« ខ្ញុំមិនព្រមជាដាច់ខាត » សំឡេងស្រែកឆោមឡោយ តវ៉ាជាមួយមនុស្សចាស់ដែលមកសុំផ្តាច់ពាក្យ គេស្រលាញ់ជុងហ្គុកខ្លាំងណាស់ សុខៗក៏មកសុំផ្តាច់ពាក្យឥតហេតុផលអ្នកណាទៅព្រម។
« ថេវ៉ុនម៉ាក់យល់ណាថាកូន ស្រឡាញ់បង តែជុងហ្គុកគេមិនបានស្រលាញ់កូននោះទេ ទោះរៀបការជាមួយគ្នាក៏គ្មានក្តីសុខដែរ » អ្នកស្រីចន ព្យាយាមពន្យល់គេ តែតាមមើលនាយតូចមិនងាយព្រមនោះឡើយ
« ម្តងភ្ជាប់ម្តងផ្តាច់គិតថាខ្ញុំជាអ្វី? ហុឹក ហុឹក ពីមុនទោះ បងខឹងខ្ញុំយ៉ាងណា ក៏បងមិនដែលសុំផ្តាច់ពាក្យឡើយ តែពេលវាមកនៅមិនទាន់បានប៉ុន្មានបងក៏មកសុំផ្តាច់ពាក្យ ហុឺៗ »
« ម៉េចក៏ហៅបងបែបនេះ ថេយ៉ុងបងកូនណា៎ » អ្នកស្រីគីម
« តែកូនមិនបានទុកវាជា បងកូនឡើយ »
« ថេវ៉ុន » លោកគីមតម្លើងសំឡេងហៅឈ្មោះកូន
« ហុឹកៗ បើគ្មានវាបងប្រាកដជាស្រលាញ់ខ្ញុំមិនខាន »
« បានហើយណ៎ា យ៉ាងណាក៏ត្រូវផ្តាច់ពាក្យ ព្រោះថេយ៉ុងត្រូវរៀបការជាមួយជុងហ្គុក » លោកគីមសម្រួលអារម្មណ៍និយាយជាមួយកូនដោយសំឡេងធម្មតា យល់ថាថេវ៉ុនពិតជាស្រលាញ់ជុងហ្គុកពិតមែន ប៉ុន្តែយ៉ាងណាក៏ត្រូវអោយថេយ៉ុងរៀបការជាមួយជុងហ្គុក
« អត់ទេ អត់ផ្តាច់ ខ្ញុំមិនព្រម...ហុឹក » ថេវ៉ុនក្រវីក្បាលតតាក់ ទាញកូនកាំបិតចិតផ្លែឈើលើតុ យកមកសង្កត់លើ កដៃខ្លួន កាំបិតមុត សង្កត់តែបន្ទិចវាក៏ចាក់ចូលសាច់ចេញឈាមរឹមៗ
« កូនធ្វើឆ្កួតស្អីនិង? » អ្នកជាឪពុកបើកភ្នែកធំៗនិងទង្វើកូន ព្យាយាមដើរទៅជិត
« ថេវ៉ុន ដាក់កាំបិតចុះទៅកូន...! » អ្នកស្រីគីម
« ម៉ាក់យល់ថាកូនស្រលាញ់ ជុងហ្គុកតែកុំធ្វើ
ដល់ថ្នាក់និងអី ដាក់កាំបិតចុះទៅកូន » អ្នកស្រី
ចន
« អ្ហឺៗ បើហ៊ានផ្តាច់ពាក្យខ្ញុំសម្លាប់ខ្លួនអោយមើលមិនខាន » ថេវ៉ុនសង្កត់លើ កដៃខ្លួនខ្លាំងជាងមុន បណ្តាលអោយមុខកាំបិតចាក់ចូលក្នុងសាច់ ឈាមច្រាលចេញមកក្រៅ
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"
