ភាគ៦៨: ធ្វើបែបនេះបងនិងមានតែអូនម្នាក់ គ្មានមីស្រីណាមកដណ្តើមបងចេញពីអូនបានទេ

3.8K 180 0
                                        


ក្រោយភ្លៀងរួចមេឃក៏ស្រឡះ ព្រឹកព្រលឹមថ្ងៃរះកម្ពស់ណាណីនៅឡើយកម្លោះតូចមិនទាន់ក្រោកទៀត គេងឃ្លុំភួយជិតក្បាលនៅលើគ្រែ។

« ហ្គឹម..! » ថេយ៉ុងក្រហឹមគេងបម្រាស់ខ្លួនទៅមកសន្សឹមៗបើកភ្នែក

« មកគេងលើគ្រែតាំងពីកាល? » ថេយ៉ុងក្រោកអង្គុយទាំងឆ្ងល់ព្រោះពីយប់មិញគេងលើសាឡុងច្បាស់ណាស់ ភ្ញាក់ឡើងក៏មកនៅលើគ្រែ

« ទៅណាបាត់ហើយ? » ថេយ៉ុងបោះគំនិតឆ្ងល់នោះចោលអស់ ក្រលេកមើលជុំវិញបន្ទប់មិនឃើញម្ចាស់បន្ទប់ ខ្លួនក៏ក្រោកប្តូរខោអាវចេញ ព្រោះបើបណ្តោយពាក់ឆុតនិងទៀតអាចនិងមានករណីដួលផ្តាប់មុខសុីឥដ្ឋមិនខាន សំណាងយប់មិញដួលលើទ្រូងប្រូជុង

« អរុណសួរស្តីម៉ាក់ » ថេយ៉ុង
« ចាស៎កូន ញុំាបាយសិនមក »

« បាទ » ថេយ៉ុងចូលមករួមតុអារហាលោកចនក៏ដើរមកដល់ល្មម

« អរុណសួស្តីប្រពន្ធសម្លាញ់ »

« អរុណសួស្តីលោកប្តី »

« អរុណសួស្តីកូនប្រសារ » លោកចន

« បាទលោកប៉ា »

« ចុះឯណាជុងហ្គុក ? » លោកចន
« លឺថាមានការងារប្រញាប់នៅក្រុមហ៊ុនឃើញទៅទាំងព្រលឹម មួយរយះនេះជុងហ្គុកទៅក្រុមហ៊ុនពីព្រឹករហូត ប្រលប់ទើបចូលផ្ទះ » អ្នកស្រីចននិយាយទាំងដៀមភ្នែកទៅមើលអនាគតកូនប្រសារ លឺអ្នកស្រីចននិយាយបែបនេះថេយ៉ុងក៏នឹកដល់សម្តី ថេវ៉ុន

(នែ៎ខ្ញុំប្រាប់បងអោយដឹងទៅចុះ បងទៅប៊ូសានបីថ្ងៃមកនេះ លឺថាស្រីៗស្អាតៗច្រើនណាស់តាមហុចរឹកហុចរាងបងជុងដល់ក្រុមហ៊ុន )

« ម៉ាក់កូនសុំត្រឡប់ទៅផ្ទះសិនហើយ » ថេយ៉ុងស្ងន់ស្ងោនឹកដល់សម្តីប្អូនខ្លាចក្រែង មីស្រីណាមកអូសជុងហ្គុកទៅបាត់គិតយ៉ាងមិច មិនបានទេៗតតែប្រយ័ត្នទៅឃ្វាល សង្ហារៗដូចជុងហ្គុកផងប្រហេសស្រីអូសយកទៅសុីបាត់

« ប្រញាប់ដល់ថ្នាក់នេះឬកូនមិននៅញុំាបាយសិនទេ? »

« មិនអីទេកូនប្រញាប់ទៅផ្ទះ » និយាយរួចថេយ៉ុងក៏ដើរចេញជិះឡានត្រឡប់ទៅផ្ទះប្តូរខោអាវជាមុនសិន

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now