16ឆ្នាំនៃការរស់នៅជាមួយ ឪពុកម្តាយចិញ្ចឹម ពួកគេមើលថែយកចិត្តទុកដាក់ដោយក្តីស្រឡាញ់ លើថេយ៉ុងជាខ្លាំង ពេលនេះគេធំពេញរូបរាង សម្រស់ស្រស់ស្អាតពីធម្មជាតិប្រៀបបីដូចជាមនុស្សស្រី ស្រីៗក្នុងភូមិសឹងតែប្រៀបមិនបាននិងខ្លួន ។
ចេញពីរៀនថេយ៉ុងជិះកង់បណ្តើរច្រៀងបណ្តើររតាមដងផ្លូវ នៅជនបទ មិនសូវមានឡានបើកចេញចូល ថែមទាំងមានរុក្ខជាតិដុះ តាមផ្លូវគួរអោយចង់រស់នៅ ។
« តើមានរឿងអី? » គ្រាន់តែជិះជិតដល់ផ្ទះថេយ៉ុងមានចម្ងល់ឡើង ផ្សែងខ្មៅជាច្រើនហោះទៅលើផ្ទៃមេឃ ដូចជាកំពុងឆេះព្រៃ អេតែមិនមែនឆេះព្រៃទេ ឆេះផ្ទះច្រើនជាង ថេយ៉ុងមិនបង្អន់យូរ ធាក់កង់ទៅយ៉ាងលឿន ។
« ប៉ាម៉ាក់ » ដូចការសង្ស័យពិតមែន ផ្សែងចេញពីផ្ទះគេ មនុស្សម្នាជាច្រើនកំពុងជួយពន្លត់ ឡានអគ្គិភ័យក៏មកដល់ល្មម ព្រមទាំងមានឡានពេទ្យឈប់មុខផ្ទះ ថេយ៉ុងទន់ជង្គង់សឹងតែដួល ស្រាប់តែមានដៃមួយគូរមកទប់ចង្កេះជាប់ពីក្រោយ
« យ៉ាងមិចហើយថេយ៍ ? »
« បងប្រុស ម៉ាក់ប៉ាខ្ញុំមិនអីទេមែនទេ? គាត់មិនបាននៅក្នុងផ្ទះទេមែនទេ? ប្រាប់ខ្ញុំមក »
« គ្រប់គ្នាកំពុងជួយពួកគាត់ចេញមកហើយ »
« ហុឹកៗ តើមានរឿងអីមិចក៏ក្លាយជាបែបនេះ ស្មើនេះហើយមិចក៏គ្មានអ្នកណានាំគាត់ចេញមកទៀត? »
« ថេយ៍ស្ងប់អារម្មណ៍សិនទៅៗ »
« ហុឺៗ »
« លោកប៉ា លោកពូអ្នកមីងយ៉ាងមិចហើយ? » ជេអ៊ុនក្រលេកឃើញប៉ាខ្លួនក៏សួរឡើង
« យកពួកគេចេញមកបានហើយ តាមទ្វារក្រោយប៉ុន្តែ..... »
« ពួកគេទាំងពីបានបាត់បង់ជីវិតហើយ » លោកឆយនិយាយជាមួយទឹកមុខស្តាយក្រោយ ដែលមិនអាចជួយអ្វីប្អូនប្រុសបាន ដើមហេតុនៃការឆេះប៉ូលីសបានសន្និដ្ឋានបានថា មកពីហ្គាសផ្ទុះព្រោះឃើញសាកសពនៅផ្ទះបាយថែមទាំងមានផ្លុំក្លិនផ្សែហ្គាសខ្លាំងទៀតផង
« ខ្ញុំមិនបានស្តាប់ច្រឡំទេមែនទេលោកអ៊ំ? » ថេយ៉ុងញ័របបូរមាត់ទទ្រើក គ្រប់គ្នាកំពុងលេងសើចតើមែនទេ? បើអត់ពីគាត់តើគេរស់នៅយ៉ាងណា? សុំអោយវាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះ
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"
