Ep02:ផ្សំផ្គុំ

5.2K 325 1
                                        

Episode:02

ពេលវេលា កន្លងផុតទៅ7ឆ្នាំត្រឹមមួយពព្រិចភ្នែក ការខិតខំប្រឹងរកកូនច្បងត្រឡប់មកវិញហាក់គ្មានតម្រុយអីបន្ទិច លោកគីម សម្រេចឈប់តាមរកបណ្តោយតាមព្រេងវាសនាបើសិនជា មាននិស្ស័យពិតមែនសូមអោយគាត់ជួបកូនប្រុសម្តងទៀតទៅចុះ ។

« ហិហិសើមអូនអស់ហើយ » សប្បាយសើចក្អាកក្អាយនៅមុខផ្ទះ ក្មេងប្រុសពីរនាក់កំពុងសោចផ្កា និងប្រលែងគ្នាលេងមើលទៅសប្បាយខ្លាំងណាស់។

« ថេយ៉ុងហា៎មកញុំាបាយកូន » សំឡេងស្រ្តីវ័យខ្ទង់សាមជាង ហៅកូនដោយសំឡេងស្រទន់មែនហើយនាងគឺជា សានហុីមនុស្សស្រីដែល យកថេហ្វាមកចិញ្ចឹម ពេលនេះនាងប្តូរឈ្មោះថេហ្វាទៅជា ថេយ៉ុង ។

« បាទម៉ាក់ អាបងទៅញុំាជាមួយអូនទេ? » សំឡេងតូចឆ្លាលបន្លឺឡើង រួចបែរងាកទៅនិយាយជាមួុយនិងក្មេងប្រុសកម្ពស់ខ្ពស់ជាងខ្លួន គេមានឈ្មោះថា ឆយ ជេអ៊ុន ត្រូវជាក្មួយ សានហុីទាំងពីរគ្រួសារគឺនៅផ្ទះជិតគ្នា ។

« ជេអ៊ុនមកញុំាបាយជាមួយគ្នាមកក្មួយ ហៅប៉ាមកផង »
« បាទអ្នកមីង »

[ Skip]

« តើឯងត្រឡប់ទៅអុីតាលីវិញពេលណា? »
« ប្រហែលលែងទៅវិញហើយ យើងគិតចង់រស់នៅទឹកដីកំណើតវិញ »

« ប្រសើរណាស់ ថេវ៉ុននិងមិនអផ្សុកមានគ្នាលេងជាមួយ »

« ឆ្នាំនេះជុងហ្គុកអាយុប៉ុន្មានហើយ? » អ្នកស្រីគីមងាកទៅសួរអ្នកស្រីចនដែលត្រូវជាមិត្តសម្លាញ់និងគ្នា

« 12ឆ្នាំហើយ »
« មើលទៅរាងកាយគេរឹងមាំណាស់ សមជាកូនប្រុសពិតមែន »

« ថេវ៉ុន តូចល្អិតមុខមាត់ដូចជាក្មេងស្រី មកដំបូងយើងស្មានថាឯងមានកូនស្រីទៅហើយ »

« មែនហើយ គេដូចជាក្មេងស្រីណាស់ ថែមទាំងមានចំណង់ចំណូលចិត្តដូចជាមនុស្សស្រីទៀត »

« ធ្លាប់ចាំសម្តីកាលពួកយើងសន្យានិងគ្នាលើកមុនទេ? » អ្នកស្រីចន

« ចាំ..! » អ្នកស្រីគីមញញឹមបន្ទិចនឹកឃើញកាលរៀនសកលវិទ្យាល័យធ្លាប់សន្យាបើមានគ្រួសារ មានកូននិងផ្សុំផ្គុំកូនៗ ជាគូរនិងគ្នា។

« មិនខុសទាល់ទេបើថេវ៉ុនជាប្រុសមើលទៅគេទន់ភ្លន់ មុខមាត់ដូចស្រី ស្បែកសរលោង យើងចង់ឃើញសម្រស់ពេលគេធំឡើងណាស់ »

« មិនខុសទាល់តើឯងចង់មានន័យថាម៉េច? » អ្នកស្រីគីមចងចិញ្ចើមសួរឡើង

« យើងគ្រាន់តែគិតថាបើចង់ផ្សំផ្គុំពួកគេទាំងពីរដូចដែលធ្លាបនិយាយនោះតើឯងគិតយ៉ាងណា? »
« ឯងក៏ដឹងថាថេវ៉ុនគេជាប្រុស? »

« សម័យឥលូវគេលែងប្រកាន់ហើយ សំខាន់យើងពេញចិត្តថេវ៉ុន» អ្នកស្រីចនញញឹម គាត់ដូចជាមាននិស្ស័យជាមួយថេវ៉ុនណាស់ ពេញចិត្តពេញថ្លើម

« ពួកគេនៅក្មេងណាស់ » អ្នកស្រីគីមមិនប្រកែកគ្រាន់តែបារម្ភខ្លាចធំឡើងពួកគេ មិនស្រលាញ់គ្នាតែប៉ុណ្ណោះ ។

« ចាំពួកគេរាងធំបន្ទិចចាំនិយាយរឿងនិងបន្ត »
« ហ្គឹម...! »

[ Skip ]

« ថេយ៉ុងហា៎យកទឹកអោយប៉ាបន្ទិចមកកូន » សាងឃ្យុង ស្រែកហៅកូនដែលកំពុងអង្គុយក្រោមម្លប់ដើមឈើ ម្នាក់ឯងម៉ក់ៗ

« បាទប៉ា » នាយតូចយកទឹកត្រជាក់ៗពីដបអោយប៉ាខ្លួននិងម៉ាក់

« សឺតឆ្លាតណាស់កូន » សានហុីថើបថ្ពាល់កូន ទើបយកទឹកមកផឹក
« ក្តៅទេកូន? » សាងឃ្យុងដោះមួកពីក្បាលយកមកពាក់អោយកូន កូនប្រុសខ្លួនស្បែកសៗដើរហាលក្តៅបន្ទិចថ្ពាល់ឡើងក្រហមគួរអោយចង់ក្រញិចណាស់

« កូនអត់ក្តៅទេ ប៉ាពាក់ខ្លួនឯងទៅ » ថេយ៉ុងដោះមួកអោយប៉ាគេវិញ

« កូនអ្នកណាគួរអោយស្រលាញ់យ៉ាងនេះហាស៎? »  សាងឃ្យុងបន្ទាប់ជង្គង់អង្អែលក្បាលកូន

« ប៉ាម៉ាក់អត់ហត់ទេហ៎? » តាមគំនិតថេយ៉ុងគេចង់តែធំអោយលឿនៗដើម្បីបានជួយសម្រាលការងាពួកគាត់ខ្លះ មើលទៅពួកគាត់ពិតជាខិតខំខ្លាំងណាស់

« មិនហត់ទេដើម្បីកូន »
« កូនចង់ធំអោយលឿនណាស់ ដើម្បីជួយការងារប៉ាម៉ាក់ »

« តួរនាទីកូនពេលនេះគឺត្រូវខិតខំរៀនសូត្រ ដើម្បីមានអនាគតល្អ មិនមែនអ្នកចម្ការដូចប៉ាម៉ាក់ទេ »

« បាទម៉ាក់ »

« ជិតដល់ម៉ោងបាយថ្ងៃត្រង់ហើយ ពួកយើងសម្រាកសិនតែម្តងទៅអូន »

« ចាស៎បង »

« តោះកូន »  សាងឃ្យុងស្រសោបដៃថេយ៉ុងមកកាន់ ពួកគេទាំងបីក៏ដើរចេញពីចម្ការ ទៅសម្រាកក្រោយម្ហប់ដើមឈើបែកមេកសាខាជាម្លប់ជ្រកកោង ។

To be continued

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Tahanan ng mga kuwento. Tumuklas ngayon