កម្មវិធីប្រារព្ធឡើងធំសន្ធឹងសន្ធាប់ភ្ញៀវដែលមកចូលរួមសុទ្ធតែអ្នកមានមុខមានមាត់ក្នុងសង្គម ជាពិសេសអ្នកមុខជំនួញធំៗក៏បានមកចូលរួមផងដែល មិនមែនលំៗនោះទេសុទ្ធតែអ្នកការពារជុំទិស ជៀសវាងមានរឿងនឹកស្មានមិនដល់កើតឡើង។
" ថេយ៉ុង " ជីមីនស្រែកហៅឈ្មោះរាងតូច រត់មកឡាក់ៗមករកថេយ៉ុង ញាប់ស្អេកចោលលោកផាកនិងអ្នកស្រីផាក អ្នកមាននាមជាម្តាយក្រវីក្បាលនិងចរិកកូនខ្លួន ក្នុងកម្មវិធីសុទ្ធតែមនុស្សតែមើលគេគ្មានលាក់ចរិកពិតអីតិច ខ្មីនអើយខ្មីន >< ចំណែក គ្រួសារត្រកូលមីន ក៏មកដែលក្នុងនោះក៏មានវត្តមានស៊ូហ្គាផងដែរ។
" ជីមីន"
" ជម្រាបសួរអ៊ំប្រុសអ៊ំស្រី បងជុងហ្គុក...! " ជីមីននិយាយរាក់ទាក់កាន់មនុស្សវ័យចំណាស់ ទើបមកនិយាយខ្សឹកខ្សាវជាមួយរាងតូច
" ពួកយើងចាំអង្គុយជិតគ្នាណា៎"
" ប្រាកដហើយ ចាំកម្មវិធីចាប់ផ្តើម ចាំទៅអង្គុយក្បែរគ្នា" ថេយ៉ុង
" ឯងថ្ងៃនេះស្អាតណាស់"
" ហិហិឯងក៏ស្អាតដែល..!! "
" អ្ហេ..!នាំខ្ញុំទៅណា..? " ជីមីនស្រែកចាច និយាយគ្នាសុខៗជាមួយថេយ៉ុង ស្រាប់តែស៊ូហ្គាមិនដឹងចេញមកពីណា ក្រៀកកខ្លួនទៅ
" មកទៅក្នុងមុន"
" នែ៎ចង់ទៅ ក៏ទៅតែឯងទៅ មកអូសខ្ញុំធ្វើអី គេនិយាយជាមួយមិត្តគេសិន" ជីមីនក្រាញននៀលមិនព្រមទៅ ឯមនុស្សចាស់ក៏ឈរអស់សំណើចនិងពួកគេទាំងពីរ ជួបលើកណាក៏មិនដែលត្រូវគ្នាសោះ
" ហួយមនុស្សណា៎ មិនមែនកំពឹសទេចង់អូសក៏អូសចង់ទាញក៏ទាញយ៉ាងមិចនៀក" ជីមីនពេបមាត់ ស៊ូហ្គាមិនមាត់នាំទៅជាមួយខ្លួនខាងក្នុងកម្មវិធីតតែបាន
" ហត់ទេ? ចូលក្នុងជាមួយគ្នាទៅ កម្មវិធីជិតចាប់ផ្តើមហើយ ទុកខាងក្រៅអោយម៉ាក់ប៉ាចាប់ចែងបន្តចុះ" ជុងហ្គុកចាប់ទាញដៃរាងតូចមកកាន់ដៃម្ខាងក៏លើកមកអោបព័ទ្ធចង្កេះរាងតូចជាប់សំញែងរឹកជាម្ចាស់កម្មសិទ្ធពេលមានក្រសែរភ្នែកជាច្រើនគូរសម្លឹងមកមើលសំណព្វចិត្តគេ រួចនាំគ្នាទៅខាងក្នុង ថេយ៉ុងក៏ស្របតាមនាយព្រោះនៅខាងក្រៅឈរយូរហើយក៏មានអារម្មណ៍ចុកជើង។
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"
ភាគ៣២:ដេញយកអោយស្រីស្នេហ៍ទេដឹង?
Start from the beginning
