ភាគ៧១:បងរង់ចាំថ្ងៃនេះយូរមកហើយ

Start from the beginning
                                        

ភ្ញៀងគ្រប់គ្នាក្រោកឈរទះដៃ ស្វារគមន៍កូនក្រមុំលោកគីមនាំរាងតូចដើរមកដល់ កន្លែងប្រារព្ធពិធី ជុងហ្គុកដើរចេញមុខមកទទួលថេយ៉ុងដើម្បីនាំទៅកន្លែងលោកអាចារ្យ

« មើលថែគេជំនួសប៉ាអោយបានល្អណា៎ » លោកគីមក្រសោបដៃកូនប្រុសហុចអោយជុងហ្គុកជាអ្នកកាន់ ផ្តែផ្តាំអោយគេមើលថែ

« បាទលោកប៉ា » ជុងហ្គុកទទួលដៃរាងតូចមកកាន់បណ្តើរនាំទៅលោកអាចារ្យថេយ៉ុងមិនដឹងត្រូវនិយាយអ្វីនោះទេព្រោះតែពេលនេះខ្លួនកំពុងតែរំភើបរកនិយាយអ្វីមិនចេញ។

ពួកគេទាំងពី ឈរទល់មុខគ្នាដោយមានលោកអាចារ្យនៅកណ្តាល

« លោក ចន ជុងហ្គុក តើលោកព្រមទទួលយកលោក គីម ថេយ៉ុង ជាភរិយាដែលឬទេ? »

« ខ្ញុំចន ជុងហ្គុក ព្រមទទួលយក គីម ថេយ៉ុងធ្វើជាភរិយា សូមស្បថសច្ចានិងមើលថែស្រលាញ់ស្មោះស័្មគ្រលុះថ្ងៃស្លាប់ ក៏មិនងាករេចិត្តឡើយ »

« ចុះលោកគីម ថេយ៉ុង ព្រមទទួលយកលោក ចន ជុងហ្គុកជាគូរស្វារមីដែលឬទេ? »

« ហ្ហឹក~ខ្ញុំគីមថេយ៉ុង ព្រមទទួលយក ចន ជុងហ្គុកជាគូរស្វារមី សូមស្បថសច្ចាស្រលាញ់ ស្មោះស្ម័គ្រគ្មានថ្ងៃងាករេចិត្តឡើយ »

« សូមអោយអ្នកទាំងពីស្រលាញ់គ្នាដល់ចាស់កោងខ្នង »

« ថើបទៅៗ » សំឡេងជំរុញអោយថើបពីសំណាក់ភ្ញៀង រួមទាំង ថេវ៉ុននិងជីមីនផងដែរ

« អ្ហឹម » ជុងហ្គុកអោនថើបថេយ៉ុងបញ្ជាក់ពីចិត្តស្មោះអោយគ្នាទៅវិញទៅមក

ស្នូរទះដៃខ្ទ័រឡើងរន្ទឺ ទះដៃអបអរគូរស្វារមីភរិយាថ្មីថ្មោង

« ថ្ងៃការពួកយើងទាំងមូល បងបែបជាបោកអូនថាមកការមិត្តភិក្ត»

« បងចង់ស៊ុបប្រាយនោះអី»
« ហ្ហឹកប្រុសឆ្កួតធ្វើអោយគេរំភើប ស៊ុបប្រាយឡប់ អ្ហឹកៗ » ថេយ៉ុងរលីងរលោងទឹកភ្នែក ស៊ុបប្រាយមួយឈុតនេះផ្តាច់ព្រលឹងតែម្តង

« បងរង់ចាំថ្ងៃនេះយូមកហើយ »
« អ្ហឹកៗអូនមិនដែលគិតថានិងមានថ្ងៃនេះសោះ »

« បោះផ្កាទៅភរិយាសំណព្វចិត្ត » នាយជាស្វារមីថើបថ្ញាល់ប្រពន្ធមួយខ្សល់ដង្ហើម ទើបអោយគេបោះផ្កា រាងតូចឈរបែរក្រោយត្រៀមបោះផ្កា

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now