មួយបទត្រូវបានលេងចប់មានសម្លេងទះឲ្យដៃដែល
« ខ្ញុំមើលទៅនាងលេងអន់ណាស់ » Jennie ស្រាប់តែនិយាយឡើង
« ន៎ែ... » Jewoo រកនឹងប្រកែកនឹង Jennie ទៅហើយ លោកស្រី Nadi ក៏និយាយកាត់
« ល្អបើចឹងសាកថ្វីដៃរបស់កូនទៅ » លោកស្រី Nadi និយាយពាក្យផ្អែមល្ហែមដាក់ Jennie
« កុំមកហៅខ្ញុំថាកូនអ្នកគ្មានសិទ្ធិទេ » Jennie ស្រាប់តែតែខឹងនឹងលោកស្រី Nadi ភ្លាមៗ
« អត់ទេកូនស្រីនេះម៉ាក់គ្រាន់តែចង់ឲ្យកូនសាកបន្តិចតើ » លោកស្រី Nadi
« ខ្ញុំមិនលេងនៅទីសាធារណៈទេ » Jennie ប្រកែកភ្លាមៗ
« អត់ទេមិនមែនទីសាធារណៈឯណាកូនស្រីនេះបាំងវាំងននហើយតើ » លោកស្រី Nadi
« ខ្ញុំប្រាប់ថាមិនលេងគឺមិនលេងហើយ » Jennie
« ឬមួយកូនខ្លាច អន់ចឹងហើយដែលសមនឹងម្ដាយរត់ចោលនោះ » លោកស្រី Nadi ស្រាប់តែនិយាយបញ្ឆិតបញ្ឆៀងទៅឲ្យ Jennie ទៅវិញ
« បានខ្ញុំនឹងលេងចេញទៅ » Jennie ក៏យល់ព្រមលេងហើយដេញ Jewoo ឲ្យចេញនាងជាអ្នកលេង
បន្ទាប់ពីនោះសម្លេងព្យាណូដែលពិរោះរណ្ដំចិត្តអ្នករាល់គ្នាគួបផ្សំនឹងថ្វីដៃនិពន្ធរបស់ Jennie ផងនោះអ្នកស្ដាប់ក៏អន្លងអន្លូចអណ្ដែតអណ្ដូងទៅតាមបទភ្លេងរបស់ Jennie លេងនោះចប់បទហើយអ្នកដែលត្រូវគេសរសើរបែរជា Jewoo ប្អូនស្រីចុងចិត្តកំណាចម្នាក់នោះទៅវិញ
បន្ទាប់ពីនោះ Jewoo ក៏ចេញមកពីវាំងននហើយនឹងទទួលថាមួយបទមិញនេះជាបទរបស់ខ្លួនជាអ្នកលេងចំណែក Jennie តក់ស្លុតនិងភ្ញាក់ផ្អើលណាស់ដែលចាញ់ល្បិចបោកបញ្ឆោតរបស់ស្រ្តីម្នាក់ដែលជាម្ដាយចុងប៉ុន្តែការបោកបញ្ឆោតនេះមិនមែនបោកបានទាំងអស់ទេគឺលោកតា Yujun និងលោក Junseok បានដឹងថាអ្នកលេងមិញនេះជា Jennie មិនមែន Jewoo ឡើយ
Jennie បន្ទាប់ពីនាងក៏ដើរចេញទាំងចិត្តក៏មិនដាច់ពីប្អូនស្រីចុងមិនចង់ឲ្យនាងខ្មាសគេមិនចង់ឲ្យគ្រួសារអាប់អោនកិត្តិយសទេទើបនាងមិនថាអីដល់ Jewoo និងដើរចេញទាំងការមិនពេញចិត្ត
« កូន Jen » លោក Junseok បន្ទាប់ពីឃើញកូនចុះមកពីលើឆាកទាំងអោនមុខចុះហើយក៏ដើរទៅសួររួមជាមួយការខ្សឹកខ្សៀវថាឲ្យ Jennie ដែលប្អូនស្រីនាងមានទេពកោសល្យស្អាតសុភាពថ្លៃថ្នូរចិត្តស្លូតបូតលើសពី Jennie ឆ្ងាយណាស់ដែលនាងជាមនុស្សកោងកាចក្រអើតក្រទមឆេវឆាវគ្មានចិត្តល្អថែមទាំងជាកូនដែលម្ដាយរត់ចោលទៀត
« លោកប៉ា » Jennie ពោលឈ្មោះលោកប៉ារួចក៏ស្រាប់តែចាប់អោបប៉ានាងទាំងទឹករលីងរលោងខ្សឹបខ្សួលក្នុងចិត្តលួចយំក្នុងអាវប៉ារបស់ដែលនាងបានអោបនោះ
« កូនយ៉ាងម៉េចហើយ Ok ទេ » លោក Junseok សួរទៅកូនស្រី
« ពួកគេលួចយកពីខ្ញុំអស់ហើយធ្វើមិចទៅឥឡូវខ្ញុំខ្លាចនឹងក្រសែភ្នែកដែលបាញ់មកខ្ញុំណាស់ប៉ា » Jennie និយាយទាំងទឹកភ្នែកហូរមកកាត់ថ្ពាល់និងសម្លឹងមើល Jewoo ដែលជាប្អូនស្រីអោនគោរពទៅអ្នកគ្រប់គ្នាទាំងមោទនភាពនោះ
« មិនអីទេកូនស្រីប៉ាឲ្យរឿងចប់ត្រឹមនេះចុះមិនបាច់ទៅរករឿងគេទេ » លោក Junseok ជូតទឹកភ្នែកឲ្យ Jennie ហើយក៏អោបលួងនាងគាត់ក៏មិនដឹងធ្វើយ៉ាងណាដែលហើយគាត់ក៏មិនចង់ឲ្យមានអ្នកណាឈ្លោះគ្នាទេ
បន្ទាប់ពីកម្មវិធីជិតនឹងមកដល់ទីបញ្ចប់ហើយ Jennie ទ្រាំមិនបាននឹងមោទនភាពដែល Jewoo លួចពីនាងទេ Jennie ក៏ទៅរករឿង Jewoo តតែបាន
« នាង Jewoo » Jewoo កំពុងតែឈរសុខៗ Jennie ក៏មកទះកំភ្លៀងនាងធ្វើឲ្យអ្នកមកកម្មវិធីនេះមកមើលភ្លាមៗ
« អួយ..បង Jen ធ្វើអីនឹង » Jewoo និយាយទាំងយកដៃមកខ្ទប់ថ្ពាល់ដែលត្រូវមួយដៃនោះ
« នាងពូកែលួចណាស់មែនទេឥឡូវលួចទៀតទៅលួចទៅថានាងឯងទះយើងនោះ » Jennie
« បងនិយាយពីអីខ្ញុំមិនយល់ទេ » Jewoo និយាយទាំងទឹកមុខស្លូតបូតដដែលនិងធ្វើដូចចង់ឲ្យគេអាណិត
“ ផាច់ ” ទ្រាំមិនបានទៀតនឹងចរឹកសម្ដែងរបស់នាងទៀត Jennie ក៏ដាក់ថែមមួយដៃទៀត
« Jennie ឯងកំពុងធ្វើអីនឹងឯងច្រណែននឹងប្អូនដល់ថ្នាក់នឹងអី តាំងពីតូចមកឯងតែងតែច្រណែននឹងប្អូនរហូតនឹង » លោកស្រី Nadi មិនដឹងលិចមុខ ( លិចក្បាល😒 ) ពីណាមកស្រាប់តែមកនិយាយថាឲ្យ Jennie ឲ្យ Jennie ខ្មាសគេតែម្ដង
----------------------------------------------------------------------------
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៌ពិពាហ៍បោកប្រាស់
Start from the beginning
