ភាគ២៨:បារម្ភ

2.1K 165 0
                                    


-ថ្ងៃថ្មី

ព្រលឹមស្រាងៗ រាងក្រាស់រ៉ាវដៃរកមើលរាងល្អិត ដែលមានក្តីសុខជាមួយគ្នាយប់មិញ តែរ៉ាវមិនប៉ះ នាយស្ទុះងើប សម្លឹងរកមើលជុំវិញក៏មិនឃើញមានន័យថាថេយ៉ុងក្រោកចុះក្រោមមុនខ្លួនទៀតហើយ។ ជុងហ្គុកក៏ក្រោកចេញពីបន្ទប់ថេយ៉ុងទៅងូតទឹកបន្ទប់ខ្លួននិងអាលចុះមកតាមប្រពន្ធ...!

[Skip]

ដូចការគិតពិតមែន ជុងហ្គុកចុះមកក្រោមចូលផ្ទះបាយឃើញថាថេយ៉ុងឈរធ្វើម្ហូបទាំងពាក់អាវយឺតសដៃខ្លីខោជើងខ្លីពណ៍ខ្មៅបង្ហាញអោយឃើញជើងស្រឡូន ព្រោះជាថ្ងៃសាលាឈប់សម្រាកទើបគេស្លៀកពាក់បែបនេះ

" ឯងក្រោកមុនយើងរហូត" ជុងហ្គុកដែលមកអោបចង្កេះរាងតូចពីក្រោយដាក់ចង្ការលើស្មាថេយ៉ុង

" ..... " ថេយ៉ុងស្ងាត់បណ្តោយអោយរាងក្រាស់អោបទោះឃាត់ក៏មិនបានដដែល។ ជុងហ្គុកសង្រ្គឺតធ្មេញគ្រឺតខ្នាញ់ថេយ៉ុងមិននិយាយរកខ្លួន ក៏ច្របាច់សាច់ទ្រូងពើកៗនោះខ្លាំងៗ

" ឈឺ " ថេយ៉ុងរលីងរលោងត្រូវជុងហ្គុកច្របាច់ កូនភ្នំខ្លួនខ្លាំងយប់មិញបណ្តោយអោយនាយប៉ះពាល់តាមចិត្តឡើងស្រគៀសាច់អស់ហើយ

"ឆាប់ក្រោកធ្វើអី? មិចមិននៅគេងសិន" រាងក្រាស់ប្តូរពីច្របាច់មកក្រសោបអោបចង្កេះវិញ និយាយស្តីដេញរាងតូចអោយគេងវិញក្រែងលគេបាក់កម្លាំង យប់មិញដាក់ជ្រុលនៅមានកម្លាំងក្រោកមកធ្វើម្ហូបទៀតខ្លាំងគ្រាន់បើ

" ក្រោកហើយដេញអោយទៅគេងវិញទៀតមែនយី"

" សឺតៗតមាត់រហូត" ជុងហ្គុកថើបថ្ពាល់សងខាង ខ្នាញ់និងចរិករាងតូច

" មើលឃើញពុងធ្វើអីទេហេស? "
" មិចមិនអោយអ្នកបម្រើធ្វើ ជួលមកអោយបង្ហាញម៉ូតមែន??"

" ចុះបើចង់ធ្វើហ៍" ថេយ៉ុងពេបមាត់ ងាកមកហាន់សាច់បន្ត
" ហ្ហើយ" ជុងហ្គុកឈប់និយាយ បណ្តោយថេយ៉ុងធ្វើម្ហូបត

ច្រិប..!!

" អួយ" ចុងកាំបិតជ្រួចប៉ះនិងចុងម្រាមដៃច្រាលឈាមក្រហមចេញមក ថេយ៉ុងបន្លឺឡើងទាំងឈឺផ្សារ

" យ៉ាងមិចហើយ...?!! " ជុងហ្គុកទាញដៃរាងតូចមកមើល

" ឃើញទេនៅមិនចេះស្ងៀម រពឹសដៃជើង អោយដេកស្រួលៗមិនចង់ទេចង់តែអាឈឺសាច់" ជុងហ្គុកស្រដីសំឡេងធំខ្លាំងៗ ទាំងចិត្តបារម្ភ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now