« យកឈាមខ្ញុំទៅ » មិនបង្អន់យូរ ដុកទ័រផាកក៏នាំលោកគីមទៅបូមឈាម ក្រោយបូមរួចក៏អោយគាត់សម្រាកសិន ចំណែកគាត់ក៏ចូលក្នុងបន្ទប់ICU គ្រប់គ្នាបានត្រឹមឈររង់ចាំខាងក្រៅ ។
អស់រយះពេល2ម៉ោងនៃការរង់ចាំ ទីបំផុតគ្រប់យ៉ាងក៏ប្រសើរឡើង ដុកទ័រទាំងពីរចេញ ពីបន្ទប់ដោយទឹកមុខស្រស់ ជាមួយនិងដំណឹងល្អ ។
« អបអរសាទអ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ » លោកស៊ុន
« ប៉ុន្តែសុខភាពអ្នកជំងឺ ចុះខ្សោយខ្លាំង ចុងដង្ហើមប៉ះទង្គិចនិងវត្ថុរឹងធ្វើអោយគេ ចុកឆ្អល់ពិបាកក្នុងការដកដង្ហើម រង់ចាំមើលស្ថានភាពបន្ត» លោកផាក
« លោកស្ទើរតែធ្វើអោយកូនខ្ញុំបាត់បង់ជីវិតហើយ » លោកគីមស្រដីទាំងមានអារម្មណ៍ខឹងបន្ទិចបន្ទួននៃការធ្វេសប្រហេសក្រុមគ្រូពេទ្យ កុំតែជាមនុស្សស្គាល់គ្នាកុំអី មន្ទីពេទ្យនិងឈរជើងមិនបានយូរទេ។
« សុំទោសវាជាការធ្វេសប្រហេសពួកយើង »
ថេយ៉ុងក៏ត្រូវបានគេនាំមកបន្ទប់VIP ក្បែរបន្ទប់ថេវ៉ុន បែបនេះស្រួលចេញ ចូលមើលឆ្លាស់គ្នា ថេយ៉ុងត្រូវបានបំពាក់នូវអុកសុីសែននិងបន្តោងសឺរ៉ូមក្រហម ( ឈាម) ។
« អូនធ្វើអោយបងជិតឆ្កួតហើយ » ជុងហ្គុកអង្គុយចុះលើកៅអីក្បែរគ្រែលើកដៃវែកសក់រាងតូចចេញ ។
មិនហ៊ានស្រមៃនោះទេ បើថេយ៉ុងពិតជាស្លាប់មែន គេអាចនិងក្លាយទៅជាមនុស្សឆ្កួតមិនខាន មនុស្សកំពុងពេញស្រលាញ់ចាកចេញបែបនេះ អ្នកណាទទួលយកបាននោះ?
« អូនប្រាកដជាឈឺខ្លាំងហើយ » ជុងហ្គុកក្រវាសភ្នែកប្រទាក់និងដៃរាងតូច មានស្នាមដៃរលាត់ត្រង់កន្លែងពាក់ចិញ្ចៀន ប៉ុន្តែចិញ្ចៀនមិនបានបាត់ទៅណានោះទេ។
« សឺតៗ ឆាប់ដឹងខ្លួនណា៎ » នាយថើបដៃរាងតូចសឺតៗ ជាច្រើនខ្សឺត មនុស្សចាស់មើលមកគេទាំងពីរដោយរំជួលចិត្តនិងក្តីស្រលាញ់នាយចំពោះថេយ៉ុងរកអ្វីថ្លែងពុំបាន។
« ជុងហ្គុកដៃកូន? » អ្នកស្រីចនទើបតែចាប់អារម្មណ៍និងដៃកូនប្រុសមានស្នាម ព្រោះតែនាយវៃកញ្ចក់ឡានទើបបណ្តាលអោយក្លាយជាបែបនេះ
« ទៅលាងរបួសចេញទៅកូន »
« មិនអីទេ កូនចង់នៅមើលថេយ៉ុង » គេមិនបានខ្វល់ខ្វាយរឿងដៃនលះទេ ហើយក៏មិនមានសូម្បីអារម្មណ៍ឈឺចាប់
« តែទុកបែបនេះអាចនិងមានមេរោគបានណា៎ ប្អូនអស់អីហើយ លាងមួយភ្លែតតើកូន »
« ...... » ជុងហ្គុកស្ងាត់មាត់ជ្រាប សម្លឹងមើលរាងតូចមិនដាក់ភ្នែក អ្នកជាម្តាយដង្ហើមធំចេញទៅហៅគ្រូពេទ្យមកលាងរបួសអោយកូន។
[ Skip ]
« ឈប់យំទៅ » សំឡេងអត់ជាតិ អង្គុយលួងលោមរាងល្អិត ដែរអង្គុយយំ ស្ទើរអស់ក្រដាសជូតមាត់ហើយ ។
គ្មាននរណាក្រៅពីជីមីនឡើយ គេមកមើល ថេវ៉ុនមុនជាមួយនិងស៊ូហ្គាព្រោះគ្រប់គ្នារវល់នៅមើលថេយ៉ុង ។
មិនមែនលំអៀងគ្មាននរណាខ្វល់ខ្វាយពីថេវ៉ុននោះទេគ្រាន់តែមុននេះគ្រប់គ្នាភ័យនិងថេយ៉ុងពេកទើប អោយជីមីននិងស៊ូហ្គាមកមើលថេវ៉ុនមុន។
« ហុឹកៗលោកមិនយល់ទេ » ជីមីនអង្គុយយំក្បែរគ្រែអ្នកជំងឺ ដោយមានស៊ូហ្គាជាអ្នកហុចក្រដាសជូតមាត់អោយជូតទឹកភ្នែកចេញ
« ហុឺៗ ពួកយើងស្គាល់គ្នាតាំងពីតូច ហុឹកៗ » ស៊ូហ្គាហុចក្រដាសជូតមាត់អោយរាងល្អិត ជីមីនយកមកជូតហើយក៏បោះយក រួចបន្តយំទៀត ។
« ទោះវាហុឹកៗ សម្តីអាក្រក់បន្ទិច ហុឺៗ តែវាក៏ចិត្តល្អដែរ » ជីមីនយំរៀបរាប់ ដូចរឿងឥណ្ឌាខ្សែរជីវិតស្រ្តីមេផ្ទះ ចំណែកអ្នកហុចក្រដាសអោយជូតទឹកភ្នែក ក៏ចេះតែហុចជិតអស់ពីកំប៉ុង។
« ហុឺៗ »
« បានហើយឈប់យំទៅ អស់ក្រដាសជូតសំបោរហើយ » ជីមីនសម្លក់ថ្លែរក្រោយលឺសម្តីស៊ូហ្គា ហើយក៏អើតមើលលើតុ ក៏ឃើញថាអស់ពិតមែន ចឹងមានតែឈប់យំទៅ
« សម្តីអត់អនាម័យសោះ » រាងល្អិតសម្លក់គេ ទាំងចិត្តគ្រឺតខ្នាញ់ មនុស្សកំពុងកើតទុក្ខមកនិយាយបែបនិងដាច់សេដអស់
« សម្តីយើងនិយាយចេញពីមាត់ មិនមែននិយាយចេញពីសំឡីអនាម័យ» ស៊ូហ្គាដាក់មកម៉ាត់ស្ងាត់ជ្រាបដូចគេញុក រកពាក្យអីថ្លែងជាមួយមិនចេញ គឺគាំងលំដាប់ ISO។
To be continued....🤍
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"
ភាគ៥៨: អូនធ្វើអោយបងជិតឆ្កួតហើយ
Start from the beginning
