ភាគ២៣:របស់ហាមឃាត់

3.7K 236 0
                                        


ព្រះអាទិត្យចាប់ផ្តើមរះបំភ្លឺផែនដីជះ ពន្លឺចូលតាមបង្អួចប៉ះនិងផ្ទៃមុខរាងតូច បណ្តាលអោយក្មេងតូចដែលកំពុងលងលក់ស្រួលភ្ញាក់ពីដំណេក..

" អ្ហឹម? " ថេយ៉ុងលើកដៃញីភ្នែក រើចេញពីរវង្វង់ដៃជុងហ្គុក នេះតាំងពីយប់ហើយនាយនៅគេងអោបខ្លួនបែបនែះពេញមួយយប់ឬ?

" មុខពេលគេងចឹងក៏សង្ហារដែលតើ ទាល់តែសម្តីអាក្រក់ចិត្តក៏ខ្មៅទៀត" ថេយ៉ុងច្បិចច្រមុះនាយ

" អ្ហឹម..! " ជុងហ្គុកកម្រើកខ្លួនពេលមានអ្នករំខានដំណេក ថេយ៉ុងឃើញបែបនេះក៏ប្រញាប់ដកដៃចេញ លើកដៃនាយចេញពីខ្លួនថ្នមៗកុំអោយគេភ្ញាក់ ក្រោកចេញទៅងូតទឹកផ្លាស់ប្តូរឯកសណ្ធានជាសិស្ស ចុះទៅក្រោមបាត់ ទុកអោយជុងហ្គុកគេងលង់លក់ស្រួលម្នាក់ឯងបន្ត។

" ហ្ហឹម..?? ទៅណាបាត់ហើយ? " ជុងហ្គុករាវដៃលើពូកមិនឃើញថេយ៉ុង ស្ទុះងើបចេញទៅបន្ទប់ខ្លួនវិញប្រញាប់ប្រញាល់ងូតទឹកខ្លាចថាថេយ៉ុងទៅរៀនបាត់។
បន្ទាប់ពីងូតទឹកហើយនាយក៏ចុះមកក្រោម មិនទាន់ឃើញប៉ាម៉ាក់ខ្លួនក្រោកនៅឡើយ ទើបដើរសម្តៅផ្ទះបាយឃើញថាថេយ៉ុងកំពុងឈរធ្វើម្ហូប...

" នៅទីនេះសោះ" ជុងហ្គុកភ្ញោចស្នាមញញឹម ទើបដើរទៅពញ្ញាក់ថេយ៉ុងលេង

" ចាក់អេ...!! "
" អាយ!! " ផុង* ថេយ៉ុងភ្ញាក់ព្រឺតដាក់នាយមួយវែកឆាពេញមួយទំហឹងកម្លាំងដៃ

" អួយ...! " សំឡេងជុងហ្គុកស្រែកឡើង បន្ទាប់ពីសុីមួយវែកឆាចំកណ្តាលក្បាលស្នាដៃថេយ៉ុង ព្រលឹមឡើងបានមួយវែកឆាសេរីសួស្តីទាំងព្រឹកហ្មង..!

" លោកយ៉ាងម៉េចហើយ? " ថេយ៉ុងទម្លាក់វែកឆាពីលើដៃងាកមកចាប់អារម្មណ៍និងនាយ មុននេះភ្ញាក់ពេកមិនបានដឹងថាជានាយ ទើបច្រឡំដៃដាក់ផុងទៅ*

" ..... " ទឹកមុខជុងហ្គុកពិបាកបរិយា ដាក់គេមួយវែកឆាហើយសួរយ៉ាងមិចហើយ មានតែឈឺបូកឈឺនិងហើយ

" សុំទោសមុននេះគ្មានចេតនាទេ " ថេយ៉ុងពោលពាក្យសុំទោសទាំងប្រឹងទប់សំណើចនិងទឹកមុខជុងហ្គុក អោយស្រឡះចុះនៅមិននៅមកពញ្ញាក់គេ

" ...... " ស្ងាត់

" មើល៎ខ្ញុំមើលអោយពោកហើយទេដឹង? " ថេយ៉ុងចង្អើតជើងព្រោះខ្លួនទាបជាងនាយ រួចលើកដៃមកស្ទាបក្បាលជុងហ្គុកកន្លែងដែលខ្លួនវៃអម្បាញ់មិញ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now