« ថេយ៍ » ជុងហ្គុកចាប់ដៃគេជាប់ ទាញផ្អឹបនិងដងខ្លួន ថែមទាំងលើកដៃអោបចង្កេះតូចជាប់
« លែងទៅប្រយ័ត្នមានអ្នកមកឃើញ » ថេយ៉ុងងាកឆ្វេងស្តាំរើចេញ តែអ្នកខាងនោះកាន់តែរើកាន់តែរឹតដៃអោបបន្ថែម
« ហេតុអីក៏ដោះវាចេញ? ក្រែងថាស្រលាញ់ ឬក៏វាអស់តម្លែហើយ? » ប្តូរពីសំឡេងច្រឡឺមមកជាស្រាល សួរគេដោយអាក់អន់ចិត្ត លូកដៃយកខ្សែរកក្នុងហ៊ាវប៉ៅមកបង្ហាញ
« វាមិនមែនជារបស់ខ្ញុំទេ »
« ក្រែងអោយហើយតើ មិនមែនយ៉ាងម៉េច? »
«ប៉ុន្តែឥលូវនេះ មិននៅនិងខ្ញុំទៀតទេ»
« យកវាទុកវិញទៅ » ជុងហ្គុកប្រលែងដៃពីចង្កេះរាងតូច ហុចខ្សែរកអោយ
« មិនយកទេ » ចប់សម្តីរាងតូច ជុងហ្គុកក៏ក្រលែងខ្សែរកនោះចោលតែម្តង
« បោះចោលធ្វើអី? » ថេយ៉ុងខាំមាត់សួរ មើលមុខគេទាំងឆ្ងល់ មិនចេះស្តាយអីបន្ទិចសោះ
« ម្ចាស់វាមិនត្រូវការ ទុកក៏គ្មានប្រយោជន៍ » ជុងហ្គុកតបហីៗ ទឹកមុខបង្ហាញច្បាស់អន់ចិត្តពិតមែន ។
ថេយ៉ុងក្រវីក្បាលមើលមុខគេបន្ទិច ទើបទៅរើសយកមកវិញ ។ ជុងហ្គុកភ្ញោចស្នាមញញឹម មើលទៅថេយ៉ុង ទើបដើរទៅជិតគេម្តងទៀត
« សឺត..ស្រលាញ់ដែលសោះធ្វើជាឯងលេងរឹក » ជុងហ្គុកនិយាយទាំងឆ្មក់ថើបថ្ពាល់ គេមួយខ្សឺត គ្រឺតនិងចរិកគេខ្លាំងណាស់អោយស្រួលបួលមិនយកបោះយកទើបធ្វើឯងទៅរើស
« ធ្វើឆ្កួតអី? គេឃើញគិតយ៉ាងម៉េច? » ថេយ៉ុងលើកដៃជូតថ្ពាល់កន្លែងនាយថើបអម្បាញ់
« ប្តីថើបប្រពន្ធខុសដែល? »
« ជុងហ្គុកហុីយ » រាងតូចដកដង្ហើមធំហត់និងប្រកែកយកឈ្នះជាមួយគេ
« ត្រឡប់ទៅនៅជាមួយគ្នាដូចមុនបានទេ? » នាយចាប់ដៃរាងតូចមកកាន់ ទឹកមុខបែបអង្វរក
« អត់ទេ...! »
« ហេតុអី? »
« លែងដៃខ្ញុំទៅ...! » ជំនួសដោយការឆ្លើយតប រាងតូចរមួលដៃចេញពីដៃគេ ទើបដើរចេញទៅ។ ជុងហ្គុកមើលខ្នងគេដោយអន់ចិត្ត កាយវិកាដូចមនុស្សមិនដែលស្គាល់គ្នា បេះដូងឈឺខ្ញាក់ៗ ។
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"
ភាគ៤១: បើខ្ញុំឈឺ បងក៏ត្រូវតែឈឺដូចគ្នា ប៉ុន្តែត្រូវឈឺជាងខ្ញុំទ្វេដង
Start from the beginning
