគេទាំងញញឹមព្រោះពួកគេចិត្តពិតជាដូចគ្នាណាស់

« ចុះរឿងរៀបការនៅប៉ុន្មានខែទៀតទើបរៀបការលោកតា » Jennie បោះសំណួរសួរលោកតាចង់ដឹងថាប៉ុន្មានខែទៀតទើបត្រូវរៀបការ

« គឺដើមខែក្រោយនេះហើយ » លោកតា Yujun

« មិចក៏លឿនម្ល៉េះហើយមិចក៏មិនសួរពួកយើងផងថាយល់ព្រមទេ » Jennie

« វាមិនលឿនទេតាចង់ឲ្យការសប្ដាហ៍ក្រោយនេះផងប៉ុន្តែគេថាលឿនពេកចឹងហើយទើបលើករហូតដល់ក្រោយទើបការតាគិតថាយូរណាស់ហើយមិនបាច់សួរពួកចៅទេទោះចៅប្រកែកក៏គ្មានអ្នកចាប់អារម្មណ៍នឹងលើកថ្ងៃដែល » លោកតា Yujun

« ល-លោក » Jennie និយាយពាក្យលោកតាមិនទាន់ទាំងចប់ផង Taehyung ក៏និយាយកាត់ភ្លាមៗ

« មិនអីទេលោកតាចឹងពួកខ្ញុំទៅវិញសិនហើយជម្រាបលាលោកតា » Taehyung និយាយចប់មិនទាន់ទាំងបានឲ្យ Jennie និយាយផង ក៏កាន់ដៃ Jennie ដើរទៅបាត់

« ន៎ែ...ល-លែងខ្ញុំ ខ្ញុំចង់ប្រកែកហេតុអីការលឿនម្ល៉េះ » Jennie នៅតែរើបម្រះចង់នៅប្រកែកគ្នាជាមួយលោកតាទៀតតែមាត់ក៏ត្រូវបិទដោយសារមាត់របស់រាងក្រាស់មកបំបិទមាត់សង្កត់មាត់តូចរបស់នាងហើយនេះក៏ជាលើកទីមួយហើយនិយាយរួមគឺស្នាមថើបលើកដំបូងហេតុអីក៏ជាគេ!គេជាអ្នកណាហេតុអីក៏ហ៊ានម្ល៉េះហ៊ានលួចយកស្នាមថើបដំបូងរបស់នាងទៅស្រួលៗ ចឹងឬ នាងមិនព្រមទេទោះជាលើកដំបូងនាងនៅតែរើមិនឲ្យគេថើបបានស្រួលៗ ទេទោះថាស្នាមថើបលើកដំបូងគ្មានភាពផ្អែមល្ហែមក៏ដោយ នាងនៅតែមិនសុខចិត្ដ

« អ្ហឹម~ » ដៃតូចខំរុញខំច្រានខ្លួនមាឌមាំរបស់អ្នកកម្លោះតែក៏មិនធ្វើឲ្យគេរង្កើខ្លួនបន្តិចសោះបានត្រឹមថ្ងូរនៅដើមកចង់និយាយថាកុំប៉ុន្តែមាត់ហាស្ដីមិនកើតសោះរហូតមិនដឹងធ្វើអ្វីបានទឹកភ្នែកក៏ស្រស់ហូរម៉ាត់ៗ តែម្ដង

« នេះនាងយំ » Taehyung ដកបបូរមាត់ដែលមានរូបរាងដូចបេះដូងចេញពីបបូរតូចស្ដើងរបស់នាងតូច Jennie ព្រោះនាងចេះតែយំរហូតស្ដាយស្នាមថើបទុកឲ្យមនុស្សខ្លួនស្រលាញ់សោះ

« “ ផាច់ ” លោកឯងហ៊ានណាស់ » និយាយចប់ប្រយោគ Taehyung ក៏ត្រូវមួយកំភ្លៀងយ៉ាងចាស់ដៃពីដៃតូចស្ដើងរបស់នាងតូច

----------------------------------------ចេះដឹងរឿងគេណាស់កូនហ៎🌚

សូមរង់ចាំទស្សនាភាគបន្ត

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now