ភាគ៧២:ក្តីសុខរបស់ពួកគេ

Bắt đầu từ đầu
                                    

« សូមអោយបងទាំងពីររស់នៅជាមួយគ្នាមានសេចក្តីសុខ សុភមង្គល ជាពិសេសបងថេយ៍ហាមធ្វើអោយបងជុងខូចចិត្ត »

« អ'ហួយបងដឹងហើយ »

បន្ទាប់ពីរជូនពរម្តងម្នាក់ៗហើយពួកគេក៏ជុំគ្នាញុំាអី មានចាក់ចម្រៀងរាំរែកទៀត។

« អាជុងផឹកទៀតទៅ » ហូស៊ុកចាក់ស្រាអោយប្អូនមានអារម្មណ៍សេដតិចតួច អាយុច្រើនហើយអត់ទាន់មានប្រពន្ធចាញ់ប្អូនជីដូនមួយទៀត

« ហែងបង្ខំវាផឹកច្រើនម្ល៉េះ? តិចវាសន្លប់មុនផ្សំដំណេកទៅ » ស៊ូហ្គា

« វាមិនងាយស្រវឹងទេបង » ហូស៊ុក

« ហុឹសទៅរកជីមីនវិញ » ស៊ូហ្គាក្រោកចេញពីតុ ទៅរកជីមីនដែលអង្គុយរួមតុជាមួយថេវ៉ុន ថេយ៉ុងនិងមនុស្សចាស់

« ជ្រេញឆុយតាម្រាយហ៎ា អាងតែវាមានគូរ »
« ចុះបងកាលគិតគូរ? » ជុងហ្គុក

« គិតវាចេះតែគិតហើយ តែវាមិនទាន់ដល់គូរ មិនដឹងគូរព្រេងយើងនៅឯណា »

« ហុឹសៗចឹងតាមស្វែងរកគូរបងទៅ » ជុងហ្គុុកសើចទៅដើរចេញទៅរកប្រពន្ធ

« ឆុយទៅអស់ហើយ? » ហូស៊ុកអង្គុយនិយាយម្នាក់ឯង បើទៅអស់ហើយបានអ្នកណានិយាយជាមួយទៀត មិននៅទេ ខ្លួនក្រោកចេញ ដើរមិនស្រួលទៅបុកនិងអ្នករត់តុ

« សុំទោសៗលោក » នាងអោនមុខចុះពោលពាក្យពាក្យសុំទោសយកក្រដាសជូតអាវអោយហូស៊ុក

« មិនអីទេ »

« ចាស៎ » នាងញញឹមបន្ទិចទើបប្រញាប់ដើរចេញទៅ

« ស្អាត..! » ហូស៊ុកសសើរពីសម្រស់នាង ទម្រង់មុខដូចកូនកាត់ ប៉ុន្តែបែរជាមកធ្វើជាអ្នករត់តុដូចមិនសម មិនបង្អន់យូរជេហូបក៏ប្រញាប់ដើរតាមពីក្រោយនាង

______

« នែ៎ជីមីនឯងការថ្ងៃណា? » ថេវ៉ុន

« មិនទាន់ដឹងទេ »

« លឿនៗទៅវើយយើងឃ្លានសុីការឯងណាស់ »

« ឯងនិងគាត់ស្រលាញ់គ្នាពីពេលណាម៉េវក៏យើងមិនដឹង » ថេយ៉ុង

« មិនដឹងដែលនិង សុខៗក៏ទៅធ្លាក់ក្នុងអន្លង់ស្នេហ៍អាប្រុសមុខមិននឹកស្មានថាគេក៏ស្រលាញ់យើងវិញ »

« នាំគ្នានិយាយគ្នារឿងអីនិង? » ស៊ូហ្គាចូលមករួមតុជាមួយ

« ប្រពន្ធសម្លាញ់ » សំឡេងផ្ហែមរលួយ ចូលមកកាត់ចង្វាក់ពួកគេ

« អ្ហាយជុងហ្គុកបងធ្វើអីនិង? » ថេយ៉ុងស្រែកភ្ញាក់ សុខៗក៏មកចាប់លើកបីខ្លួន

« ទៅផ្សំដំណេកនោះអី »

« អេ..! អូននៅនិយាយលេងជាមួយមិត្តភក្តិសិន »

« ទេៗស្អែកចាំនិយាយ »

« បងថ្លៃហ៎ា នេះមិនចាំអោយភ្ញៀវទៅផ្ទះសិនទេ? » ថេវ៉ុន

« បងប្រញាប់យកកូន »

« អ្ហាយដាក់អូនចុះ » មិនខ្វល់ពីរសម្តីប្រពន្ធទេ ជុងហ្គុកក៏នាំប្រពន្ធទៅបន្ទប់ផ្សំដំណេកដែលត្រៀមជាពិសេសសម្រាប់ពួកគេទាំងពី

ជុងហ្គុកទម្លាក់ប្រពន្ធទៅលើពូកថ្នមៗ ចាត់សម្លៀកបំពាក់តាមក្រោយខ្ចិច ។

« ជុងហ្គុក »
« វាជាយប់របស់ពួកយើង »

« អ្ហឹស/អ្ហាស់ » សង្រ្គាមស្នេហ៍ក្តៅគគុកដូចបាយពុះក៏កើតមានឡើង ទម្រាំបញ្ចប់បាយក៏ឆ្អិនល្មម🤦🏼‍♂️

[ Skip ]

« យកទៅ » ថេវ៉ុនដើរមកក្បែរជេអ៊ុនដែលឈរលេងលើឆ្នេរសមុទ្រឆ្ងាយពីកម្មវិធី

« អរគុណ » ជេអ៊ុនទទួលដបស្រាពីថេវ៉ុនយកមកផឹក

« ការពិតលោកស្រលាញ់បងប្រុសខ្ញុំឬ? »
« ពីមុនក៏ស្រលាញ់ ឥលូវក៏ស្រឡាញ់តែស្រឡាញ់ទុកជាប្អូនប្រុស » ជេអ៊ុនឆ្លើយតបដោយមិនលាក់លៀម

« អញ្ចឹងល្អហើយ »
« ?? »

នាយតូចថេវ៉ុនអូសដៃជេអ៊ុនមកក្បែរដើមដូង រុញផ្អឹបខ្នងជេអ៊ុនទៅនិងដើមដូង

« ពួកយើងសុទ្ធតែធ្លាប់មានប្រវត្តិលួចស្រលាញ់គេតែម្ខាង ម៉េចក៏មិនសាកមកស្អំបេះដូងអោយគ្នា? »

« មិនចាំអោយយើងនិយាយពាក្យនិងមុនសិនទេហេស? »

« លោកក្រនិយាយពេក »

« អ្ហឹម » ជេអ៊ុនខ្នាញ់និងបបូរមាត់និងណាស់ ក៏ទាញកញ្ចឹងករាងតូចមកបឺតជញ្ជក់មាត់យ៉ាងរោលរាល

« លោកបានខ្លួនប្រាណខ្ញុំហើយ ត្រូវតែទទួលខុសត្រូវលើខ្ញុំ » ប្រលែងការថើប ថេវ៉ុនក៏លើកដៃអង្អែលទ្រូងជេអ៊ុន

« ម៉េចពេលនេះទើបតែអោយទទួលខុសត្រូវ? ពីមុនមិចក៏ប្រកែក? »

« ពីមុនមិនចង់ តែឥលូវចង់ហើយ »

« ហុឹសៗ » នាយបញ្ជេញសំឡេងសើច ហើយក៏ចាប់ថើបថេវ៉ុនសារជាថ្មី

To be continued.....🤍

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Nơi câu chuyện tồn tại. Hãy khám phá bây giờ