ភាគ៣១:ខ្ញុំមិនចាកចេញទេដរាបណាគេមិនទាន់ត្រឡប់មកវិញ

3.4K 220 1
                                        


-ព្រឹកថ្ងៃថ្មី

ត្របកភ្នែកតូចបើកសន្សឹមៗអោយសុំានិងពន្លឺថ្ងៃដែលជះតាមវាននង។

រាងតូចងាកមើលឆ្វេងស្តាំមិនប្រទះនិងជុងហ្គុក ងាកមើលមេនាឡិកាដែលព្យួរលើជញ្ជាំងក៏ឃើញថាម៉ោង8ព្រឹកទៅហើយ ធម្មតាគេឆាប់ក្រោកលឿនណាស់ ប្រហែលយប់មិញចូលគេងយប់ជ្រៅពេក ទើបក្រោកយឺតបែបនេះ។

ថេយ៉ុងក៏ក្រោកស្ទុះស្ទាងូត ទឹកនិងអាលចុះទៅក្រោម...!!

ជំហានជើងខ្លីៗចុះពីលើកាំជណ្តើងមួយកាំៗ កែវភ្នែកទាំងគូរសម្លឹងមើលបរិវេនក្នុងផ្ទះគ្មានអ្នកណាម្នាក់នៅឡើយ ធម្មតាថ្ងៃអាទិត្យគួរតែមានអ្នកនៅផ្ទះតែនេះគ្មានអ្នកណាម្នាក់ មានតែអ្នកបម្រើដែលកំពុងជូតគ្រឿងសង្ហាររឹមក្នុងផ្ទះ ។

" អ៊ំអ្នកផ្ទះទៅណាអស់ហើយ?" រាងតូចក៏សម្រេចដើរមកសួរអ៊ំមេផ្ទះ

" ចាស៎អ្នកប្រុសចននិងអ្នកស្រី លឺថាទៅជួយរៀបចំកម្មវិធីអ្នកប្រុសគីម "

<<ចំមែនភ្លេចថាមានកម្មវីធី ឯងនេះមកដេកស្ពឹកមិនបានទៅជួយអីគាត់ >> ថេយ៉ុងងក់ក្បាលតិចៗ ឆ្លៀតស្តីបន្ទោសខ្លួនឯងក្នុងចិត្ត រឿងកម្មវិធីអ្នកស្រីចនបានប្រាប់ខ្លួន អ្នកស្រីគីមក៏បានប្រាប់ដែល ចំណែកឯខ្លួនចេះមកភ្លេចភ្លាំង

" ចុះជុងហ្គុក..? " ថេយ៉ុងបញ្ឈប់ការគិត សួររកជុងហ្គុកព្រោះមុននេះមិនបានលឺគាត់និយាយពីឈ្មោះជុងហ្គុក

" អ៎អ្នកប្រុសជុង..ឃើញទៅផ្ទះគំនូរតាំងពីព្រលឹមមកម្ល៉េះ"

" បាទអគុណអ៊ំ" ថេយ៉ុងញញឹមគួរសមទៅកាន់គាត់ រួចដើរចេញទៅសម្តៅ ផ្ទះគំនូរ។

មកដល់ក៏ឃើញជុងហ្គុកនៅទីនោះពិតមែន ថេយ៉ុងដើរចូលក្នុងបន្ទប់គំនូរឃើញជុងហ្គុកកំពុងអង្គុយគូសរូបផ្កាកុលាបក្រៀមពណ៍ក្រហម ចេញជារូបរាងជិតរួចរាល់ទៅហើយ

" គូសស្អាតណាស់" លឺសំឡេងសរសើរពីរាងតូច ធ្វើអោយជុងហ្គុកទម្លាក់ជក់ចុះពីដៃ ងាកមកប្រសព្វមុខនិងរាងតូចរួចបន្តប្រយោគ

" ក្រែងទៅផ្ទះមិនចឹង? "
" ផ្ទះគង់តែទៅទេ តែមិនមែនពេលនេះ" ថេយ៉ុងតបស្តីទាំងពេបមាត់ពេបក មុននេះមានបំណងមកជួបនាយ តែមើលសម្តីម្ចាស់ផ្ទះចុះដូចចង់ដេញខ្លួនយ៉ាងចឹង តា៎គេទៅមែននិងប្រូឯង..!

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now