ភាគបញ្ចប់: ក្តីស្រលាញ់ដ៏បរិសុទ្ធ💜

4.3K 306 19
                                        

   
« ថេយ៍ »  ក្រោយពីគ្រប់គ្នាចេញផុតជុងហ្គុកក៏ហៅឈ្មោះរាងតូចដោយសំឡេងស្រទន់

« មានការអីមែនទេ?»

« មកតាមបងមក » ជុងហ្គុកដឹកដៃរាងតូចមកក្រោយផ្ទះ ថែមទាំងលើកដៃម្ខាងបាំងភ្នែកថេយ៉ុងមិនអោយគេមើលឃើញ។

« ជុងហ្គុក?»

« ដល់ហើយ » ជុងហ្គុកប្រលែងដៃចេញ ថេយ៉ុងភ្ញាក់ផ្អើល ជាមួយទេសភាពក្រោយផ្ទះ មានផ្ទាំងរូបថតពួកគេថតជាមួយកូនមួយផ្ទាំងធំ ។

ដើមឈើមានរុំព័ទ្ធអំពូលភ្លើងភ្លឹបភ្លែត នៅក្បែរអាងទឹក មានតុអាហារមួយ កៅអីពី លើតុមានទានក្រអូប សម្រាប់បំភ្លឺថែមទាំងមានអារហារបែបអឺរ៉ុប នៅមានបាច់ផ្កាកុលាប ពណ៍សរ 999ទងមួយបាច់ធំផងដែល។ 

ជុងហ្គុកជ្រើសរើសយកផ្កាកុលាបពណ៍សព្រោះវាតំណាងអោយ ភាពបរិសុទ្ធ សេចក្តីស្រលាញ់ស្នេហាដែលស្មោះស័្មគ្រ មុះមុតរហូតដល់ថ្ងៃស្លាប់ ប្រៀបដូចជាក្តីស្រលាញ់បរិសុទ្ធដែលខ្លួនមានចំពោះថេយ៉ុង។

ការរៀបចំអាចថាសាមញ្ញធម្មតា ប៉ុន្តែក៏អាចធ្វើអោយថេយ៉ុងរំជើបរំជួលចិត្តបានដែល មិនចាំបាច់ទាល់តែទៅញុំានៅសណ្ឋានគារផ្កាយ5 នោះទេត្រឹមសាមញ្ញធម្មតាក្រោយផ្ទះក៏អាចបង្កើតជាក្តីសុខបាន។

ថ្ងៃមិញឆ្លៀងឪកាសពេលថេយ៉ុងរវល់ធ្វើម្ហូបនៅផ្ទះបាយ ជុងហ្គុកនិងជេអ៊ុនបានមករៀបចំក្រោយផ្ទះ ។ យប់បន្ទិចពេល ថេយ៉ុងនាំកូនៗទៅងូតទឹកគេក៏មករៀបចំតុអារហា ដោយមានថេវ៉ុនមកជួយផងដែរ ។

« សម្រាប់អូន» ជុងហ្គុកកាន់បាច់ផ្កា ជូនថេយ៉ុង

« អរគុណបងណាស់ » 

« រីករាយថ្ងៃគំរបខួបអាពាហ៍ពិពាហ៍5ឆ្នាំរបស់ពួកយើងទាំងពីរ » ជុងហ្គុកអោនថើបថ្ញាល់ថេយ៉ុងមួយខ្យល់ដង្ហើម

« អូនអគុណបងខ្លាំងណាស់ជុង សម្រាប់ក្តីស្រលាញ់មួយនេះ ហ្ហឹក ហ្ហឹក អគុណសម្រាប់គ្រប់យ៉ាងដែលបងផ្តល់អោយអូនរយះពេល5ឆ្នាំមកនេះ »  ថេយ៉ុងញញឹមលាយទឹកភ្នែក រយះពេល5ឆ្នាំមកនេះជុងហ្គុកល្អនិងខ្លួនពេកហើយ មុននិងធ្វើអ្វីមួយគេតែងតែគិតគូរប្រពន្ធកូនជានិច្ច។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now