ភាគ១៨:ទទួលខុសត្រូវ

Start from the beginning
                                        

" ខ្ញុំមិនបានចង់បានបែបនិងទេ"
" ចង់បានបែបណា? "

" ចង់អោយលោកចេញ អោយឆ្ងាយៗកុំមករវីរវល់ជាមួយខ្ញុំទៀត ចាប់ទុកពួកយើងមិនដែលស្គាល់គ្នាហើយចេញអោយបាត់ៗទៅ"

" អត់" មួយម៉ាត់ផ្តាច់ការពីរាងក្រាស់
" លោកចង់បានអីទៀត? លោកបំផ្លាញ់ជាន់ឈ្លីខ្ញុំប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទៀតមែនទេ? ហ្ហឹកៗ" ជុងហ្គុកជ្រួញចញ្ចើមចូលគ្នាមិនយល់ គ្រាន់តែចង់ទទួលខុសត្រូវចាំបាច់យំ?

" ហឹកចេញកុំមកប៉ះពាល់ខ្ញុំអោយមានអារម្មណ៍ថាខ្ពើមខ្លួនឯងខ្លាំងជាងនេះទៀតអី..! " ជុងហ្គុកលើកដៃជូតទឹកភ្នែកតែរាងតូចងាកមុខចេញមិនអោយនាយប៉ះពាល់បានឡើយ

" ហឹស" ជុងហ្គុកដើរចេញដឹងស្រាប់ហើយនាយមិនចេះលួងរឹតតែមិនចេះទប់អារម្មណ៍...! ថេយ៉ុងឈរយំអស់ចិត្តទើបដើរចូលទៅតាមក្រោយ។

"និយាយគ្នារួចហើយមែនទេ.. បើចឹងរឿងវាក្លាយជាបែបនេះហើយមានតែចាត់ចែងរឿងការតែម្តងទៅជាគូរដណ្តឹងគ្នាយូរហើយវាក៏ល្មមដល់ពេលរៀបការហើយ" លោកចន

" ខ្ញុំអត់ការទេ" ថេយ៉ុង
" ហេតុអីទៅកូន? កុំបារម្ភអីពេលនេះជុងហ្គុកមកអះអាងនិងទទួលខុសត្រូវហើយ រៀបការបំពេញមុខមាត់គ្រួសារកូន" អ្នកស្រីចន

" ខ្ញុំចង់នៅរៀនសិន"
" ហៃយ៉ាសាលាឯកជនរៀបការហើយរៀនតក៏មិនអីដែល" អ្នកស្រីចន

" ខ្ញុំ...!"
" បើមិនការនៅជាមួយគ្នាតែម្តងទៅ" លោកគីមចេញមុខនិយាយថេយ៉ុងកាន់តែពិបាកគាត់ជាមេគ្រួសារទោះលេងសើចបន្ទិចតែពេលរឿងការងាគឺមត់ចត់ហើយមកដល់រឿងធំបែបនេះរឹតតែពិបាកប្រកែក.

" ..... " ថេយ៉ុងស្ងាត់ឡើងទៅលើបាត់
" ថេយ៍... អូនទៅនិយាយជាមួយកូនសិនបងចាត់ចែងទៅ". អ្នកជាប្រពន្ធនិយាយរួចក៏ទៅតាមកូន
" ថេយ៍" អ្នកស្រីគីមបើកទ្វារចូលក្នុងឃើញរាងតូចកំពុងក្រាបយំលើតុរៀន

" ហ្ហឹកៗខ្ញុំអត់រៀបការទេ"ថេយ៉ុង
" មិនអីទេណាមិនការក៏មិនអីនៅជាមួយគ្នាសិនក៏បានជាប្តីប្រពន្ធមុននិងក្រោយក៏នៅជាមួយគ្នាដដែល" អ្នកជាម្តាយលើដៃអង្អែលក្បាលកូនប្រុសលួងលោមគេ

" ហ្ហឺៗខ្ញុំអត់ចង់បានបែបនិងទេ"
" មិនអីទេៗមិនការមិននៅជាមួយគ្នាក៏បាន" អ្នកស្រីគីមទាញរាងតូចមកអោប

" ហ្ហឹកៗខ្ញុំទោស" ថេយ៉ុងបន្លឺឡើងយល់ថាខ្លួនជាមេបញ្ហាមកនៅផ្ទះគេមិនបានប៉ុណ្ណាក៏នាំបញ្ហាអោយគេ។

" គ្មានអ្នកណាខុសក៏គ្មានអ្នកណាត្រូវដែល ម៉ាក់មិនបង្ខំកូនទេ. ម៉ាក់គ្រាន់តែ ហុីយម៉ាក់និង ស៊ូអុីនរាប់អានគ្នាតាំងពីរៀងអនុវិទ្យារហូតដល់ចង់ជាប់និស្ស័យកូនៗអោយរៀបការជាមួយគ្នាជាចំណងមិត្តភាពតែវាក៏កាត់ផ្តាច់ ហ្ហើយចុះ...!!"

" ខ្ញុំ... !! " លឺគាត់និយាយបែបនេះថេយ៉ុងកាន់តែមានអារម្មណ៍ថាខុសលើសដើម

" មុននេះកូនមានអីថាចង់ប្រាប់ហ៍? "
" គឺគ្មានអីទេ" មុនជុងហ្គុកមិនទាន់មកគេមានបំណងចង់ប្រាប់គ្រប់គ្នាពីការពិតតែឥលូវក៏សម្រេចចិត្តមិនទាន់ប្រាប់វិញ

" ណ្ហើយចុះម៉ាក់មិនរំខានទេកូនសម្រាកទៅ"អ្នកស្រីគីមដើរចេញ

" ខ្ញុំមិនរៀបការ តែនៅជាមួយគ្នាសិនក៏បាន" ថេយ៉ុងនិយាយផ្អាកដំណើរគាត់

" ពិតមែនហេស? " អ្នកស្រីគីមនិយាយទាំងរំភើបហៃយ៉ាមុននេះគ្រាន់តែនិយាយសម្តែងធ្វើជាខកចិត្តបន្ទិចកូនប្រុសគាត់ក៏ចិត្តទន់ហើយ><។

« តែមានលក្ខខណ្ឌ»

To be continued

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now