« រួចហើយបាទអ្នកនាង » Phat តប
« ចឹងតោះចូលទៅប្រជុំ » Jennie និយាយចប់ពួកគេក៏ចូលក្នុងការប្រជុំ.ប្រព្រឹត្តទៅយ៉ាងរលូន
ក្នុងក្លឹប ~~~
« គ្រែងថ្ងៃនេះឮថាប្រជុំនៅក្នុងក្រុមហ៊ុន Kim J-Group អីមិចមកចូលក្លឹបវិញមិនទៅទេអី » ដោយចម្ងល់ Min Yoongi or Suga ដែលជាមិត្តសម្លាញ់ក៏លើកសំណួរសួរទៅកាន់អ្នកដែលអង្គុយផឹកស្រាធ្វើមិនដឹង
« មកផឹកជាមួយយើងមិនមែនមកនិយាយពីរឿងការងារក្រុមហ៊ុនអីទេ បើយើងទៅប្រជុំឯងឃើញយើងនៅអង្គុយផឹកនៅទីនេះមែនទេ » អ្នកកម្លោះសង្ហារតបទៅអ្នកអង្គុយនៅម្ខាងដែលជាមិត្តសម្លាញ់របស់ខ្លួនសួរមកខ្លួន
« យើងសួរមែនទែនមិនមែនលេងសើចទេវើយ...ឮថា CEO ក្រុមហ៊ុន Kim J-Group ត្រូវជាគូរដណ្តឹងរបស់ឯងទៀតមិនគិតទៅខ្លះទេអ្ហី » មិត្តភក្តិសម្លាញ់ Suga ពោលទៅកាន់អ្នកកម្លោះទាំងធម៌ត្រជាក់លាយនឹងភាពច្រឡឺមរបស់គេ
« កុំនិយាយពីស្រីម្នាក់នោះ ព្រោះតែនាងនឹងហើយទើបយើងមិនទៅប្រជុំណាមួយការប្រជុំដដែលគ្មានថ្មីហើយក៏មិនមែនប្រជុំធំដុំអ្វីដែល » នាយ Taehyung តបនឹងសំណួររបស់មិត្តសម្លាញ់សួរដោយប្រងើយកន្តើយ
« ហើយចុះឯងធ្លាប់បានជួបនាងមែនហើយឯងដឹងចារឹកនាងបែបណាមែនទេ » Suga សួរទៅអ្នកម្ខាងទាំងមិនអស់ចម្ងល់
« ធ្លាប់ជួប 2-3 ដង់ដែល កាលពីតូចធ្លាប់ជួបពីរដងហើយពេលធំហើយជួបម្ដងទៀតចារឹកខុសគ្នាដាច់ស្រឡះតែម្ដង » Taehyung
« កាលពីនៅតូចនាងជាក្មេងស្រីធម្មតាម្នាក់សុភាពរាបសាណាស់ដល់ពេលធំគឺផ្ទុយតែម្ដងជួបគ្នានៅអង្គប្រជុំនាងម៉ឺងម៉ាត់ម៉ត់ចត់ឆេវឆាវសាហាវឃោរឃៅណាស់ » និយាយទាំងដូចខ្ពើមៗ
« ហើយយ៉ាងម៉េច » Suga មើលមុខ Taehyung មិនដាច់ពីភ្នែកមើលទៅគេនិយាយពី Jennie ចារឹករឹកពាប្លែកៗ ណាស់
« គឺមិនចូលចិត្តមនុស្សស្រីបែបនឹងហើយមិនគួរឲ្យចាប់អារម្មណ៍សោះមនុស្សបែបនេះមិនមែនជាចំណាប់អារម្មណ៍របស់យើងទេ » Taehyung និយាយទៅអ្នកដែលសម្លឹងមើលមកមុខខ្លួនដោយមិនដាច់ពីក្រសែភ្នែក
~~ កាត់មកក្រុមហ៊ុន Kim J-Group វិញ ~~
« ថ្ងៃនេះមានការណាត់ជួបជាមួយអ្នកណាខ្លះ » នាងតូច Jennie សួរទៅជំនិតរបស់ខ្លួនដែលនៅជិតនេះ
« បាទគឺរាងច្រើនដែល » ដោយនិយាយប្រយោគមិនទាំងចប់ផង Jennie ដែលជាចាហ្វាយស្រីនិយាយកាត់មុខ
« យកតែអ្នកសំខាន់បានហើយក្រៅពីនេះខមស៊ែចោលទៅ » Jennie និយាយទាំងមានទំនុកចិត្តលើខ្លួនឯង
« បាទគឺមានបួននាក់
ទីមួយគឺក្រុមហ៊ុន Jeon LiGroup(ចនលីគ្រុប) របស់លោក Jeon Jungkook
ទីពីរគឺក្រុមហ៊ុន Park JiGroup(ផាកជីគ្រុប)របស់លោក Park Jimin
ទីបីគឺក្រុមហ៊ុន Soo KimGroup (ស៊ូគីមគ្រុប)របស់លោក Kim Seokjin និងអ្នកនាង Kim Jisoo
ទីបួនគឺក្រុមហ៊ុន T-KimGroup របស់លោក Kim Taehyung » Phat
« លើកទៅថ្ងៃក្រោយឲ្យអស់ទៅ » Jennie និយាយទាំងទឹកមុខស្មើ
« បាទ » Phat
« ឈប់សិនទុក Kim Taehyung ថ្ងៃនេះហើយមិនបាច់លើកថ្ងៃទេ » នាងចប់ក៏ដើរចេញដោយទុកចម្ងល់ឲ្យជំនិតរបស់ខ្លួនគិត
បន្ទាប់មកក៏ល្ងាច Jennie ក៏ធ្វើដំណើរទៅជួបនឹង Taehyung
----------------------------------------------------------------------------
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
Start from the beginning
