" ហុឹក" ថេយ៉ុងមុខក្រញ៉ូវ វាសដៃចេញដើរទៅបាត់
" ថេយ៍ - ថេយ៉ុង"
" អ្នកប្រុស..! " មេផ្ទះដើរចូលមក
" ធ្វើម្ហូបបន្តទៅ" ជុងហ្គុកបញ្ជា ទើបដើរញាប់ស្អេកទៅតាមថេយ៉ុង
ថេយ៉ុងចូលមកក្នុងបន្ទប់អង្គុយ ពេបមាត់ខឹងជុងហ្គុកស្តីអោយខ្លួនខ្លាំងៗ
ក្រាក...!! សំឡេងបើកទ្វាដោយសារស្នាដៃជុងហ្គុក ដោយក្នុងដៃមានកាន់ប្រអប់ថ្នាំពេទ្យ សង្គ្រោះបឋម
" ហឹស" ថេយ៉ុងងាកមុខចេញ ខ្ពើមមើលមុខរាងក្រាស់
" មុននេះស្តីអោយក៏ព្រោះតែបារម្ភ" ជុងហ្គុកអង្គុយក្បែររាងតូច
" ឆឹស''
" មើលលាងរបួសចេញសិន ប្រយ័ត្នមានមេរោគឆ្លងទៅ"ជុងហ្គុកទាញដៃរាងតូចមកកាន់ តែថេយ៉ុងក្រវាសដៃចេញ
" កុំឌឺបានអត់? "
" មុននេះស្តីអោយគេឡើងខ្លាំងៗហុឹក"
" អូៗអោយ Daddy សុំទោសណា Daddy សន្យាឈប់ស្តីអោយ Baby ខ្លាំងៗទៀតហើយ"
" ហិហិ" មុខក្រញូវអម្បាញ់មិញក៏ត្រឡប់មកជាសើចស្រស់វិញ ក៏ព្រោះប្រយោគរាងក្រាស់និយាយគួរអោយចង់សើច
" សើចអីហាស" ជុងហ្គុក ច្បិចច្រមុះរាងតូចគ្រឺតណាស់ចរិកប្តូរលឿនជាងមនុស្សស្រីទៅទៀត
" សើចអ្នកខ្លះ"
" ហឹសៗ" រាងក្រាស់សើច
" សើចអីដែរ" ថេយ៉ុងមើលមុខរាងក្រាស់ទាំង នឿយឆ្ងល់សុខៗក៏មកសើចឥតមូលហេតុ
" សើចអ្នកខ្លះ ង៎អោយគេតាមលួងដល់បន្ទប់ "
" យ៉ា! ចន ជុងហ្គុក "
" មោះៗឈប់លេងសើចហើយ ហុចដៃមកយើងលាងអោយ"
"ផ្សារណាស់" ជុងហ្គុកចាក់ទឹកអាល់កុសលាងសម្លាប់មេរោគចេញត្រង់មុខរបួស
"ទ្រាំតិចទៅ លើកក្រោយចេះប្រយ័ត្នផង"
"គេដឹងហើយ"
[Skip]
អ្នកស្រីចននិងស្វាមីបណ្តើរគ្នាចុះមកក្រោម..!!
" អ្នកស្រី រៀបអារហាឥលូវឬក៏ចាំបន្ទិចទៀត? "
" ហ្ហឹម រៀបឥលូវនេះទៅ ហើយណាថេយ៉ុងនិងជុងហ្គុកមិនទាន់ភ្ញាក់ទេ? " អ្នកស្រីចន
" ភ្ញាក់ហើយ ប៉ុន្តែមុននេះក៏ឡើងទៅលើវិញ"
" ទៅហៅពួកគេទាំងពីមក"
" ចាស៎"
[Skip]
" ហើយៗ" ជុងហ្គុកបិតបង់អោយរួចរាល់
" អរគុណ"
" លើកក្រោកធ្វើទៀត"
" ធ្វើទៀតនិងឯង"
" ឌឺមិនឈប់" រាងក្រាស់ចាប់ក្រសោបមុខរាងតូច ទម្លាក់បបូរមាត់បឺតជញ្ជក់បបូររាងតូចខ្លាំងៗ ដៃក៏លូកទៅអង្អែលលេងលើសាច់ភ្លៅរលោងនោះថើរៗ
តុក! តុក! សំឡេងគោះទ្វាបន្លឺឡើងផ្តាច់ចង្វាក់ពួកគេ
" មានការស្អី" ជុងហ្គុកស្រែកពីខាងក្នុង មួម៉ៅមិនស្ទើរមកកាត់ចង្វាក់ឯងអីណា...!!
" អ្នក-អ្នកស្រីធំហៅអោយទៅពិសារបាយ" អ្នកបម្រើនិយាយរដាប់រដុបមិននឹកស្មានថាជុងហ្គុកនៅបន្ទប់ថេយ៉ុងដែល ព្រោះមុននេះនាងក៏បានទៅបន្ទប់ជុងហ្គុកដែលតែមិនឃើញមានមនុស្ស។
" ដឹងហើយ"
To be continued....🤍
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"
ភាគ២៨:បារម្ភ
Start from the beginning
