រឿងអាពាហ៍ពិពាហ៍បោកប្រាស់

Start from the beginning
                                        

« ចៅ Tae មែនទេអង្គុយនៅទីនេះសិនមកតាមានរឿងចង់និយាយជាមួយចៅ » គាត់បានដឹកដៃ Taehyung ទៅអង្គុយនិយាយគ្នាបន្តិច

« បាទលោកតាមានរឿងអីមែនទេបាទ » និយាយទាំងពាក្យគួរសមបំផុតទៅកាន់លោកតាដែលជាមនុស្សចាស់ជរា

« គឺថាឯងជាគូរដណ្ដឹងរបស់ចៅ Jen ដូចនេះតាចង់ឲ្យចៅជួយមើលថែនាងផងព្រោះនាងខ្លាំងបានតែមាត់ទេតែតាមពិតទៅនាងទន់ជ្រាយណាស់ » Kim Yujun

« គឺ...... » Taehyung ហ៌ាមាត់និយាយទាំងភាពភ្ញាក់ផ្អើល

« អត់ទោសតើអ្នកណាជាសាច់ញាតិអ្នកជំងឺ » មិនទាំងបាននិយាយផងគ្រូពេទ្យដែលចេញពីបន្ទប់សង្គ្រោះបន្ទាន់មកសួររកសាច់ញាតិអ្នកជំងឺកាត់សម្ដី Taehyung ដែលរៀបនឹងនិយាយ

« បាទខ្ញុំគឺប៉ារបស់អ្នកជំងឺ » លោក Kim Junseok និយាយឡើង

« លោកគឺជាប៉ាប្រហេះនឹងអ្នកជំងឺពេកហើយគួរណាកុំនិយាយអីប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់អ្នកជំងឺឲ្យសោះ ហើយកុំឲ្យអ្នកជំងឺគិតច្រើនខាងពេទ្យបានជួយសង្គ្រោះអ្នកជំងឺហើយលែងអីហើយតែបើមកយឺតតែបន្តិចអ្នកជំងឺអាចក្លាយជាមនុស្សវិកលចរិតបាន » គ្រូពេទ្យ

« បាទខ្ញុំដឹងហើយ » លោក Junseok

« ពួកលោកអាចចូលមើលអ្នកជំងឺបានចឹងពួកសុំចេញទៅវិញហើយ » គ្រូពេទ្យនិយាយដោយភាពគួរសម

« “ ឌឹប..ឌឹបៗ.. ” ហ៉ើយ » លោកតា Yujun គោះទ្រូងដោយភាពធូរចិត្តដែលចៅខ្លួនផុសពីគ្រោះថ្នាក់ទាំងឡាយ

« លោកតាអត់អីទេអ្ហី » Taehyung បានសួរទៅលោកតា

« យើងអត់អីទេឆាប់ចូលទៅមើលចៅ Jen របស់យើងទៅគួរឲ្យអាណិតណាស់ » លោកតានិយាយទាំងអាណិតអាសូរចៅជាពន់ពេក

« បាទលោកតា Jennie នាងអស់អីហើយខ្ញុំក៏មិនបាននៅមើលនាងទៀតដែលខ្ញុំមានការរវល់ចឹងសុំលាលោកតានិងលោកពូទៅសិនហើយ ហើយនឹង Jewoo ដែលខ្ញុំទៅហើយ » Taehyung បានជំរាបលាអ្នករាល់គ្នារួចក៏ដើរចេញទៅ

--- ព្រឹកថ្ងៃថ្មីនៅមន្ទីរពេទ្យព្រះអាទិត្យបានជះពន្លឺភ្លឺចាំងឆ្លុះបញ្ចាំងឲ្យឃើញរាងកាយរាងស្ដើងដែលគេងលក់នៅឯគ្រែពេទ្យ ---

« អ្ហឹម~~ » សម្លេងគ្រហឹមនៅបំពង់ករាងស្ដើងដែលបង្ហាញថានាងគេងមិនទាន់ចង់ក្រោកទេ

« ដេកត្រមួកណាស់ » គ្រាន់តែគ្រហឹមនៅបំពង់កបន្តិចសោះក៏ផ្ដល់សញ្ញាដល់អ្នកស្ដាប់ថានាងបានភ្ញាក់ហើយតែមិនទាន់ចង់ក្រោក

« នេះនៅ.... » គ្រាន់តែឮសម្លេងគេនិយាយដៀមដាមភ្លាមក៏ភ្ញាក់មករួចនិយាយទាំងឆ្ញល់ប៉ុន្តែនិយាយមិនទាន់អស់ប្រយោគផងក៏អ្នកដែលអង្គុយនៅម្ខាងនិយាយកាត់

« នៅមន្ទីរយ៉ាងម៉េច » និយាយទាំងក្រអឺតក្រទម

« Jewoo » នាងតូច Jennie ពោលឈ្មោះអ្នកម្ខាងទាំងភ្ញាក់ផ្អើល

« ភ្ញាក់ផ្អើលអ្ហេសដែលឃើញយើងមុនគេដែលមិនមែនជាលោកប៉ាឬក៏លោកតានោះ » និយាយទាំងញញឹមចុងមាត់ដូចមានល្បិចកលអីធ្វើបាបបងស្រីខ្លួនទៀតហើយ

« ពួកគាត់ទៅណាហេតុអីជានាងដែលមកនៅត្រង់នេះ » សំណួរសួរទាំងមុខស្មើៗ របស់បងស្រី

« អូហូយ..បងស្រីមិនដឹងខ្លួនទៀតអីថាខ្លួនឯងអស់តម្លៃឲ្យគេមើលថែ~~ ខ្ញុំមកមើលថែនេះណាព្រោះតែខ្ញុំអាណិតមនុស្សកំព្រាអនាថាម្ដាយរត់ចោលទេ » នាងនិយាយចង់ឲ្យប៉ះពាល់ដល់អារម្មណ៍របស់ Jennie

« នាងនិយាយស្អីម្ដាយរបស់យើងមិនបានរត់ចោលយើងទេហើយប៉ានិងលោកតាក៏គ្មានថ្ងៃដែលទុកយើងជាមួយមនុស្សគ្មានតម្លៃដែលគឺនាងទេដែលគ្មានតម្លៃនោះ » កំហឹងនាងចាប់ផ្ដើមផ្ទុះហើយ

« ជុ..ជុ..ជុ..ជុ..បងស្រីជាកូនក្រៅខោម្ដាយរត់ចោលហើយនៅមិនហ៊ានទទួលស្គាល់ការពិតទៀត » នាងផ្ទុយពីខឹងបែរជាមកនិយាយដៀមដាម Jennie ទៅវិញ

« អត់ទេ~~~ ម្ដាយរបស់យើងមិនបានរត់ចោលយើងទេ » នាងស្រែកខ្លាំងដាក់ Jewoo ធ្វើឲ្យ Jewoo ញញឹមសមចិត្ត ទ្រាំមិនបាន Jennie បានយកថូផ្កានៅជិតនោះរៀបនឹងគុបទៅ Jewoo ទៅហើយតែលោក Junseok និងអ្នកស្រី Kim Nadi “ គីម ណាឌី ” ដែលជាប្រពន្ធចុងរបស់លោក Junseok នឹងត្រូវជាម្ដាយរបស់ Jewoo បានដើរមក

« ឈប់សិនឯងចង់ធ្វើអីកូនស្រីរបស់យើងកូនរបស់យើងមានចិត្តល្អមកមើលថែឯងណាហេតុអីចង់ធ្វើកូនរបស់យើង » អ្នកស្រី Nadi បានធ្វើការស្ដីបន្ទោសឲ្យ Jennie យ៉ាងលឿន

« ពួកឯងទេជាអ្នកឆ្កួតពួកឯងជាមនុស្សក្រៅខោក្នុងគ្រួសារមិនមែនយើងទេ » នាងនិយាយសម្លេងខ្លាំងដាក់ម្ដាយនិងកូនចុងរបស់នាងនោះឡើងដូចជាមនុស្សឆ្កួតទៅហើយ

--------------------------------------------------------------------------

សូមរង់ចាំទស្សនាភាគបន្ត

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now