ភាគ៤០:តាមយកម្ចាស់បេះដូងត្រឡប់មកវិញ

3.3K 229 1
                                        

ព្រឹកថ្ងៃថ្មី មនុស្សម្នាក៏ក្រោកដូចសព្វរាល់ដង ដើម្បីចេញធ្វើការ ចិញ្ចឹមក្រពះសិស្សានុសិស្សក៏ រូតរះរៀបចំស្លៀកពាក់ឯកសណ្ធានដើម្បី ទៅសាលារៀន។

ក្រលេកមកមើលគ្រួសារតូចមួយកំពុងញុំាអារហារពេលព្រឹកជុំគ្នាដោយបរិយាកាសរអាក់រអួគ្មាននរណាផ្តើមនិយាយអ្វគមួយម៉ាត់។

« ថេយ៉ុងមុខកូនស្លេកៗណាស់ បើមិនស្រួលខ្លួនមិនបាច់ទៅរៀនទេណាកូន » ទម្លុះភាពស្ងប់ស្ងាត់អ្នកជាឪពុកក៏ផ្តើមនិយាយ ដោយសង្កេតឃើញមុខកូនច្បង ស្រពោនស្រងាត់តាំងពីម្សិលមិញមកម្ល៉េះ

« ខ្ញុំអត់អីទេលោកប៉ា » ថេយ៉ុងញញឹម បញ្ជាក់អោយគាត់ដឹងថាខ្លួនគឺពិតជាមិនអីពិតមែន

« លោកប៉ា កូនចង់ជិះឡានដោយខ្លួនឯង មិនបាច់អោយអ្នកបើកឡានជូនទៅទេ » ថេវ៉ុន

« មិនបានទេ ប៉ាឈប់អោយកូនបើកឡានខ្លួនឯងទៀតហើយ » លោកគីមនិយាយជាមួយកូនដោយទឹកមុខមុឺងម៉ាត់

« ប៉ុន្តែ...! »

« ថេវ៉ុនស្តាប់តាមប៉ាទៅកូន.... » អ្នកជាម្តាយក៏ជួយនិយាយបន្ថែម

« ហុឹសខ្ញុំទៅរៀនហើយ...! » ថេវ៉ុនក្រោកមុខក្រញីក្រញូវដើរចេញ

« អញ្ចឹងខ្ញុំក៏ទៅរៀនដែរ » ថេយ៉ុងក្រោកញញឹមដាក់ពួកគាត់ទាំងពីរ ទើបដើរតាមពីក្រោយប្អូន

« ហារីន ជូនពួកគេទៅ »
« បាទចៅហ្វាយ »

« ដើរស្មឺកៗនិងហើយហួសម៉ោងរៀនគិតយ៉ាងម៉េច? » ដើរចូលក្នុងឡានភ្លាមក៏ទទួលបានពាក្យសម្តីជាមួយមុខយក្សរបស់ប្អូន

« បងសុំទោស »
« គួរអោយធុញ... »

បងប្អូនភ្លោះពីនាក់ ដើរចូលក្នុងបរិវេនសាលារៀន ក្រោមសំឡេងខ្សឹកខ្សាវ និងក្រសែរភ្នែកជាច្រើនសម្លឹងមើលមកពួកគេ ។

វាមិនចម្លែកទេពីព្រោះ ធ្លាប់តែឃើញមកតែម្នាក់ឯង ស្រាប់តែថ្ងៃនេះបណ្តើរគ្នា មកថែមទាំងមុខមាត់ដូចគ្នា សម្រស់ម្នាក់ៗរឹតតែស្អាតដូចគ្នា ជាទីចំណីភ្នែក។

« ជុប ជុប ស្អាតណាស់វើយ »
« ហែងគិតថាពីនាក់និងភ្លោះអត់ហា៎ »

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Tahanan ng mga kuwento. Tumuklas ngayon