ភាគ៣៨: ឯងធ្លាប់ស្រលាញ់យើងខ្លះទេ?

2K 167 5
                                    


-ព្រឹកថ្ងៃថ្មី

« ប្រញាប់ទៅយ៉ាងនេះឬ? មិននៅ2-3ថ្ងៃសិនទៅ » សំឡេងលោកគីម កំពុងឃាត់ដំណើរលោកឆយ ដែលកំពុងរៀបដំណើរចេញទៅទីលំនៅខ្លួនវិញ

« យើងក៏ចង់នៅអោយបានយូរដែល តែកម្មករនៅទីនោះបានអ្នកណាមើលខុសត្រូវ » លោកឆយ

« បើបែបនិងយើងឃាត់ក៏លែងបានដែល »

« អ៊ំទៅសិនហើយណា៎ អ៊ំនិងឧស្សាហ៍មកលេង បើនឹកអ៊ំអាចទៅលេងបាន ផ្ទះនោះ ស្វាគមន៍ខ្លួនជាន្ចិច » លោកឆយងាកមកនិយាយជាមួយថេយ៉ុង ដែលកំពុងពេបមាត់រកយំមិនចង់អោយគាត់ទៅ

« បាទលោកអ៊ំ »

« បងទៅសិនហើយ ហាមភ្លេចលេខទូរស័ព្ទបងទៀត »

« ហិហិដឹងហើយបាទ » ថេយ៉ុងញឹមៗជេអ៊ុនក៏ដើរមកអោបលាថេយ៉ុង

« អ៎ា ដកដង្ហើមមិនចង់រួចទេ » ថេយ៉ុងវៃខ្នងនាយតិចៗ
« បងសុំទោស » ជេអ៊ុនប្រញាប់ដកវៃចេញ

« ហិហិថេយ៍ធ្វើលេងតា៎ » ថេយ៉ុងសើច
« បងខំតែភ័យ »

« ហាសហា » ចាស់ៗក៏សើចនិងពួកគេទាំងពីរ

« សុវត្ថិភាពតាមផ្លូវណា» គ្រប់គ្នាក៏ឈរលាពួកគេទាំងពីរហូតដល់ឡាន ចេញផុតកន្ទុយភ្នែក ទើបនាំគ្នាដើរចូលក្នុងផ្ទះវិញ សម្តៅបន្ទប់ទទួលភ្ញៀបដោយមានកម្លោះតូចថេវ៉ុន អង្គុយនៅចាំទីនោះស្រាប់ ខណៈអម្សាញ់គេមិនបានចេញទៅជាមួយនោះទេ

ងឺត..!! សំឡេងឡានជាន់ហ្រ្វាំងឈប់ក្នុងបរិវេនផ្ទះលោកគីម. ឡានឈប់ភ្លាមជុងហ្គុកដើរញាប់ឆ្មេរទៅមុន លោកចននិងប្រពន្ធលួចអស់សំណើចនិងដំណើរកូន មើលដើរដូចប្រញាប់ទៅរកប្រពន្ធ-,-

« ប្រហែលពួកគេមកហើយ» បុរសចំណាស់មើលទៅមាត់ទ្វា

« បងជុង » គ្រាន់តែក្រឡេកភ្នែកប៉ះនិងរាងក្រាស់ភ្លាមថេវ៉ុន ក៏ក្រោកស្ទុះទៅអោបដៃនាយ ជុងហ្គុកមីងមាំងមើលគេដោយងឿងឆ្ងល់ វាសភ្នែកប៉ះនិងរាងតូចដែលអង្គុយលើសាឡុងធ្វើអោយខ្លួនដឹងភ្លាម អ្នកដែលតោងដៃខ្លួនជានរណា

« លែងសិនទៅ » ជុងហ្គុកប្រលះដៃថេវ៉ុនចេញ តែនាយតូចតោងជាប់ស្អិតដូចតុកកែ។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Dove le storie prendono vita. Scoprilo ora