ក្រោយប្រលែងលេងជាមួយក្មួយហើយ ជីមីនបានមកផ្ទះបានព្រោះជុងហ្គុកជាអ្នកប្រាប់ថាថេយ៉ុងនិងថេវ៉ុនកំពុងនៅផ្ទះបាយ។
« ចាក់អេ...! » ជីមីនចូលមកចាក់ចង្កេះថេយ៉ុងពីក្រោយ
« អ្ហាយ..! » ថេយ៉ុងភ្ញាក់ព្រឺតបិះដាក់ក្បាលម៉ាវែកឆា
« ចាក់តិចសោះ ភ្ញាក់ដែល »
« មកស្ងាត់ៗមិនអោយសំឡេង ហើយនេះមកតាំងពីពេលណា? »
« មកយូហើយតែរវល់លេងជាមួយអាល្អិត »
« គេមានធ្វើអោយឈឺក្បាលទេ? »
« អត់ទេគេគួរអោយស្រលាញ់ណាស់ »
« ប្តីឯងមកទេ » ថេវ៉ុន
« មកតើ សួររកប្តីយើងនិងចង់ម៉េចហាស? » ជីមីនច្រត់ចង្កេះធ្វើសំឡេងកាច សួរបែបលេងសើច
« សួរព្រោះតែនឹកប្តីឯង »
« យើសមីវ៉ុន »
« ហាសហាយើងនិយាយលេងចំពោះប្តីឯងគ្មានអារម្មណ៍ទេ »
« អឺៗអោយតែពិត ហើយនេះនាំគ្នាធ្វើអីនិងយើងជួយទេ? »
« ឃើញហើយក៏មកជួយមកមិនបាច់សួរទេ » ថេវ៉ុន
[ Skip ]
ល្ងាចបន្ទិច ពួកគេជួបជុំគ្នាទាំងពីគ្រួសារ ព្រមទាំងមានជីមីននិងស៊ូហ្គាមករួមតុអារហារជាមួយផងដែល។
ទីង...! ទីង ...! សំឡេងកណ្តឹងមុខផ្ទះរោទិ៍
« ចាំខ្ញុំទៅបើក » ជុងហ្គុកដើរទៅបើកទ្វារមុខផ្ទះ
« ហ្យុងចូលក្នុងសិនមក » ហូស៊ុកដើរចូលក្នុងផ្ទះជាមួយនិងនារីវ័យក្មេងម្នាក់ នាងឈ្មោះខេមម៉ា ជាក្មេងស្រីរត់តុកាលពី5ឆ្នាំមុន ប៉ុន្តែឥលូវក៏ក្លាយជាគូរដណ្តឹងហូស៊ុកថែមទាំងជិតដល់ថ្ងៃមង្គលការពួកគេទាំងពីរផងដែលគឺខែនេះហើយ ។
« ជម្រាបសួរលោកអ៊ំ ជុំគ្នាល្អណាស់ថ្ងៃនេះ » ជេហូប
« អ៊ាវក្មួយហ៊ូសុកមករួមតុអារហាជាមួយគ្នាមក »
« ជម្រាបសួរអ៊ំប្រុស អ៊ំស្រី និងសួស្តីអ្នកទាំងអស់គ្នា » ខេមម៉ា
« ចាស៎ក្មួយ/ចាស៎ក្មួយ » អ្នកស្រីគីម/អ្នកស្រីចន
« បងថ្លៃមកញុំាបាយជុំគ្នាមក » ថេយ៉ុង
« អញ្ចឹងបងមិនគួរសមទេ »
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"
