ភាគ៤១: បើខ្ញុំឈឺ បងក៏ត្រូវតែឈឺដូចគ្នា ប៉ុន្តែត្រូវឈឺជាងខ្ញុំទ្វេដង

Comenzar desde el principio
                                        

« បានៗណា មិនផ្តាច់ពាក្យទេ » អ្នកស្រីចន
« ហុឹកៗ ពិត? ពិតមែនណា៎ » អ្នកស្រីចនងក់ក្បាលតិចៗ រាងតូចក៏បោះកាបិតចោល

« ឈឺទេកូន? » អ្នកជាម្តាយក្រសោបកូនមកអោប

« ឈឺ...! » ថេវ៉ុនរលីងរលោងទឹកភ្នែកជោគ ថ្ពាល់សម្លឹងមើលទៅជុងហ្គុកដែលអង្គុយស្ងៀមស្ងាត់ គ្មានប្រតិកម្មអ្វីបន្ទិច

« ម៉ាក់នាំកូនទៅលាងរបួស » អ្នកស្រីគីម ក៏នាំកូនទៅលាងមុខរបួសចេញ។

ជុងហ្គុកដកដង្ហើមធំក្រោកចេញដោយទឹកមុខធុញទ្រាន់ គឺធុញពិតមែន។ លោកគីមនិង លោកចន និងភរិយាបានត្រឹមមើលមុខគ្នាដោយទឹកមុខតានតឹង....!

ជុងហ្គុកចេញមកខាងក្រៅបរិយាវេនផ្ទះក៏ក្រលេកភ្នែកប៉ះនិងរាងតូចដែលកំពុងអង្គុយ ផ្នែកខ្នងនិងដើមឈើ ជុំវិញខ្លួនសុទ្ធតែជាក្រដាសដែលហែកចោល ។ អញ្ចឹងតើទើបគ្មានវត្តមាននៅក្នុងហេតុការណ៍អម្បាញ់មិញ នេះបើមានចោរចូលផ្ទះក៏មិនដឹងផងតាមមើល។

នាយភ្ញោចស្នាមញញឹម ទើបដើរតិចៗ មិនអោយលឺសម្រិតជើង លបមើលរាងតូច

« ហុីយ ម៉េចក៏គូសមិនស្អាតមែននេះ? » ថេយ៉ុងហែកក្រដាសរូបដែលគូរអម្បាញ់មិញចោល គូសមួយថ្ងៃហើយនៅតែគូសមិនត្រូវចិត្តខ្លួនឯង គូសហែកៗ សន្លឹកសៀវភៅឡើងស្តើងទៅហើយ

« គូសរូបមិនកើត ព្រោះនឹកដល់មុខប្តីមែនទេ? » សំឡេងបន្លឺឡើងពីក្រោយខ្នង ថេយ៉ុងងាកមុខឆ្វាច់ក៏ភ្ញាក់និងវត្តមានគេ

« ជុងហ្គុក? មក..មកធ្វើអី? » រាងតូចក្រោកឈរមើលមុខគេភ្លឹសៗ

« មកតាមប្រពន្ធទៅផ្ទះវិញនោះអី...! »
« អ្នកណាប្រពន្ធលោកនោះ? »

« គីមថេយ៉ុងនោះអី...! យ៉ានេះផ្សំដំណេកហើយក៏រត់ចោលប្តី មិនអាណិតចិត្តប្តីអីបន្ទិចទេហ្ហេសប្រពន្ធសម្លាញ់? » សម្តីផ្ហែមរលួយជាមួយទឹកមុខច្រឡឺម ធ្វើអោយរាងតូចអៀននិងគេជាខ្លាំង យប់ម្សិល ទើបតែស្រវឹងដូចកូនឆ្កែធ្លាក់ទឹកសោះ ស្អែកឡើងក៏មកច្រឡឺមចង់តែចាប់ទះបែកមុខសង្ហារនិងតា៎។

« ឆ្កួតហើយ » ថេយ៉ុងតបទាំងអៀនប្រៀនប្រុងនិងដើរចេញតែក៏ត្រូវនាយ ចាប់ដៃជាប់

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Donde viven las historias. Descúbrelo ahora