ភាគ៥៧:និស្ស័យកម្ម?

Start from the beginning
                                        

« ថេយ៉ុង..! » ជុងហ្គុកបន្លឺឈ្មោះរាងតូច ខណៈខាងសង្រ្គោះកំពុងយករាងកាយទន់ល្អូនចេញពីឡាន ទើបចូលទៅយកថេវ៉ុនបន្ត។

ជុងហ្គុកចូលបីរាងកាយដែលប្រលាក់ជោគជាំក្រសោបដោយឈាមពេញខ្លួនប្រាណចេញពីក្នុងឡាន ក្រសោបរាងកាយអោបជាប់ទ្រង់លុតជង្គង់លើផ្លូវថ្នល់ជាតិរង់ចាំឡានសង្រ្គោះបន្ទាន់...

" ជុងហ្គុក" ថេយ៉ុងហើបបបូរហៅនាយខ្សាវៗស្ទើរស្តាប់មិនលឺ

" បងនៅទីនេះហើយ" នាយចាប់ដៃតូចស្រឡូនលើកមកផ្អឹបនិងថ្ពាល់

" អូនឈឺ" ថេយ៉ុងបន្លឺឡើងទាំងអួលដើមកចាប់ក្រសោបដៃនាយមកដាក់លើទ្រូងខាងឆ្វេងអោយនាយដឹងពីទំហំក្តីឈឺចាប់ដែលខ្លួនទទួលបាន មិនមែនឈឺព្រោះមុខរបួស តែឈឺចាប់ព្រោះស្នេហាត្រីកោណ មានសព្វនាមជាមនុស្សទីបីជ្រាបជ្រៀកស្នេហាប្អូនប្រុសបង្កើតខ្លួនទៅវិញទេ។

" ទ្រាំបន្ទិចទៅតែបន្ទិចទេ" នាយអួលដើមកពេលឃើញមនុស្សជាទីស្រឡាញ់ប្រែក្លាយជាបែបនេះទ្រូងពើតឈឺផ្សារហាស្តីមិនចេញ បើអាចឈឺជំនួសបាននាយសុខចិត្តរ៉ាប់រងគ្រប់យ៉ាង។

" ជុង..បើមានជាតិក្រោយពិត អូននិងផ្សងជួបបងម្តងទៀត ពួកយើងនិងស្រឡាញ់គ្នាម្តងទៀត ហើយរៀបការជាមួយគ្នាដឹកដៃគ្នាចូលព្រះវិហារ ស្បថស្បែរសច្ចារួមរស់ជាមួយគ្នាហើយបង្កើតគ្រួសារតូចមួយ មានកូនតូចៗរត់លេងជុំវិញផ្ទះ អូននិងធ្វើជាភរិយាដ៏ល្អក្រោកពីព្រឹកធ្វើម្ហូបដែលបងចូលចិត្តញុំាជារៀងរាល់ថ្ងៃ អូននិងអ្ហឹក..." ថេយ៉ុង ព្យាយាមនិយាយរហូតដល់មានឈាមហូរចេញពីមាត់

" បានហើយឈប់និយាយបែបនិងទៅ យើងនិងរៀបការជាមួយគ្នាជាតិនេះ អូនត្រូវរស់នៅជាមួយបងជារៀងរហូត អូនគ្មានសិទ្ធទៅណានោះទេ" ជុងហ្គុក នាយហូរទឹកភ្នែកដូចបាក់ទំនុកអោបរាងកាយរាងតូចជាប់បញ្ជាក់ថានាយមិនព្រមអោយខ្លួនទៅណាចោលនាយដាច់ខាតឡើយ

" បងយំធ្វើអី?? " ថេយ៉ុងប្រមូលកម្លាំងដែលនៅសេសសល់លើកមកជូតទឹកភ្នែកដែលកំពុងហូរកាត់ថ្ពាល់ មិនទាន់បានលើកប៉ះថ្ពាល់ដៃស្រឡូនទម្លាក់ចុះភ្លាមៗ ស្ងាត់សំឡេងខ្យល់ដង្ហើម ចង្វាក់បេះដូងក៏លែងមានដំណើរការ ភ្នែកបិទជិតទាំងនៅមានទឹកភ្នែកហូរចេញមក

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now