« ខ-ខ្ញុំ » និយាយទាំងទឹកភ្នែករៀបនឹងរលីងរលោងទៅហើយតែក្នុងចិត្តក្ដៅដូចបន្ទុះភ្នំភ្លើងរៀបនឹងផ្ទុះចឹងចង់តែចាប់ហែកមាត់អ្នកដែលនិយាយឲ្យខ្ទេចទេតែដោយសារមានរាងសង្ហារនៅនាងក៏មិនហ៊ានធ្វើអីបានតែសម្ដែងធ្វើជាមនុស្សស្រីសុភាពនិងស្លូតបូតទទួលយកនូវអ្វីដែលបងស្រីខ្លួននិយាយ
« នាងដូចជាហួសហេតុពេកហើយនិយាយមិនខ្មាសសម្ដីហើយមើលងាយមើលថោកប្អូនខ្លួនឯងសម្បើមម្ល៉េះ » ដោយទើសចិត្តពេកក៏លុកមាត់និយាយកាត់ Jewoo ដែលជាប្អូនចុងរបស់ Jennie ដោយពួកគេនិយាយមិនត្រូវគ្នា
« លោកខ្វល់ម្ល៉េះរឿងរបស់ខ្ញុំបើដឹងចារឹករបស់ខ្ញុំបែបនេះហើយក៏នឹងផ្ដាច់ពាក្យទៅ » Jennie និយាយទាំងម៉ួម៉ៅទៅកាន់ Taehyung
« នាងនិយាយពិតជាស្រួលខ្លាំងតែពិបាកធ្វើសូម្បីតែនាងក៏ធ្វើមិនបានដែរ ហើយកុំនិយាយរឿងផ្ទាល់ខ្លួននៅកន្លែងការងារឲ្យសោះទោះបីជាប្អូនឬក៏មនុស្សដែលនាងស្អប់រក្សាភាពថ្លៃថ្នូរឲ្យបានល្អផង » Taehyung
« ភាពថ្លៃថ្នូររបស់ខ្ញុំគឺមានដែលទេលោកមើលឃើញទេ » នាងមិនឆ្លើយតបនឹងសំណួរបែរជាចោទសួរគេទាំងកំហឹង
« អត្តចរិតរបស់នាងបែបនេះហើយទើបគ្មានអ្នកណាស្រឡាញ់នាងគ្មានអ្នកណាប្រាថ្នានាងជាសាច់ញាតិឬក៏មនុស្សដែលគេស្រឡាញ់នោះទេបើយល់ល្អក៏ចាកចេញពីអ្នករាល់គ្នាទៅបើសិនខ្ញុំអាចខ្ញុំប្រាកដជាភ្ជាប់ពាក្យជាមួយ Jewoo វិញ » នាយនិយាយចប់នាំ Jewoo ដើរចេញទៅ
« ល្អណាស់ខ្ញុំក៏មិនចង់ស្គាល់អ្នករាល់គ្នាដែលទៅយកគ្នាទៅ » បន្ទាប់ពីការភ្លឹកស្មារតីនឹងសម្ដីរបស់ Taehyung ហើយនាងតូច Jennie ក៏ស្រែកទៅគេដែលដើរចេញនោះ
បន្តិចនាងក៏ទន់ជង្គង់ដួលទៅលើការ៉ូមនុស្សដែលរឹងមាំពីមុនបានរសាត់ទៅបាត់ឯភាពទន់ជ្រាយមិនដឹងហោះមកពីណាចូលមកក្នុងខ្លួនរបស់នាងធ្វើឲ្យនាងដួលហើយក៏សម័យទៅពេលមួយនោះដែរនាងឈឺចាប់បំផុតនិងមិនអាចបំភ្លេចបាននោះទេ
« ហឹកៗ ម៉ាក់កុំទៅចោលខ្ញុំអីយកខ្ញុំទៅផង » នាងតូចយំអោបដៃអ្នកដែលជាម្ដាយជាប់មិនឲ្យទៅណាចោលខ្លួន
« លែងយើងទៅព្រោះតែអ្នករាល់គ្នាព្រមទាំងជាមួយនឹងឯងដែលនាងក្មេងឆ្កួត » អ្នកម្ដាយដែលជាម្ដាយបង្កើតខ្លួនពោលពាក្យយ៉ាងឈឺចាប់ទៅកាន់ក្មេងតូចដែលអាយុទើបតែ 5 ឆ្នាំនោះ
« ម៉ាក់ៗ កុំនិយាយបែបនេះអីអីកុំទៅចោលខ្ញុំអីកុំទុកខ្ញុំកុំឲ្យខ្ញុំនៅម្នាក់ឯងអី ហឹកៗ » Jennie តូច
« ម៉ាក់ៗ កុំទៅចោលខ្ញុំអី ហឹកៗ » បន្ទាប់ពីការស្រមៃដល់ឈឺចាប់បំផុតនាងក៏ដេកយំនៅលើឥដ្ឋនិងស្រែកហៅម៉ាក់នាងបន្តិចក្បាលរបស់នាងក៏ចាប់ផ្ដើមឈឺ
« អត់ទេៗ ម៉ាក់ » ដោយការឈឺក្បាលនាងក៏យកដៃខ្ទប់ក្បាលដែលឈឺរហូតដល់សន្លប់បាត់បង់ស្មារតី
" តុក..តុក"« អ្នកនាងតើខ្ញុំអាចចូលទៅខាងក្នុងបានដែរទេ » ដោយមិនដឹងរឿង Phat ដែលជាជំនិតគោះទ្វារហៅដែលសន្លប់នោះបន្ទាប់ពីគោះមកជាយូរមិនឮអ្នកជាម្ចាស់ឆ្លើយក៏បើកទ្វារចូលទៅខាងក្នុង
« អ្នកនាង » Phat ជាជំនិតបើកទ្វារឡើងមកឃើញម្ចាស់ដេកដួលលើឥដ្ឋក៏ភ័យស្លុតចិត្តក៏ហៅអ្នកដែលជាម្ចាស់ឡើងដោយចិត្តមិនចង់កេងចំណេញលើម្ចាស់ក៏យកទូរស័ព្ទខលទៅឡានពេទ្យសង្គ្រោះបន្ទាន់ហើយក៏ខលទៅរកលោក Kim Junseok ដែលជាឪពុករបស់ Jennie
« ហេតុអីគ្រប់គ្នាផ្អើលឆោឡោម្ល៉េះ » ដោយមិនដឹងហេតុការណ៍ក៏សួរទៅបុគ្គលិកម្នាក់
« តើមានរឿងអីមិនទេ » Taehyung
« អ៎គឺថាអ្នកនាង Jennie បានដួលសន្លប់នៅក្នុងសាលប្រជុំ » បុគ្គលិក
----------------------------------------------------------------------------
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៍ពិពាហ៍បោកប្រាស់
Start from the beginning
