Ep:09 «អោយស្រឡះចុះ»

3.4K 265 0
                                    

Episode:09

ថេយ៉ុងឈរក្នុងបរិវេនសាលារៀនញញឹមម្នាក់ឯងក្នុងទីធ្លាធំទូលាយ ដែលរំអុកសុំមករៀនក៏ព្រោះតែខ្លួនឃើញឯកសណ្ធានសិស្សសាលារបស់ថេវ៉ុនដែលខ្លួនដឹងច្បាស់ថាវាប្រាកដជាអាវសិស្សសាលាដែលគេប៉ងប្រាថ្នាចង់ប្តូរមករៀន សំបូរទៅដោយកូនអ្នកអភិជននិិងអ្នកធូរធារមករៀននៅសាលានេះ ។

« ហិហិមិនខុសពីការគិតពិតមែន បើតាមដឹងអការនោះប្រាកដជាទីពិសោធន៍ហើយ"

« ខ្ញុំចង់ទៅ បណ្ណាល័យ បន្ទប់តន្រ្តី ចង់ជួបគ្រូភាសាបរទេសថ្ងៃនេះបើមិនដើរអលយសព្វបន្ទប់មិនទៅផ្ទះទេ » គេឈរនិយាយរៀបរាប់ម្នាក់ឯងដូចមនុស្សឆ្កួត

ផាច់...!

« ចាក់អេ...!ថេវ៉ុន » កំពុងស្រមើស្រម៉ៃក៏ត្រូវភ្ញាក់ព្រឺតពេលមានដៃតូចៗមកទះខ្នងគេលឺសូរតែផាច់
« ហ្ហាស?? » ថេយ៉ុងងាកតាមប្រភពសំឡេហឃើញក្មេងប្រុសអាយុស្របាលគេតែអន់កម្ពស់បន្ទិចៗ ភ្នែកតឹងៗ មុខឃ្យូតៗ

« ថេវ៉ុន! គឺជាឯងពិតមែនយើងសូមទោសណាដែលមិនបានទៅមើលឯងនៅមន្ទីពេទ្យយលងទើបតែមកទឹកដីកូរ៉េម្សិលមិញទើបតែដឹងដំណឹងឯងចូលពេទ្យសូមទោសពិតមែន »

ថេយ៉ុងមិនទាន់បាននិយាយអ្វីផង កម្លោះមាឌតូចរៀបរាប់មួយខ្សែរស្តាប់ចង់ងងុយដេក

-ថេយ៉ុងគិត: គេប្រាកដជាមិត្តភក្តិថេវ៉ុនហើយ

« អត់អីទេយើងអត់ខឹងឯងទេ »
« ពិតជាអត់ខឹងពិតមែនហ្ហេស?? អ៊ាកយលងសប្បាយចិត្តណាស់ » កម្លោះតូចស្ទុះមកអោបរាងតូច
« ហេសៗលែងសិនទៅ» ថេយ៉ុងទាញគេចេញពីការអោបទើបលើកដៃអេសក្បាលសួរសំណួរដែលមិនគួរសួរ
« យាយអុីចឹងឯងឈ្មោះអី? »

« ហាក! យើងគឺជីមីន នេះឯងខឹងយើងដល់ថ្នាក់បំភ្លេចឈ្មោះយើងចោលហើយ? »  ជីមីនទម្លាក់ទឹកមុខចុះ

« មិនមែនៗ យើងភ្លេចពិតមែនប្រហែលដោយសារតែការប៉ះទង្គិចក្បាលហើយ » ថេយ៉ុងប្រញាប់និយាយសម្រួល
« យើងឈ្មោះ ផាក ជីមីន » ថេយ៉ុងងក់ក្បាលតិច"
« ឯងហៅយើងថេយ៉ុងទៅមិនបាច់ហៅថេវ៉ុនទេ »
« ហាក? ហេតុអី? » ជីមីនគេធ្វើមុខឆ្ងល់
« យើងដូរឈ្មោះហើយ »
« តាំងពីកាលណាម៉េចក៏យលងមិនដឹង? តែក៏ពិរោះម្យ៉ាងដែរ » ជីមីនញញឹមលឹបភ្នែកមិនឆ្ងល់ច្រើន
« ហិហិមុខឯងគួរអោយស្រឡាញ់ណាស់ » ថេយ៉ុងសើចចាប់ទាញថ្ពាល់ជីមីនលេង
« ហាសហាឈប់លេងទៅមោះទៅថ្នាក់រៀន» ជីមីន
« តស់ » ថេយ៉ុងសប្បាយចិត្តកំពុងមិនស្គាល់ថ្នាក់ផងមានអ្នកជូនទៀតល្អមែនទែន ។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Donde viven las historias. Descúbrelo ahora