ភាគ១៨:ទទួលខុសត្រូវ

Start from the beginning
                                        

" ហ្ហឹកៗជម្រះអោយអស់ កុំអោយនឹកឃើញរឿងឆ្កួតឡប់ទាំងនោះទៀតហ្ហឺៗ" ថេយ៉ុងគេដោះខ្លួនឯងខ្លាំងៗស្ទើរដាច់ស្បែក ចំណាយពេលងូតទឹកជាង1ម៉ោងរាងតូចក៏ចេញពីបន្ទប់ទឹកស្លៀកពាក់ចុះមកក្រោម....!!

" ថេយ៍..." អ្នកស្រីគីម
" មកជុំគ្នាល្អហើយ" រាងតូចញញឹមអត់ជាតិអង្គុយលើសាឡុងជិតអ្នកស្រីគីម
" កូនកើតអី? មានរឿងអីមែនទេ...? " អ្នកស្រីគីម
" ខ្ញុំមានរឿងចង់ប្រាប់ខ្ញុំមិនមែន..."
" អ៊ាវ..ជុងហ្គុកក៏មកដែលហីយ៉ាមកជុំគ្នាដោយមិនបានណាត់បែបនេះញុំាបាយល្ងាចជុំគ្នាម្តងទៅ" វត្តមានជុងហ្គុកផ្តាច់ការសន្ទនាររាងតូចក្រសែរភ្នែកជុងហ្គុកបាញ់ទៅរាងតូចទាំងមួម៉ៅ គេខំអាណិតយកទៅអោយគេងក្នុងខុនដូរទៅនិយាយការងាបន្ទិចមកវិញក៏បាត់មនុស្សបាត់គួរអោយខឹងពិតមែន...!!

" កូនថេយ៍អម្បាញ់មិញចង់និយាយអីមែនទេ? " អ្នកស្រីគីមងាកមកសួររាងតូចវិញម្តងទៀត
" គឺខ្ញុំមិនមែន.."
" ខ្ញុំមកនេះដើម្បីមកទទួលខុសត្រូវលើថេយ៉ុង..!! " ជុងហ្គុកនិយាយកាត់រាងតូច

" ហ្ហាស?ទទួលខុសត្រូវ? " គ្រប់គ្នាសួរ
" ពួកយើងបានគេងជាមួយគ្នាដូច្នេះខ្ញុំមកនេះដើម្បីទទួលខុសត្រូវលើគេ" រាងក្រាស់និយាយម៉ាត់ៗដោយមិនលាក់លៀុម
" ដេកជាមួយគ្នា" គ្រប់គ្នាភ្ញាក់ផ្អើល
" លោក? " ថេយ៉ុងសឹងមិនជឿថាគេអាចនិយាយបែបនិងចេញមករួច

" ពិតមែនហ្ហេសកូនថេយ៍? " អ្នកស្រីគីមងាកមកសួរកូនប្រុសគាត់សឹងតែមិនជឿ
" ខ្ញុំ..!! " ថេយ៉ុងអោនមុខចុះឈួលច្រមុះចង់យំ គេពិតជាខ្មាស់គ្រប់គ្នាខ្លាំងណាស់

" នេះរឿងវាយ៉ាងម៉េចហ្ហាសជុងហ្គុក" អ្នកស្រីចន
" ដូចដែលកូនបាននិយាយ ម៉ាក់រៀបចំពិធីរៀបការអោយកូនឆាប់ៗទៅ" ជុងហ្គុក
" អត់ទេៗ ខ្ញុំមិនរៀបការទេ...!! " រាងតូចប្រញាប់ប្រកែក
" ហឹមមិនរៀបការយ៉ាងមិច រឿងវាដល់ថ្នាក់នេះហើយថេយ៉ុង អង្ករក្លាយជាបាយហើយកូនចង់ពន្យាពេលទៀតមែនទេ? " អ្នកស្រីគីម

" សុំពេលបន្ទិច " ថេយ៉ុងក្រោកអូសទាញដៃជុងហ្គុកចេញមកក្រៅ ចាស់ៗក៏នាំគ្នាពិភាក្សាគ្នា

" លោកធ្វើបែបនេះធ្វើអី?" ថេយ៉ុង
" ធ្វើបែបនិងធ្វើអី? ក្រែងដេកជាមួយគ្នាយើងក៏ទទួលខុសត្រូវក្រែងឯងចង់បានបែបនិង?? " រាងក្រាស់លើកចញ្ចើមសួរបកទៅវិញ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now