ទឹកក្តៅឧណ្ឌៗ ហូរតាមចុងកន្ទុយភ្នែក គ្រប់ពាក្យសម្តី គេសន្តាប់លឺទាំងអស់ គ្រាន់តែមិនអាចតបតបាន មាត់ហាក់ត្រូវបានដេរភ្ជាប់មិនអោយហាររួច រាងកាយកម្រើកបន្ទិចដូចមានអ្វីមកលុតដំ ឈឺសព្វប្រាណ ។
មួយដង្ហើមដែរដកចេញចូល ដូចមានវត្ថុធ្ងន់មកសង្កត់ត្រង់ចុងដង្ហើម ចង្វាក់បេះដូងខំប្រឹងលោតបន្តជីវិតអោយម្ចាស់រាងកាយ ។
ជុងហ្គុកអោបរាងកាយថេយ៉ុងជាប់ ត្រចៀកផ្អឹបនិងទ្រូងអាចអោយនាយបានលឺនៅចង្វាក់បេះដូងលោត យឺតៗ នាយក្រលេកមើលទៅផ្ទៃមុខតូចដែរស្លេកស្លាំងដូចមនុស្សអត់ឈាម ភ្នែកក្រវាសប៉ះទៅទឹកភ្នែក ដែរហូរតាមកន្ទុយភ្នែក ។
ជុងហ្គុកមើលថេយ៉ុង នាយមានសង្ឃឹមស្រវេស្រវាទាញដៃថេយ៉ុងមកស្ទាបស្ទង់
« ម៉ាក់ថេយ៉ុងមិនទាន់ស្លាប់ទេ » ជុងហ្គុកឆ្លេឆ្លារកធ្វើអ្វីមិនត្រូវ
« បានហើយកូនទទួលស្គាល់ការពិតទៅ » អ្នកស្រីចននឹកស្មានតែកូនរវើយរវាយទើបនិយាយបែបនេះចេញមក
« ខ្ញុំនិយាយពិតមែន គ្រប់គ្នាថេយ៉ុងមិនបានស្លាប់ទេ ខ្លួនគេនៅមានកម្តៅ » ជុងហ្គុកលើកដៃថេយ៉ុងមកផ្អឹបនិងថ្ពាល់ ដៃតូចកម្រើកតិចៗ ទឹកភ្នែកកាន់តែហូរតាមកន្ទុយភ្នែក ចង្វាក់បេះដូងកំពុងលោតម្តងទៀត អ្នកគ្រូពេទ្យឃើញបែបនេះប្រញាប់ហៅដុកទ័រ ភ្លាម។
គ្រប់គ្នាផ្តើមមានសង្ឃឹមម្តងទៀត ដុកទ័រផាកនិងដុកទ័រស៊ុនរត់មក ចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់។
« សូមសាច់ញាតិអ្នកជំងឺរង់ចាំខាងក្រៅ » ក្រុមគ្រូពេទ្យបំពាក់អុកសុីសែនអោយថេយ៉ុងហើយក៏ចេញប្រតិបត្តការម្តងទៀត
« សូមអោយកូនផុតពីគ្រោះមួយនេះផងចុះ » អ្នកស្រីគីមបន់ស្រន់ក្នុងចិត្ត សម្លឹងមើលទ្វារបន្ទប់ICU
កន្លះម៉ោងក្រោយ ដុកទ័រផាកក៏បើកទ្វារចេញមក
« លោកផាកកូនខ្ញុំយ៉ាងម៉េចហើយ..??» លោកគីម
« ខាងយើងត្រូវការឈាមប្រភេទ AB ជាបន្ទាន់អ្នកជំងឺខាតបង់ឈាមអស់ច្រើនណាស់
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"
ភាគ៥៨: អូនធ្វើអោយបងជិតឆ្កួតហើយ
Start from the beginning
