" ហត់ណាស់" ថេយ៉ុងនិងជុងហ្គុកទម្លាក់ខ្លួនអង្គុយលើសាឡុង ផ្អែកខ្នងគ្នាដកដង្ហើមឃឃូស មុននេះរត់គូសមុខគ្នាប្រលាក់ប្រលូកពេញមុខម្នាក់ៗដូចកូនក្មេង
" លោកទៅណា? " ថេយ៉ុងសួរពេលឃើញនាយក្រោកចេញ ជុងហ្គុកមិនមាត់ក្រោកដើរទៅយកកៅអីមកដាក់ជាន់ដើម្បីឈរព្យួររូបបិទលើជញ្ជាំងដែលខ្លូនបានគូសមុននេះ
" ហៃយ៉ាដាក់រូបអោយខ្ញុំផង" ថេយ៉ុងឃើញដូច្នេះក៏ក្រោកយកផ្ទាំងរូបផ្កាកុលាបដែលខ្លួនបានគូសហុចមកអោយនាយព្យួរនិងជញ្ជាំងដែល
" ....." រាងក្រាស់ស្ងាត់ទទួលយកផ្ទាំងរូបមកព្យួរ
" ហិហិលោក ដាក់ផ្ទាំងរូបមួយនេះផង" ថេយ៉ុងសើចហុចផ្ទាំងរូបដែលខ្លួនគូសរូបជុងហ្គុក
" ដាក់ខ្លួនឯងទៅ" ជុងហ្គុកមុខក្រញូវខឹងថេយ៉ុងគូសរូបអោយខ្លួនដូចសត្វចម្លែក
" ហិហិដាក់អោយផងទៅ នៀកខ្ញុំខំគូសជាពិសេសជូនលោកហើយណា"
"....." ជុងហ្គុកស្ងាត់ ហើយចុងក្រោយក៏យករូបមកព្យួរដដែល
" ហិហិស្អាតណាស់" ថេយ៉ុងឈរមើលរូបបីផ្ទាំងព្យួរនិងជញ្ជាំងទន្ទឹងគ្នា
" សប្បាយណាស់មើលទៅ" ជុងហ្គុកមុខក្រញូវដើរចេញ
" នែកលោកចាំលើកក្រោយគូសរូបលោកអោយស្អាតវិញ" ថេយ៉ុងរត់តាម
" មិនបាច់"
" ធ្វើមុខអីចឹង? ហិហិបើផ្ទះលោកមានក្មេងប្រាកដជាយំដោយសារមុខលោកហើយ" រាងតូចសើចមើលមុខនាយដែលខ្លូនបានគូសទឹកថ្នាំពណ៍ប្រលាក់ពេញមុខ
" មុខឯងក៏ប្រលាក់ដែល"
" តែមុខលោកប្រលាក់ច្រើនជាង អ៊ែក..!! " ថេយ៉ុងលានអណ្តាតឌឺនាយ
" ....." ជុងហ្គុកដើរចេញពីផ្ទះគំនូរសម្តៅទៅផ្ទះធំ
" លោកចាំផង" ថេយ៉ុងរត់តាមពីក្រោយនាយឡាក់ៗ
ឌឹប...!!
" អួយឈប់ក៏មិនប្រាប់" ថេយ៉ុងលើកដៃអង្អែលថ្ញាល់ខ្លួន រត់តាមពីក្រោយនាយមានដឹងថានាយឈប់ឯណា
" អាឡេអាឡឺណាស់" ជុងហ្គុក ងាកមកមើលថេយ៉ុងក្រវីក្បាល ហួសចិត្តខ្លួនឈប់ព្រោះតែឃើញម៉ាក់ប៉ាកំពុងអង្គុយចាំមានដឹងឯណាថាមានកូនក្មេងរត់តាមពីក្រោយឡាក់ៗមកបុកខ្នងខ្លួន
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"
